Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ការដ្ឋាន​កែលម្អ​ផ្លូវ​ក្រាល​គ្រួស​ក្រហម ​ប្រវែង​៤៧០០​ម៉ែត្រ ​នៅ​ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​

spot_img

ខេត្ត​ស្វាយរៀង ៖ ​លោក ថន ថា​វុទ្ធា និង​លោក ថោង រស់ អភិបាលរង​ស្រុក​ស្វាយជ្រំ តំណាង​លោក សុទ្ធ គឹម​ច័ន្ទ អភិបាលស្រុក​នា​រសៀល​ថ្ងៃ​សុក្រ​០៩​កើត ខែ​ក​ក្កិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​កែលម្អ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​១​ខ្សែ ប្រវែង​៤៧០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ត្របែក​ប្រហោង ភូមិ​ត្រោក និង​ភូមិ​បឹង​អណ្តែង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក​នាយ​យក​រដ្ឋបាល​សាលាស្រុក លោកស្រី​ប្រធាន​ការិយាល័យ​អន្តរ​វិស័យ​ស្រុក លោក​មេឃុំ​តា​សួស លោក លោកស្រី​ក្រុមប្រឹក្សាឃុំ លោក​មេភូមិ តំណាង​ក្រុមហ៊ុន​សាងសង់​ផ្លូវ និង​បងប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​ប្រមាណ​១០០​នាក់​។​

​មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​លោក ថន ថា​វុទ្ធា បានលើកឡើង​ពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ចាប់​ពី​ទីក្រុង​ដល់​ជនបទ ហើយ​នៅ​ថ្ងៃនេះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​សួស​បានទទួល​នូវ​សមិទ្ធិផល​ថ្មី​មួយទៀត គឺ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ឆ្លង​កាត់​​​ចំនួន​៣​ភូមិ ក្រោម​គម្រោង​មូលនិធិ​ស្រុក​ដែល​បាន​ទទួល​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពី​ការផ្តល់​រង្វាន់​ក្នុង​ការប្រកួត​​ប្រជែង​គម្រោង​សមទ្ធិកម្ម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០១៨​។

​លោក​អភិបាលរង​ស្រុក​បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា លោក​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​បាន​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅកាន់​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ មានដូចជា ផ្លូវ ទឹក ភ្លើង ស្ពាន សាលារៀន មន្ទីរពេទ្យ​ជា​ដើម ដូច្នេះ​ស្នាដៃ​របស់​សម្ដេច​តេជោ​បាន​ធ្វើឲ្យ​យុវជន​ជំនាន់​ក្រោយ​​មាន​ការកោតសរសើរ និង​ចងចាំ​ជានិច្ច​ចំពោះ​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ ធ្វើអោយ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍន៍ និង​រីក​លូត​លាស់​បន្ត​ទៅមុខ​ទៀត​។

​លោក​អភិបាលរង​ស្រុក​ក៏​បាន​លើកឡើង​ពី​បញ្ហា ភូមិ ឃុំ មាន​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន​ដើម្បី​អោយ​បងប្អូន​យកចិត្តទុកដាក់​ក្នុង​ការប្រុងប្រយ័ត្ន​។ ម្យ៉ាង​ទៀត​ក៏​បាន​សំណូមពរ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅ​ជាប់​បណ្តោយ​ផ្លូវ​កំពុង​បើក​ការដ្ឋាន​នៅថ្ងៃនេះ សូម​មាន​ការយោគយល់​និង​អធ្យាស្រ័យ ក្នុង​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​បើ​មាន​ការប៉ះពាល់​ដល់​ការកែលម្អ​ផ្លូវ​ដូច​ជា​ការត្រួសត្រាយ​កាប់​ដើមឈើ ឬ​ប៉ះ​ទៅលើ​របង​ផ្ទះ​របស់​បងប្អូន​ជាដើម​ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×