Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរ​បរិភោគ​សាច់មាន់ ក្នុងពេល​កំពុង​ទទួល​ទាន​ទឹកដោះគោ​

spot_img

​គ្រោះថ្នាក់​ពី​ការ​ទទួលទាន​ទឹកដោះគោ​ជាមួយ​សាច់មាន់​គឺ​ធំធេង​ណាស់​, ឥទ្ធិពល​អាក្រក់​ដល់​រាងកាយ ដូចជា​អាលែកហ្ស៊ី​, ទល់ខ្យល់​ពិបាក​រំលាយ​, ចង់​ក្អួត​, វិលមុខ​… គឺ​រាងកាយ​អាច​ត្រូវ​ពុល ។​

. រារាំង​ការរំលាយ​អាហារ​

​អ្នកមាន​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ​អាច​នឹងមិន​ឥទ្ធិពល​អ្វី​ច្រើន ។ ប៉ុន្តែ អ្នកមាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ នោះ​ចាំបាច់​ត្រូវ​ចៀសវាង ឬ​អាច​ទទួលទាន​ទឹកដោះគោ​និង​សាច់មាន់ ឃ្លាត​ពីគ្នា​ប្រមាណ ១ ទៅ ២ ម៉ោង ។​

. ទល់ខ្យល់​, ពិបាក​រំលាយ​

​រាងកាយ​ចំណាយ​ពេលវេលា​ច្រើនជាង​ដើម្បី​ស្រូបយក​ទឹកដោះគោ​ជាង​សាច់មាន់ ដោយសារ​វត្តមាន​របស់​ប្រូតេអ៊ីន​ឈ្មោះ Casein ក្នុង​ទឹកដោះគោ​ពិបាក​ស្រូបយក និង​ពិបាក​រលាយ ។ ដំណើរការ​រំលាយ​ទឹកដោះគោ និង​បញ្ចេញ​ចោល កើត​មាននៅ​ខាងក្នុង​ពោះវៀន​ជំនួស​ឲ្យ​ក្រពះ ។ អាស្រ័យ​ហេតុ​នោះ ការទទួល​ទាន​ទាំង​ទឹកដោះគោ និង​សាច់មាន់​ក្នុងពេល​តែ​១ នឹង​បង្ក​ការរារាំង​ដំណើរការ​រំលាយ​អាហារ ធ្វើ​ឲ្យ​ជាតិពុល​រីកចម្រើន និង​ប្រមូលផ្តុំ​ក្នុង​រាងកាយ ។​

. ប្រមូលផ្តុំ​ជាតិពុល​

​ប្រសិន​អ្នកមាន​អារម្មណ៍​ឈឺក្រពះ​, ចង់​ក្អួត​, ពិបាក​រំលាយ​… ចូរ​ពិនិត្យមើល​ឡើងវិញ​របប​ទទួល និង​របៀប​គួបផ្សំ​អាហារ​របស់​អ្នក ហើយ​ពិសេស​យកចិត្តទុកដាក់ ប្រសិន​មុន​នោះ​អ្នកមាន​ទទួលទាន​ទឹកដោះ​និង​សាច់មាន់​ជាមួយគ្នា ។ ប្រសិន​អ្នក​បរិភោគ​ជាប្រចាំ​នៅ​អាច​ជួបនឹង​ជំងឺ​ផ្សេងៗ​ដូចជា​ទល់លាមក​, ច្រាល​អាស៊ីត​ក្រពះ ។​

. ជំងឺ​សើ​ស្បែក​

​ប្រសិន​អ្នកឃើញ​មាន​លេចចេញ​ស្នាម​សៗ​លើ​ស្បែក អ្នក​ត្រូវ​ចាប់អារម្មណ៍​ភ្លាម​ដល់​ជំងឺ Vitiligo នេះ​ជា​ប្រតិកម្ម​បន្ទាប់បន្សំ​មួយ​ផ្សេង​របស់​ការបរិភោគ​សាច់មាន់​ជាមួយ​ទឹកដោះគោ ៕ លី​សា​

spot_img
×