Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួនាទី​និង​ការចូលរួម​របស់​គិលានុបដ្ឋាក​និង​ឆ្មប ក្នុង​អន្តរា​គ​មន៍ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះមហន្តរាយ គឺ​មិន​អាច​ខ្វះ​បាន​

spot_img

​សៀមរាប ​៖ សន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៨ ស្តី​ពី​ការកសាង​សមត្ថភាព និង​ភាព​ធន់​នឹង​គ្រោះមហន្តរាយ​ដោយ​ផ្តោត​លើ​ការចូលរួម​របស់​គិលានុបដ្ឋាក នៃ​បណ្តាញ​ការថែទាំ សង្គ្រោះបន្ទាន់ និង​គ្រោះ​មហន្ត​រា អាស៊ី​ប៉ាស៊ីហ្វិក (APEDNN) បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ខេត្តសៀមរាប ដែល​មាន​អ្នកជំនាញការ និង​គិលានុបដ្ឋាក​ចូលរួម​ចំនួន ១០៧ នាក់ អញ្ជើញ​មក​ពី​បណ្តា​ប្រទេស​ចំនួន ១៣ ប្រទេស (​អូស្ត្រាលី កម្ពុជា ចិន ឥណ្ឌា ជប៉ុន ហ្វីលីពីន កូរ៉េខាងត្បូង ស្វ៊ី​ស ថៃ សហរដ្ឋអាមេរិក ហ្វី​ជី និង​វៀតណាម​) ក្រោម​អធិបតីភាព​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល នា​ល្ងាច ថ្ងៃទី​១៦ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨​។

​គួរកត់សម្គាល់​ផងដែរ​ថា កម្មវិធី​បើក​សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដែល​លោក សាស្ត្រាចារ្យ បានបញ្ជាក់​ថា សន្និសីទ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង (១) ចែករំលែក​បទពិសោធ​ន៍​លើ​សមត្ថភាព​នៃ​គ្រោះ​មហន្តរាយ និង​កសាង សមត្ថភាព​ក្នុង​ការអប់រំ​ការស្រាវជ្រាវ​និង​ការអនុវត្ត (២) លើកកម្ពស់​ការអនុវត្ត​គ្លីនិក​ល្អ​បំផុត​ក្នុង​ការគ្រប់គ្រង​និង ទប់ទល់​នឹង​គ្រោះមហន្តរាយ និង (៣) ពង្រឹង​ការត្រៀម​ខ្លួន​ចំពោះ​គ្រោះមហន្តរាយ​នៅក្នុង​សហគមន៍ និង​ការ ថែទាំ​សុខភាព​។

​តាមរយៈ​បទ​បង្ហាញ​ជាច្រើន​ដែល​ធ្វើឡើង​ដោយ​អ្នកតំណាង​មកពី​ប្រទេស​ផ្សេងៗ​គ្នា​ក្នុង​រយៈពេល ២ ថ្ងៃនេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​បិទ​សន្និសីទ​អន្តរជាតិ​នេះ​ថា “គ្រោះមហន្តរាយ​កើតមាន​ជា​ញឹកញាប់​នៅក្នុង ពិភពលោក ហើយ​វា​នឹង​បន្ត​កើតឡើង​ដោយ​គ្មាន​ទីបញ្ចប់” ។ គ្រោះមហន្តរាយ​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ទៅលើ ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​ដែល​មាន​ការខូចខាត​ដែល​អាច​ឈាន​ដល់​រាប់ពាន់​លាន​ដុល្លារ ។

លើសពីនេះទៅទៀត គ្រោះមហន្តរាយ ក៏​អាច​មាន​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស បន្ត​ប៉ះពាល់​ដល់ GDP និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។ គ្រោះមហន្តរាយ​មាន​ផលប៉ះពាល់​ជា​សកល ទាំងនេះ មិន​អាច​ត្រូវបាន​ដោះ​ស្រាយ​​​ដោយ​សហគមន៍ ឬ​ប្រទេស​តែ​មួយ​បាន​ទេ ជា​ចាំបាច់​យើង​ត្រូវការ ធនធាន​ជាច្រើន និង​ធនធានមនុស្ស​ដែល​មាន​វិជ្ជាជីវៈ​ខុសៗ​​គ្នា​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។ នៅ​ក្នុង​ការថែទាំ​និង​ជួយសង្គ្រោះ​នេះ តម្រូវឱ្យ​មាន​ការចូល​រួម​ពី​គិលានុបដ្ឋាក​និង​ឆ្មប ដែល​មាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ និង​មាន​សមត្ថភាព​យល់ដឹង​អំពី​ការងារ​ដែល​ត្រូវធ្វើ និង​របៀប​អនុវត្ត​ការងារ​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ ដូច្នេះ នាពេល​អនាគត ការកើនឡើង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ទៅលើ​បុគ្គល​និង​សហគមន៍ តម្រូវ​ឱ្យមាន​ការអភិវឌ្ឍ​ជា បន្តបន្ទាប់​នូវ​គិលានុបដ្ឋាក​និង​ឆ្មប​ដែល​មាន​សមត្ថភាព​ដើម្បី​បំពេញ​នូវ​តម្រូវការ​សម្រាប់​ការផ្តល់សេវា​ថែរក្សា​សុខភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភាព​គ្រោះអាសន្ន ស្មុគស្មាញ​ដល់​ជីវិត​មនុស្ស ។

​ក្នុងឱកាស​នោះ​ដែរ លោកស្រី​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សាកលវិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ហុងកុង សាកលវិទ្យាល័យ​ម៉ា​ហ៊ី​ដុល​នៃ​ប្រទេស​ថៃ និង​នាយកដ្ឋាន​មន្ទីរពេទ្យ នៃ​ក្រសួង​សុខាភិបាល ដែល​បាន​សហការ​រៀបចំ​សន្និសីទ​អន្តរជាតិ ដ៏​មាម​សារសំខាន់​នេះ​ឡើង​និង​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ទាំងអស់ ដែល​បាន​ពិភាគ្សា ចែករំលែក​ចំណេះដឹង​គ្នា​ទៅវិញ​ទៅវិញទៅមក អំពី​ការចូលរួម​របស់​គិលានុបដ្ឋាក លើ​ការគ្រប់គ្រង​និង​ឆ្លើយតប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ដែល​ជា​លទ្ធផល បាន​ធ្វើឱ្យ​អ្នកចូលរួម​សន្និសីទ​ទាំងអស់​បាន​ទាញ​យក​នូវ​ព័ត៌មាន និង​បទពិសោធន៍​យ៉ាងច្រើន ដូចជា​ការអប់រំ ការស្រាវជ្រាវ​ក្នុង​គ្រោះមហន្តរាយ ភាព​ជា​អ្នក ដឹកនាំ​និង​ការគ្រប់គ្រង​ក្នុង​ការឆ្លើយតប នឹង​គ្រោះមហន្តរាយ និង​សុខភាព​ផ្លូវចិត្ត ជាពិសេស សន្និសីទ​អន្តរជាតិ​នេះ បាន​ពិភាក្សា​អំពី​មធ្យោបាយ និង​វិធីសាស្ត្រ​ក្នុង​ការអនុវត្ត ការទប់ស្កាត់ ការកាត់បន្ថយ ការត្រៀម​រៀបចំ ការឆ្លើយតប និង​ការធ្វើឲ្យ​ប្រសើ​ឡើង​នូវ​ការចូលរួម​របស់​គិលានុបដ្ឋាក ដែល​ជំរុញ​ឲ្យ APEDNN នេះ បង្កើន​បណ្តាញ​វិជ្ជាជីវៈ ដើម្បី លើកកម្ពស់​សមត្ថភាព​គិលានុបដ្ឋាក​និង​ឆ្មប ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ​ទៅលើ​សហគមន៍​សុខភាព​។​

​ចុងបញ្ចប់ លោកស្រី​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិបាល បាន​ផ្តាំផ្ញើ​និង​លើកឡើង​ថា​៖ តួនាទី​និង​ការចូលរួម​របស់​គិលានុបដ្ឋាក​និង​ឆ្មប ក្នុង​អន្តរា​គ​មន៌ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះមហន្តរាយ គឺ​មិន​អាច​ខ្វះ​បាន​ឡើយ ហើយ​បាន​ផ្តល់​អនុ​សាសន៌​សូម​ឲ្យ​ប្រទេស​ទាំងអស់​៖

១. ចែករំលែក​មេរៀន និង​បទពិសោធន៍​ពី​គ្រោះមហន្តរាយ​ពី​វិធីសាស្ត្រ​អនុវត្ត​ដើម្បី ការកែលម្អ​ការងារ​ឲ្យមាន​លទ្ធផល​ល្អ​ប្រសើរ និង​ការស្រាវជ្រាវ​ប្រកបដោយ​ប្រសិទ្ធភាព​។​

២. ពង្រឹង​ការងារ​សង្គ្រោះ​បន្ទាន់ និង​សម្របសម្រួល​ពេល​មាន​គ្រោះមហន្តរាយ ដើម្បី​គាំទ្រ​ដល់​រដ្ឋ​ជា​សមាជិក​របស់​បណ្តា​ប្រទេស​ក្នុង​បណ្តាញ​។​

៣. វា​ជា​ការសំខាន់​ដែល​បណ្តា​ប្រទេស និង​គ្រឹះស្ថាន​ថែទាំ​សុខភាព​រៀបចំ​ផែនការ ដើម្បី​ឲ្យមាន​បុគ្គលិក​ជា​គិលានុបដ្ឋា​ក និង​ឆ្មប​ដែល​​មាន​ចំណេះដឹង​ផ្នែក​ថែទាំ​គ្រោះមហន្តរាយ ជាពិសេស​អ្នកគ្រប់គ្រង​គិលានុបដ្ឋា​ក​ដើម្បី​ធ្វើការ​នៅ​តំបន់​ដែល​មាន​គ្រោះ​មហន្ត​រាយ​ក្នុង មុខតំណែង​ធម្មតា​របស់​ពួកគេ​ដែល​បំពេញ​ដោយ​គិលានុបដ្ឋាក​ដទៃទៀត​។​

៤. សមត្ថភាព​ថែទាំ​គ្រោះមហន្តរាយ​ត្រូវតែ​បង្កើតឡើង​សម្រាប់​គិលានុបដ្ឋាក ទូទៅ​ដែល​ត្រូវការ សម្រាប់​គិលានុបដ្ឋាក​ផ្នែក​ថែទាំ​គ្រោះ​មហន្តរាយ​។​

៥. រៀបចំ​ផែនការ​ជាមុន​សម្រាប់​បុគ្គលិក​ថែទាំ​សុខភាព​ដែល ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះមហន្តរាយ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×