Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ប្រព្រឹត្តទៅ​តាម​គ្រោងការ ។ លុយកាក់ ធ្លាក់ចុះ រង​សម្ពាធ​ច្រើន​អំពី​លុយកាក់ ។ មនោសញ្ចេតនាមិនល្អ ត្រូវ​មាន​ការជឿជាក់​ចំពោះ​គ្នា ។​

​ឆ្នាំ​ឆ្លូវ ៖ ផ្លូវ​ចិត្ត​មិន​នឹងនរ​ឥទ្ធិពល​មិន​ល្អ​ដល់​ប្រសិទ្ធភាព​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​ពុំ​អំណោយផល​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា មិន​ត្រូវ​អកម្ម​ជ្រុល​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ លុយកាក់​ស្ថិរភាព ពុំ​មាន​កើត​បញ្ហា​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​ថោះ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន​ក្នុង​ការងារ ។ លុយកាក់ កើត​មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​រឿង​មនោសញ្ចេតនា ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សម្រាប់​សារភាព​ស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ​អំណោយផល​ល្អ លេច​ឱកាស​សហការ​រកស៊ី​ច្រើន ។ លុយកាក់ កើនឡើង មាន​អ្នក​ជួយ​ទំនុកបម្រុង​អំពី​ប្រាក់​កាស ។ មនោសញ្ចេតនា មិនល្អ គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍​រប​ស់​អ្នក ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ធម្មតា​ពុំ​មាន​អ្វី​ខុស​ប្រក្រតី​កើតឡើង ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ពីក្រៅ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​នឹងនរ​ដោះស្រាយ​រាល់​បញ្ហា​កើតឡើង​ក្នុង​ការងារ ។ លុយកាក់ ទោះ​បី​ត្រូវ​ចំណាយ​ប្រាក់​បន្តិច តែ​យីអ៊ុន​នៅតែ​ឡើង ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ រក្សា​លុយកាក់​របស់​របរ​ឲ្យ​ម៉ត់ច​ត់ បញ្ចៀស​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​យ៉ាង​តានតឹង​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​មាន​អ្នក​ឈ្នានីស តែ​គ្រប់យ៉ាង​នៅតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​រក្សា​ប្រាក់​ក្នុង​កាបូប មិនគួរ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​រកា ៖ ការងារ ល្អប្រសើរ ដំណើរការ​ត្រូវ​តាម​ផែនការ​ទាំងអស់ ។ លុយកាក់ ស្ថានភាព​លុយកាក់​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យកត់សម្គាល់ ។ មនោសញ្ចេតនា ត្រូវ​ជឿជាក់​គ្នា មិន​ត្រូវ​ស្តាប់​សម្តី​ច​ចេច​ចចូច​ពីក្រៅ ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ស្មោះត្រង់​សម្តែង​គំនិត​របស់​ខ្លួន​ដើម្បីឲ្យ​ការងា​ររីកចម្រើន​ជាង​មុន ។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់​នៅ​ចំពោះមុខ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រយ័ត្ន​មាន​សត្រូវ​យាយី​ពីក្រោយ​ខ្នង ។ លុយកាក់ ស្ថិរភាព ។ មនោញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ៕​

spot_img
×