Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ​ស្ត្រី​ទេសចរ​កាណាដា​ម្នាក់ អាឡៃ​ផ្តោត​ថតរូប​ភាព​ពេក អត់​តោង​រយាង មានអី​ធ្លា​ក់លើ​ខ្នង​ដំរី​ជិះ​លេង​កំសាន្ត បណ្តាល​ឲ្យ​…

spot_img

​អ្នក​ទេសចរណ៍​ជនជាតិ​កាណាដា​អាយុ ៣៨ ឆ្នាំ​ម្នាក់ បាន​រងរបួស បន្ទាប់ពី​គាត់​បាន​ធ្លាក់​ចេញពី​ខ្នង​ដំរី​ផ្តល់​សេវា​ជិះ​កំសាន្ត នៅ​កន្លែង​ជំរុំ​ដំរី ក្បែរ​ភ្នំ Nark Kerd Hill ក្នុង​តំបន់ Chalong នា​ប្រទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​

​លោក Wirawit Pakprom ដែលជា​អ្នក​បរដំរី បាន​ប្រាប់​ប៉ូលីស​ថា ស្ត្រី​ទេសចរ​ម្នាក់ និង​មិត្តភក្តិ​ប្រុស​ម្នាក់​របស់​នាង កំពុង​ជិះ​លើ​សត្វ​ដំរី​អាយុ ១៦ ឆ្នាំ ដែលមាន​ឈ្មោះថា “Plai Benz” ។​

​បើតាម​របាយការណ៍​ដំបូង​មួយ បាន​និយាយថា ដំរី​នោះ​កំពុងស៊ី​ម្នាស់​នៅឯ​ផ្នែក​ម្ខាង​នៃ​ផ្លូវ​ធ្វើដំណើរ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៨០ ម៉ែត្រ ពី​ចំណុច​ជិះ​ដំរី ។​

​ស្ត្រី​កាណាដា​នោះ បាន​កំពុង​ថតរូប​ភាពជា​ច្រើន ហើយ​ពុំបាន​កាន់​កៅអី​សុវត្ថិភាព​នោះទេ នៅពេល​ដំរី​រង្គើរ​ខ្លួន​របស់​វា ហើយ​នាង​ក៏បាន​ធ្លាក់​ទៅ​ដី​តែម្តង ។​

​នៅពេល​នាង​ធ្លាក់ ដំរី​នោះបាន​ភ័យ​ស្លន់ស្លោ និង​រុញ​ជើង​ខាងឆ្វេង​របស់​នាង​ជាមួយ​ភ្លក់​របស់​វា ។​

​ក្នុងករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ប៉ូលីស Chalong ក៏បាន​ចុះទៅ​សួរសុខទុក្ខ​ជនរងគ្រោះ​នៅឯ​មន្ទីរពេទ្យ​ផងដែរ ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ Nation)​

spot_img
×