Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនអន្តោប្រវេសន៍​ដ៏​កម្សត់ បាន​ទៅដល់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​

spot_img

​ជនអន្តោប្រវេសន៍​ដែល​បង្ខំ​ត្រូវ​ចំណាកស្រុក​ព្រោះតែ​សង្គ្រាម វិបត្តិ​សេដ្ឋកិច្ច​នៅ​អាមេរិក​កណ្ដាល ដែល​បានធ្វើ​ដំណើរ​រាប់រយ​គីឡូ បំណង​ស្វែងរក​កន្លែង​ថ្មី​ដើម្បី​ផ្ញើ​វាសនា​របស់ខ្លួន ពេលនេះ​កំពុង​ប្រឈម​នឹង​ការ លំបាក​ក៏ដូចជា​អនាគត​មិន​ជាក់លាក់​មួយ​។​

​តាម Reuters មនុស្ស​រាប់រយ​នាក់​ដំបូង​ដែល​មកពី​អាមេរិក​កណ្ដាល​បាន​ទៅដល់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ហើយ បន្ទាប់ពី​ការធ្វើដំណើរ​អស់​ពេល​មួយខែ​មក​


​ក្មេងប្រុស​ម្នាក់​កំពុង​ឱប​អីវ៉ាន់​ឈរ​ជិត​របាំង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក នៅ​Tijuana, Mexico, ថ្ងៃទី 15/11


​ជនអន្តោប្រវេសន៍​ជាច្រើន​បានធ្វើ​ពិធីបួងសួង​បន្ទាប់ពី​ទៅដល់​ព្រំដែន​ភាគខាងត្បូង​រប​ស់​អាមេរិក​នៅ​ថ្ងៃទី​១៥​វិ​ចិ្ឆ​កា​។​ប៉ុន្តែ​ការឆ្លង​របាំង​ព្រំដែន​គឺជា​រឿង​ដ៏​សែនពិបាក​។​


​តាម​គម្រោង ប៉ុន្មាន​ខែ​ខាងមុខ​នឹងមាន​ជន​ចំណាកស្រុក​ច្រើន​ទៀត​មកដល់​តំបន់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក


​ជន​ចំណាកស្រុក​ម្នាក់​កំពុង​ឈរ​ក្បែរ​របាំង​ព្រំដែន​រវាង​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ក ថ្ងៃទី​១៥​វិ​ចិ្ឆ​កា​


​ជន​ចំណាកស្រុក​ទាំងឡាយ​កំពុង​បោះជំរំ​បណ្តោះអាសន្ន​នៅជាប់​របាំង​ព្រំដែន កំពុង​រក​វិធី​ចូល​ទឹកដី​អាមេរិក​


​កេ្ម​ង​ស្រី Estephanie អាយុ​១១​ឆ្នាំ មកពី Honduras, អង្គុយ​រង់ចាំ​នៅ​តំបន់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក ថ្ងៃទី​១៥​វិច្ឆិកា​


​ជន​ចំណាកស្រុក​ខ្លះ​បាន​តោង​ឡើង​របាំង​ព្រំដែន ខណៈពេល​ទាហាន​អាមេរិក​កំពុង​ឈរ​សម្លឹងមើល​


​ពួកគេ​រក​គ្រប់​វិធី​ដើម្បី​បាន​ចូល​ទឹកដី​នៃ​ក្តី​សុបិន​


​ជនអន្តោប្រវេសន៍​ឈរ​សម្លឹង​ទៅកាន់​ទឹកដី​អាមេរិក​តាម​ប្រហោង​នៃ​របាំង​ព្រំដែន​


​កងកម្លាំង​ល្បាត​ព្រំដែន​អាមេរិក​បាន​«​នាំខ្លួន​» ជន​ចំណាកស្រុក​Honduras, ដែល​ឈ្លប​ចូល​ទឹកដី​អាមេរិក​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​


​របាំង​ព្រំដែន​ដើម្បី​រារាំង​ជនអន្តោប្រវេសន៍​ចូលមក​អាមេរិក​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​


​កងកម្លាំង​ល្បាត​ព្រំដែន​អាមេរិក​កំពុងយាមកាម​នៅ​តំបន់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​


​បុរស​ម្នាក់​កាន់​ទង់ជាតិ​អាមេរិក​ឈរលើ​ឆ្នេរសមុទ្រ​នៅ San Diego អាម​រិ​ក ថ្ងៃទី​១៤​វិច្ឆិកា​


​ជន​ចំណាកស្រុក​មួយចំនួន​កំពុង​សម្រាក​ក្បែរ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ថ្ងៃទី​១៥​វិច្ឆិកា​៕​លី​សា​

spot_img
×