Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ ដាក់​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

spot_img

​ភ្នំពេញ ៖ នៅ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ សមត្ថកិច្ច​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ធ្វើ​ការសហ ការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឲ្យេ​ព្រះរាជ​ពិធីបុណ្យ​នេះ ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​គ្មាន​បញ្ហា​អ្វី​កើតឡើង ។​

​នៅ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​ការពា​រ​រក្សា​សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់​សង្គម ចរាចរណ៍ និង​សុខភាព បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផែន ការ​ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខណៈ​ព្រះរាជ​ពិធីបុណ្យ​នេះ នៅសល់តែ​ប្រាំ​ថ្ងៃ​ទៀត​នឹង​ប្រារ​ព្ឋ ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក នាយ​ឧ​ត្ត​ម សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែងថា កងកម្លាំង​ទាំងអស់​ត្រូវតែ​ការពារ​ឲ្យ​បាន​ដាច់ខាត នៅ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឲ្យ​បានល្អ​បំផុត និង​ត្រូវ​ផ្តល់ព័ត៌មាន​ផ្សេងៗ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ខណៈដែល​មានមុខ​សញ្ញា​ណាមួយ​មិន​ប្រក្រតី​នោះ ។​

​នាយ​ឧ​ត្ត​ម សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍ ដែល​នៅតាម​គោលដៅ​មាន​ភារកិច្ច​បញ្ជា​បិទ​បើក​ចរាចរណ៍​នោះ ត្រូវ​ធានា​ឲ្យ​បាន​ឥរិយាបថ​ល្អ សម្តីសម្តៅ​សមរម្យ ជាមួយនឹង​ប្រជាពលរដ្ឋ បើទោះបី​មាន​នឿយហត់​ក៏ពិតមែន ប៉ុន្តែ​នេះ​ជា​ភារកិច្ច នេះ​ជា​កាតព្វកិច្ច​ក្នុងនាម​យើង​ជា​កងកម្លាំង​បម្រើ​ប្រជាពលរដ្ឋ ។ កន្លងមក​យើង​ទទួលបាន​ជោគជ័យ និង​ការ​សាទរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នូវ​កម្លាំង​ល្បាត​ថ្មើរជើង ដែល​កម្លាំង​នេះ​បានធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ភាពជឿជាក់ និង​កក់ក្តៅ​ក្នុងការ​មក​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ព្រះរាជ​បុណ្យអុំទូក ។​

​សូមបញ្ជាក់ថា ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ សមត្ថកិច្ច​បាន​ត្រៀមកម្លាំង​ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងនោះ​មាន​ទាំង​កម្លាំង​ចំហរ និង​កម្លាំង​សម្ងាត់ ។ ហើយ​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​កំពូលៗ​ប្រទេស ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​នោះ សមត្ថកិច្ច​បាន​ត្រៀម កម្លាំង​សរុប មធ្យោបាយ​សរុប​រួចជាស្រេច ព្រោះថា​ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​ធំ​ជាង​ឆ្នាំមុន និង​មាន​ទូក​ចូលរួម​សរុប​ប្រមាណ ២៩៥​ទូក និង​កីឡាករ​អុំទូក​មាន​រហូតដល់​ជិត​ពីរម៉ឺន​នាក់ និង​មាន​ប្រទីប ចំនួន​១៥​ចំណុះ​ឲ្យ​ស្ថាប័ន​នានា​ទូទាំងប្រទេស ៕ ​ដោយ​៖​កូ​ឡាប​

   

spot_img
×