Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ក្រុម​អ្នកទទួល​ការឃុបឃិតគ្នា​ដេញថ្លៃ​ឡើង កេងចំណេញ​ថវិការ​ជាតិ លោក​អភិបាល​ស្រុក​បូរី​ជ​សារ ហៅ​មេឃុំ​២​នាក់ មក​ធ្វើ​ការសួរនាំ​

spot_img

​តាកែវ ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​អ្នកទទួលការ​ចំនួន ៣ នៅក្នុង​ខេត្ត បាន​ធ្វើ​នៅ​សកម្មភាព​ខុសឆ្គង ហើយ​ផ្ទុយ​ពី​ច្បាប់​នៃ​ការដេញថ្លៃ ដែល​ធ្វើអោយ​មាន​ការខាតបង់​នៅ​ថវិកា​របស់​ជាតិ លោក ទុយ សុភ័​ក្រ អភិបាល​ស្រុក​បូរី​ជលសារ និង​កោះហៅ​មេឃុំ​កំពង់​ក្រសាំង និង​មេឃុំ​ជ័យ​ជោគ យក​មក​សួរនាំ និង​សុំ​អោយ​មាន​ការពិនិត្យ​ឯកសារ​ដេញថ្លៃ​នោះ​ឡើង​វិញ បើសិនជា​រក ឃើញ ថា មិន​ប្រក​ក្រ​តី លោក​និង​អោយ​មេឃុំ​ធ្វើ​មោឃៈ​ភាពលើ​ការដេញថ្លៃ​នោះ​ចោល និង​លើក​ការដេញថ្លៃ​នេះ​សារ​ឡើងវិញ នៅពេល​ក្រោយ ។ ហើយ​ចំពោះ​ទង្វើ​របស់​អ្នកទទួលការ​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នៃ​ការដេញថ្លៃ​នោះ និង​ប្រគល់​ឈ្មោះ​ក្រុមហ៊ុន​នោះ​អោយ​មន្ត្រី​ជំនាញ​ជា​អ្នកចាត់ការ​ទៅតាម​នីតិវិធី ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ២០១៨ មាន​ការដេញថ្លៃ​នៅ​សាលាឃុំ​កំពុង​ក្រសាំង​ព្រឹក​មិញ​នេះ គឺ​មាន​ឃុំ​ចំនួន​ពីរ ដែល​បាន​លើក​គម្រោង​ដាក់អោយ​ដេញថ្លៃ រួមមាន ៖ ទី​១. ឃុំ​កំពង់​ក្រសាំង លើក​គម្រោង​សាងសង់​ទួល​សុ​វត្ថិភាព ទ​ហំ​ទទឹង ២៥​ម៉ែត្រ មាន​បណ្តោយ ១១០​ម៉ែត្រ កម្ពស់ ៣,២​ម៉ែត្រ ដែល​បាន​ដាក់​ក្នុង​តម្លៃ​ប៉ាន់ស្មាន ១០១​លាន​រៀល​ដើម្បី​អោយ​ក្រុមហ៊ុន​ធ្វើ​ការ ប្រកួតប្រជែង​គ្នា ក្នុងនោះ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​មាន​ឈ្មោះ នង ទុយ ខន់​ស្ត្រា​ក់សិន ដែល​ដាក់​តម្លៃ​លើ​ការប្រកួតប្រជែង​ចំនួន ១០០​លាន​គត់ ដែល​គិត​ជា​ភាគរយ​ថយចុះ ១,០៣% ។ ទី​២. ឃុំ​ជ័យ​ជោគ បាន​លើក​គម្រោង​ជួសជុល​ផ្លូវ​ដីសរ​ក្រាល​គ្រួសធម្មជាតិ​ប្រវែង ៧១១​ម៉ែត្រ មាន​ទទឹង ៤,៥០​ម៉ែត្រ ដាក់​ក្នុង​តម្លៃ​ប៉ាន់ស្មាន​ចំនួន ៨៩,៧១១,៧៥០​រៀល ក្នុងនោះ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​មាន​ឈ្មោះ នង ទុយ ខន់​ស្ត្រា​ក់សិន ដែល​ដាក់​តម្លៃ​លើ​ការប្រកួតប្រជែង​ចំនួន ៨៧,៩៥០,០០០​រៀល ដែល​គិត​ជា​ភាគរយ​ថយចុះ ១,៩៦% តែប៉ុណ្ណោះ ខណៈ​ដែល​ក្នុង​លក្ខណ្ឌ​នៃ​ការដេញថ្លៃ​គឺ​តម្រូវ​អោយ​ក្រុមហ៊ុន​ដាក់​ដេញថ្លៃ​ទាប​ចុះមក​ក្រោម ចាប់ពី ៣% ។​

លោក​អភិបាល​ស្រុក​បូរី​ជលសារ​បាន​និយាយទៀតថា ចំពោះ​គោល​ការ​នៃ​ការដេញថ្លៃ​លើ​គម្រោង​អភិវឌ្ឍន៍​ឃុំ សង្កាត់ គឺ​តម្រូវ​អោយ​ក្រុម​អ្នក​ទទួល​ការ​ធ្វើ​ការដេញ​ថ្លៃ​ជា​លក្ខណៈ​ប្រកួតប្រជែង​ទម្លាក់​តម្លៃ​ចុះ ចាប់ពី ៣​ភាគរយ​ចុះមក​ក្រោម តែ​ជាក់ស្តែង​នៅ​លើ​ឯកសារ​នៃ​ការបើក​អោយមាន​ការដេញថ្លៃ​គម្រោង​ចំនួន​២​ឃុំ​ផ្សេងគ្នា​នោះ ក្រុម​អ្នកទទួលការ​បាន​ដេញថ្លៃ​ចុះ​ត្រឹមតែ ១​ភាគរយ​តែ​ប៉ុណ្ណោះ ដែល​នេះ​ជា​បញ្ហា​មួយ​ផ្ទុយ​ពី​លក្ខខណ្ឌ​នៃ​ការដេញថ្លៃ ៕ ដោយ ៖ តាកែវ​

spot_img
×