Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារជាតិ​គីមី​ក្នុង​សាប៊ូ, ថ្នាំ​ដុសធ្មេញ​ អាច​បង្ក​មហារីក​ពោះវៀន

spot_img

ពួកអ្នកវិទ្យាសាស្រ្ត​ទូន្មាន​សារជាតិ​គីមី​មួយប្រភេទ​ត្រូវបានប្រើ​ប្រាស់​ក្នុងសាប៊ូ​ និងថ្នាំ​ដុសធ្មេញ​ អាច​ធ្វើឲ្យកើន​ហានិភ័យ​មហារីកពោះវៀន ។

ការពិសោធន៍​លើសត្វ​កណ្តុរ​បង្ហាញថា សារជាតិ triclosan មាន​ក្នុងសាប៊ូ, ថ្នាំដុសធ្មេញ… អាចនាំដល់​ជំងឺ​រលាកពោះវៀន (IBD) ដោយ​សារវាធ្វើឲ្យប្រែប្រួល​ប្រព័ន្ធ​បាក់តេរីផ្លូវពោះវៀន​នៅសត្វ​កណ្តុរ ។

ការពិសោធន៍បង្ហាញ​ភស្តុតាង​ដំបូងថា triclosan អាចមាន​ឥទ្ធិពល​អាក្រក់​ដល់សុខភាព​ផ្លូវពោះវៀន​ ។

ពួកវេជ្ជបណ្ឌិត​បច្ចុប្បន្ន​ កំពុង​អំពាវនាវ​ឲ្យស៊ើបអង្កេត​ជាបន្ទាន់ សំដៅ​កំណត់​ឥទ្ធិពល​របស់​សមាសធាតុ​នេះទៅដល់​សុខភាព ព្រោះវាត្រូវ​បានប្រើប្រាស់​ទូលំទូលាយ​ក្នងុ​ផលិត​ផលជាច្រើន ។

តាមលទ្ធផល​ស្រាវជ្រាវ​ថ្មីៗ​របស់​រដ្ឋាភិបាល​អាមេរិក សារជាតិ​គីមី​នេះអាច​ត្រូវបាន​រកឃើញ​ក្នុង ៧៥% នៃគំរូ​ទឹកនោម ។ សារជាតិ​ Triclos ត្រូវបានរកឃើញ​ក្នុង​ជាង​ ២០០០ ផលិតផល​ រួមមានថ្នាំ​ដុសធ្មេញ​ និងថែមទាំងរបស់​លេង​សម្រាប់ក្មេង ។

ការស្រាវជ្រាវ​លើសត្វបង្ហាញថា triclosan មានលទ្ធភាព​ធ្វើឲ្យប្រែប្រួល​ប្រព័ន្ធ​អ័រម៉ូន​ នៅទាំងបុរស​និងស្រ្តី ។ ការ​ពិសោធន៍​ផ្សេងៗ​ទៀតក៏រកឃើញថា សារជាតិ​នេះធ្វើឲ្យកើន​ស្ថានភាព​ស៊ាំអង់ទីប៊ីយ៉ូទិក ដែលជាស្ថានភាព​មួយត្រូវ​បានអ្នក​ជំនាញការ​ចាត់ទុក​ជា​គ្រោះ​គំរាមកំហែង​ធំចំពោះ​មនុស្សជាតិ ៕លីសា

spot_img
×