Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែក្តៅហ្មង​! ឪពុក​កំហូច​ម្នាក់​ធ្វើ​រឿង​ដ៏​​មិន​សមរម្យ ទៅលើ​កូនស្រី​ខ្លួន​ដល់​ថ្នាក់​គេ​រិះគន់​ឡើង​កក្រើក​អ៊ិន​ធើរ​ណែ​ត​ហើយ បែរជា​ប៉ូលីស​ថា​… (​វីដេអូ​)

spot_img

​វីដេអូ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​បុរស​ជា​ឪពុក​ម្នាក់ បានធ្វើ​សកម្មភាព «​ស្និទ្ធស្នាល​» ដ៏​មិនធម្មតា​ដែល​ពុំ​អាច​ទទួលយកបាន ទៅលើ​កូនស្រី​តូច​របស់ខ្លួន​ដែល​ពុំមាន​ការជួយ​អន្តរាគមន៍ នៅលើ​រថភ្លើង កាលពីពេល​កន្លងទៅនេះ បាន​បង្ក​ឲ្យ​មានការ​រិះគន់​ធ្ងន់ៗ និង​ការខឹង​សម្បារ​យ៉ាងខ្លាំង​ក្លា ពី​សំណាក់​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណែ​ត​យ៉ាងច្រើន ។ ប៉ុន្តែ ករណីនេះ បែរជា​ត្រូវបាន​ប៉ូលីស​និយាយ​ដ៏​ហួសចិត្ត​ថា ឪពុក​រូបនេះ​ពុំបាន​ធ្វើ​ដូច​ការចោទប្រកាន់​នោះទេ ។​

​គេហទំព័រ Shanghaiist បាន​ចុះផ្សាយ​ឲ្យ​ដឹងថា វីដេអូ​ឃ្លី​ប​នៃ​ហេតុការណ៍​ដែល​បង្ក​ឲ្យ​មាន​ក្តី​រន្ធត់ និង​រលក​កំហឹង​នៅលើ​អ៊ិន​ធើរ​ណែ​ត​នេះ បាន​នាំ​ឲ្យ​ប៉ូលីស​រថភ្លើង​នៅក្នុង Nanchang ខេត្ត Jiangxi បើក​ការស៊ើបអង្កេត និង​ស្វែងរក​ចាប់ខ្លួន​បុរស​នោះ ។

​ទោះយ៉ាងណា កាលពី​យប់​ថ្ងៃ​អង្គា​រ៍ ប៉ូលីស​បានប្រកាស​បញ្ច​ប់​ការស៊ើបអង្កេត​របស់​ពួកគេ ដោយ​និយាយថា ពួកគេ​បានកំណត់​អត្តសញ្ញាណ​បុរស​រូបនោះ​ហើយ ដែល​គាត់​មានឈ្មោះ Zhou អាយុ ៣០ ឆ្នាំ គឺជា​ឪពុក​របស់​ក្មេងស្រី​រង​ការ​បៀតបៀន​អាយុ ៥ ឆ្នាំ ហើយ​ថា អាកប្បកិរិយា​របស់គាត់​មិនមែនជា​ការយាយី​ផ្លូវភេទ​នោះទេ ។​

​ប៉ុន្តែ ការប្រកាស​បែបនេះ វា​បង្ក​ឲ្យ​ក្តៅក្រហាយ​កាន់តែខ្លាំង ដោយ​អ្នកប្រើប្រាស់​អ៊ិន​ធើរ​ណែ​តម្នាក់​បាន​ចោទ​សួរថា​៖ «​តើ​អស់លោក​កំពុង​និយាយថា ឪពុក​រូបនេះ​ពុំបាន​ធ្វើបាប​កូនស្រី​របស់គាត់​មែន​ទេ ? ពិតជា​ហួសចិត្ត​ណាស់​!!» ។ ចំណែក​អ្នកដទៃ​ទៀតថា​៖ «​ប្រសិនបើ​ករណី​ស្តែងៗ​នៅ​ទីសាធារណៈ​បណ្តឹង​ហើយ ប៉ូលីស​ថា​ជា​រឿង​ធម្មតា នោះ​ចូរ​បងប្អូន​ស្រមើស្រមៃ​នូវ​អ្វីៗ​ដែល​ស្ថិតនៅ​ពីក្រោយ​ការបិទ​បញ្ចប់​រឿងនេះទៅ​!!» ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Shanghaiist)​

spot_img
×