Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត​CNN ត្រូវបាន​ផ្តល់​សិទ្ធិ​យក​ព័ត៌មាន​នៅ​សេត​វិមាន​ឡើងវិញ​

spot_img

​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ចៅក្រម​សហព័ន្ធ​ម្នាក់​បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ផ្ក​ល់​ប័ណ្ណ​ព័ត៌មាន​ឡើងវិញ​ដើម្បី ចូលរួម​សន្និសីទកាសែត​ចំពោះ​អ្នកសារព័ត៌មាន Jim Acosta ដែល​មុន​នោះ​ត្រូវបាន​គេ​ដកហូត បន្ទាប់ពី​មានការ​ជជែក​តឹងសរសៃក​ជាមួយ​ប្រធានាធិបតី Donald Trump ។​

អ្នកយកព័ត៌មាន Jim Acosta (​ខាងឆ្វេង​ឈរ រូប​ទី​ពីរ​) ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ Washington, DC.

​តាម CNN ចៅក្រម Timothy Kelly បានចេញ​សាលក្រម​បណ្តោះអាសន្ន​ផ្តល់ឱ្យ​ជាថ្មី​នូវ​ប័ណ្ណ​សារព័ត៌មាន​ចំពោះ​លោក Acosta ក្នុងអំឡុងពេល​រង់ចាំ​ការប្រព្រឹត្តទៅ​នៃ​សវនាការ​មួយ​ជុំវិញ​ពាក្យបណ្ដឹង​ពី​ទង្វើ​ដកហូត​ប័ណ្ណ​ព័ត៌មាន​នេះ ។

CNN និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត​ក្នុងនោះ​មាន Fox News -​សារព័ត៌មាន​ដែល​លោក Trump ចូលចិត្ត ក៏​គាំទ្រ​ពាក្យបណ្ដឹង​របស់ CNN ដែរ​។ តាម​ពាក្យបណ្ដឹង​នោះ ការដកហូត​ប័ណ្ណ​ព័ត៌មាន​របស់​អ្នកកាសែត Acosta គឺជា​ទង្វើ​បំពាន​សិទ្ធិសេរីភាព​សារព័ត៌មាន​ដែល​ត្រូវ​បានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក​៕​សូ​យ​ន​

spot_img
×