Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រានចោល ការចុះផ្សាយ​របស់ សារព័ត៌មាន Asia Times ដែល​លាប​ពណ៌​ថា កម្ពុជា​អនុញ្ញាត​ឱ្យ​ប្រទេស​ដទៃ ប្រើប្រាស់​ទឹកដី ធ្វើជា​មូលដ្ឋាន​យោធា​

spot_img

​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ សូម​ប្រកាស​ច្រាន​ចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​របស់ សារព័ត៌មាន Asia Times ដែល​លាប​ពណ៌ ញុះញង់ ធ្វើឱ្យប៉ះពាល់​ដល់ កេត្យានុភាព​វិស័យ​យោធា និង អព្យាក្រឹត​អចិន្ត្រៃយ៍​របស់​កម្ពុជា​។​

​បើ​តាម​សេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិ​កម្ពុជា តាមរយៈ​អ្នកនាំពាក្យ​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន ទាត់ចោល នូវ​ការចុះផ្សាយ​របស់​សារ ព័ត៌មាន​បរទេស​មួយ​ចំនួន ក្នុងនោះ​មាន​ទាំង​សារព័ត៌មាន Asia Times ផង ដែរ ​ដែល​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​ដទៃ ដែល​ទំនង​សំដៅ​ដល់​ប្រទេស​ចិន ប្រើប្រាស់​ទឹកដី​ក​កម្ពុជា ធ្វើជា​មូលដ្ឋាន​យោធា​។

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ចាត់ទុកថា នេះ​គ្រាន់តែ​ជា​ដំណឹង​ក្លែងក្លាយ (Fake News) ដែល​ក្រុម​បរទេស​មួយ​ចំនួន ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មកលើ​កម្ពុជា ក្នុង​ចេតនា​អាក្រក់ ញុះញង់ ដើម្បី​បំភាន់​សាធារណជន​ជាតិ​-​អន្តរជាតិ និង​ជា​ចេតនា​បំផ្លាញ​ដល់ ឯករាជ្យ ភាព​អព្យាក្រឹត្យ​អចិន្ត្រៃយ៍​របស់​កម្ពុជា​តែប៉ុណ្ណោះ​៕ ​ដោយ​ ៖ ​រចនា​

​ខាងក្រោម​នេះ ជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ ៖​

spot_img
×