Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ម្នាក់ ធ្វើលិខិត​ឆ្លងដែន​ប្រចាំ​ផ្សារ Aeon Mall ដ​បដិសេធ​មិន​ទទួលយក​ប្រាក់រៀល ត្រូវបាន​ដកចេញ​ពី​តំណែង រង់ចាំ​ការដាក់ពិន័យ​

spot_img

​ភ្នំពេញ ​៖​ បន្ទាប់ពី​មានរឿង​អាស្រូវ​ពេញ​បណ្តាញ​សង្គម ដែល លោកស្រី​វរសេនីយ៍ទោ គ្រី ណា​រី បដិសេធ​មិន​ទទួលយក​រូបិយប័ណ្ណ​ជាតិ ក្នុងការ​ស្នើសុំ​បំពេញបែបបទ​ផ្តល់​លិខិតឆ្លងដែន​ជូន​ប្រជាពលរដ្ឋ​ម្នាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៅ​ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បានសម្រេច​ដក លោកស្រី​វរសេនីយ៍ទោ គ្រី ណា​រី ចេញពី​ស្នាក់ការ​លិខិតឆ្លងដែន​ប្រចាំ​ផ្សារ Aeon Mall ខណ្ឌ​សែន​សុខ មក​នាយកដ្ឋាន​លិខិតឆ្លងដែន​វិញ ដើម្បី​ត្រូតពិនិត្យ និង​ពិចារណា​ពី​គោលការណ៍​វិន័យ​របស់​អង្គភាព​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម ការបដិសេធ​មិន​ទទួលយក​ប្រាក់រៀល ក្នុងការ​ស្នើ​សេវា​នោះ​ជា​កំហុស​របស់​មន្ត្រី​ទទួលបន្ទុក​ផ្តល់​សេវា​។ ដូច្នេះ​ឆ្លើយតប​នឹង​ករណីនេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៅ​ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ប្រជុំពិភាក្សា និង​សម្រេច​ដក​លោកស្រី​វរសេនីយ៍ទោ គ្រី ណា​រី ចេញពី​ស្នាក់ការ​លិខិតឆ្លងដែន​ប្រចាំ​ផ្សារ Aeon Mall ខណ្ឌ​សែន​សុខ មក​នាយកដ្ឋាន​លិខិតឆ្លងដែន​វិញ ដើម្បី​ត្រូតពិនិត្យ និង​ពិចារណា​ពី​គោលការណ៍​វិន័យ​របស់​អង្គភាព ករណី​លោកស្រី​បដិសេធ​មិន​ទទួលយក​រូបិយប័ណ្ណ​ប្រាក់រៀល ក្នុងការ​ស្នើសុំ​បំពេញបែបបទ​ផ្តល់​លិខិតឆ្លងដែន​។​

​សូមបញ្ជាក់ថា ការសម្រេច​ដក​មន្ត្រី​រូបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​មហាជន​បាន​រិះគន់​មន្ត្រីនគរបាល​ស្រី​ម្នាក់​ធ្វើលិខិត​ឆ្លងដែន​ខាងលើ​ថា​មិន​ទទួល​យកលុយ​ខ្មែរ​។ ការមិន​ទទួល​លុយ​ខ្មែរ​នេះ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ ដែល​ទៅធ្វើ​លិខិតឆ្លងដែន បានប្រគល់​លុយ ៤០០០០០​រៀល តែ​មន្ត្រី​ធ្វើលិខិត​ឆ្លងដែន​ទារលុយ ៤២០ ០០០​រៀល បណ្តាលឱ្យ​មានការ​ទាស់​សម្តី​គ្នា ហើយ​ចុងក្រោយ​សាម៉ីខ្លួន​ក៏បាន​បង់ប្រាក់​១០០​ដុល្លារ​ជំនួស​វិញ​ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×