Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ទូ​ហ្គេម​បាញ់​ត្រី​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​

spot_img

​ភ្នំពេញ ​៖ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង ដើម្បី​លុបបំបាត់​បទល្មើស​ឆក់ ប្លន់ គ្រឿងញៀន ការបង្ក្រាប​ទីតាំង​ទូ​ហ្គេម​នៅ​ទីក្រុង​ភ្នំពេញ ជាពិសេស​តំបន់​ទេសចរណ៍ និង​ក្បែរ​ផ្ទះ​ថ្នាក់ដឹកនាំ​កំពូលៗ ត្រូវតែ​ធ្វើ​ឲ្យបាន​ល្អ និង​មិន​អនុញ្ញាត​ឲ្យ​បើក​ឡើយ បើ​នរណា​អនុញ្ញាត អ្នក​នោះ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​លោក ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង ” អរគុណ​បងប្អូន​ដែល​ផ្តល់​ព័ត៌មាន​មក​ខ្ញុំ​អំពី​បញ្ហា​ទូ​ហ្គេម​បាញ់​ត្រី​ដែល​បង្កប់​ទៅ​ដោយ​បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង​ល្បែងស៉ីសង និង​បញ្ហា​ផ្សេងទៀត​”​។​

​យប់មិញ​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បាន​ដាក់​បទបញ្ជា​ឲ្យកម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាលរ​បស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រត្តិការ​បង្ក្រាប​ទូ​ហ្គេម​បាញ់ត្រី​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ចាប់​ចំនួន​២​ទីតាំង សរុប​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១៣​ទូ និង​អ្នក​ចូល​ទៅ​លេង​ចំនួន​ជិត​៣០​នាក់​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×