Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដក​បញ្ឈរជើង អធិការនគរបាល​ក្រុង​ដូន​កែវ ដោយសារ​វាយ​ភរិយា​នៅមុខ​ស្រី​ស្នេហ៍

spot_img

តាកែវ​ ៖ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត​សាវឿន បាន​ចាត់វិធានការ ផ្អាក​ការងារ​មន្ត្រី​អធិការនគរបាល​ក្រុង​ដូន​កែវ លោក​ឆាយ សាវុធ ក្រោយ​ហេតុការណ៍​ប្រើ​អំពើហិង្សា វាយដំ​មកលើ ភរិយា​របស់ខ្លួន ។​

​ការចាត់វិធានការ​ជាប​ន្ទា​ន់​នេះ ក្រោយ​អ្នកស្រី​ពៅ​សុភាព​ដែលជា​ភរិយា អធិការនគរបាល​ក្រុង​ដូន​កែវ​នោះ បាន​បង្ហោះ​រូបភាព​អំពើហិង្សា​របស់ លោក​វរសេនីយ៍ឯក ឆាយ សាវុធ ជា​ប្តី ដែល​បាន​វាយ​ភរិយា​របស់​ខ្លួនឯង ក្នុងពេលដែល​ភរិយា​បាន​តាម​ទាន់​នូវ អំពើ​ផិតក្បត់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៥​វិច្ឆិកា​។​

​លោក​វរសេនីយ៍ ឯក ឆាយ សាវុធ បាន​ទះកំផ្លៀង​ភរិយា​របស់​ខ្លួនឯង នៅ​ចំពោះមុខ​ស្រី​ស្នេហ៍ បណ្តាល​ឲ្យ​មាន​ស្នាមរបួស នៅ លើ មុខ​។ លោក​វរសេនីយ៍ឯក ឆាយ សាវុធ បាន​សារភាព ថា​លោក​ពិតជា​បាន​ទះកំផ្លៀង​ភរិយា​របស់​ខ្លួនឯង​ពិតមែន ក្រោម​មូល​ហេតុថា​ភរិយា​របស់លោក បាន​បើករថយន្ត បុក​ពីក្រោយ​រថយន្ត​លោក​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​។​

​ក្រោយ​ការ​បង្ហោះ​រូបភាព អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រញាប់​ដាក់​បញ្ជា​៣​ចំណុច​ទៅ​ស្នងការ នគរបាល​ខេត្តតាកែវ​។​

​បទបញ្ជា​ទាំង​៣ រួមមាន ១/ សូម​ផ្អាក​ការងារ​អធិការនគរបាល​រូបនេះ​សិន ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។ ២/ ពិនិត្យ អង្គហេតុ​និង​ធ្វើការ​សម្រុះសម្រួល​ជាមួយ នឹង​ក្រុមគ្រួសារ​។ បើសិនជា​សម្របសម្រួល​មិន​បានទេ ត្រូវ កសាង សំណុំរឿង​និង​បញ្ជូនទៅ​តុលាការ​។ និង​ទី ៣/ ត្រូវអនុវត្ត​វិន័យ​កងកម្លាំង​នគរបាល​ដោយ​ចេញ​លិខិត​ព្រមាន ផ្អាក​ការងារ​អធិការនគរបាល​រូបនេះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×