Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​៣​នាក់ ធ្វើ​សកម្មភាព​ធាក់​យក​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល រួច​លើក​យក​ម៉ូតូ​ជិះ​រត់គេច​

spot_img

​កណ្តាល ៖ នគរបាល​ក្រុង​តាខ្មៅ បានឲ្យដឹងថា ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​ចោរ​៣​នាក់ ធ្វើ​សកម្មភាព​ធាក់​យក​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល រួច​លើក​យក​ម៉ូតូ​ជិះ​រត់គេច ហើយ​ទៅ​បុក​រទេះ​លត​ឆា​បណ្តាល​ដួល រត់គេចខ្លួន​បាត់ ដែល​កើតហេតុ​កើតឡើង​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​២០១៨ ម៉ោង​២.៣០​នាទី នៅ​ចំណុច​មុខ​​វិទ្យាល័យ​ហ៊ុន​សែន​តាខ្មៅ​ភូមិ​ថ្មី​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​
​កណ្តាល​។​

​ជនរងគ្រោះ​១​នាក់ ឈ្មោះ​សេត សារ៉េត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ក្រពើ​ហារ​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ កម្មការិនី​។ ឯ​ជនសង្ស័យ​៣​នាក់​ ​ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​។ វត្ថុតាង​ចាប់យក​៖ ​ម៉ូតូ​​១​​គ្រឿង​ម៉ាក SUZUKI nex ពណ៌​ស ស៊េរី ២០១៣ ស្លាក​លេខ​ភ្នំពេញ​1BU-1558 របស់​ជនរងគ្រោះ ។​

​នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ចេញ​ពី​ផ្ទះ ក្នុង​គោលបំណង​ទៅ​ស្រុកកំណើត នៅ​ស្រុក​កោះធំ លុះ​ជិះ​ដល់ កន្លែងកើតហេតុ​ខាងលើ ស្រាប់តែ​ក្រុម ជនសង្ស័យ​មាន​គ្នា​បី នាក់ ភេទ​ប្រុស​អាយុ ប្រហែល​២១ ទៅ​២២​ឆ្នាំ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​សង់​ប៊ិច​ពណ៌​ខៀវ​មិន​ចាំ​ស្លាក​លេខ​បាន ជិះ​មក ពីក្រោយ​ដល់​ទន្ទឹម ហើយ​បាន​ធ្វើ​សកម្មភាព​ធាក់​ជនរងគ្រោះ​បណ្តាល​ឲ្យ ដួល​ម៉ូតូ​រង​របួស​ដៃ​ខាងឆ្វេង និង​ជើង​ទាំងសងខាង​ភ្លាមនោះ​ក្រុម​ជនសង្ស័យ បាន​ស្ទុះ​មក​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួន​ទៅ​តាម​ផ្លូវ​លេខ​២១ ដល់​ត្រង់​ច​ណុ​ច​ស្តុប​A៩ ក៏​បាន​ប៉ះ​ជាមួយ​រទេះ លក់​លត​ឆា ដែល​ទុក​ចោល​លើ ចិញ្ចើមថ្នល់​បណ្តាលឲ្យ​ដួល ពេល​នោះ​ជនល្មើស បាន​ទុក​ម៉ូតូ​ចោល​រត់​គេចខ្លួន​បាត់​តែម្តង​។ ករណី នេះ​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×