Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម៉េ​ម៉ា​យ​ម្នាក់​ត្រូវបាន​ឃាតករ រឹត​ក​សម្លាប់​រួច​អូស​ទៅ​ដាក់​ក្នុង​វាលស្រែ​

spot_img

​បន្ទាយមានជ័យ​៖ ស្ត្រី​ម្នាក់​ត្រូវបាន​ឃាតករ សម្លាប់​រួច​អូស​ទៅ​ដាក់​ក្នុង​វាលស្រែ នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ឈ្នួរ ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ត្រង់​ម្តុំ​ត្រពាំង​ក្បាល​ក្របី​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ឃុំ​ឈ្នួរ បានឲ្យដឹងថា ៖​ជនរងគ្រោះ​ឈ្មោះ​ឃូន ឃី​ន អាយុ​៤៩​ឆ្នាំ​នៅ​ភូមិ​ឈ្នួរ ឃុំ​ឈ្នួ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ជា​ស្ត្រី​មេម៉ាយ​។ មុនពេល​កើតហេតុ បើ​តាម​ការបំភ្លឺ ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ ឲ្យដឹងថា នៅ​ម៉ោង​ប្រហែល​៩​ព្រឹក ក្រោយពេល​ហូប​បាយ​រួច​ជនរងគ្រោះ​បាន​ជិះ​កង់​ចេញពីផ្ទះ ទៅ​រក​ត្រី​នៅ​ឯ​វាល ដោយ​បាចទឹក​តាម​ប្រឡាយ​ដើម្បី​ចាប់​ត្រី​។ លុះ​ដល់​ល្ងាច​មិនឃើញ ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ នៅ​ម៉ោង​៦​យប់ កូន​បាន​ចេញ​ទៅ​រក​នៅ​ឯ​វាលស្រែ រហូតដល់​ម៉ោង​៧​និង​៣០​នាទី​យប់ បាន​ប្រទះ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់ នៅក្នុង​ស្រែ​ដើមស្រូវ ដែល​មាន​ម្ចាស់​ស្រែ​ឈ្មោះ​ភូ នាម​ភេទ​ប្រុ ស​អាយុ​៦៤​ឆ្នាំ នៅ​ភូមិប្ញ​ស្សី​ខាង ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា​៖ ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​នគរបាល​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ សព​ជនរងគ្រោះ​បាន​ដេកស្លាប់ នៅក្នុង​ស្រែ​ខាងកើត​ភ្លឺស្រែ​ចំងាយ​៧​ម៉ែត្រ ក្បាល​សណ្តូក​ទៅ​កើត ផ្កាប់មុខ មាន​ចងដៃ​ទាំង​២​មក​ក្រោយ ដោយ​ខ្សែ​សម្រាប់​ចង​ស្បែកជើង ពណ៌​ស នៅត្រង់​ក មាន​ចងរឹត​ដោយ​ខ្សែ​នីឡុង ពណ៌​លឿង នៅលើ​រង្វង់​ភ្នែក ទាំងសងខាង​មាន​ស្នាម​ជាំ​។ តាម​ការ​ធ្វើ​កោសល្យវិច័យ​និង​ពិនិត្យ​លើ​សព​ជនរងគ្រោះ អាច​ជនល្មើស វាយ​ឲ្យ​ដួល​រួច​ចាប់ចង​ដៃ​មក​ក្រោយ ហើយ​យក​ខ្សែ​ចង​រឹត​ក​សម្លាប់ ក្នុង​ប្រឡាយ​នៅ​ជាប់​ខាង​លិច​ភ្លឺស្រែ ចំងាយ​៣​ម៉ែត្រ​ដែល​មាន​សភាព​ទឹក​តិចៗ ហើយ​អូស​សព​យក ទៅ​ចោល​ក្នុង​ស្រែ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ខេត្ត​បន្ទាយមានជ័យ កំពុង ស្វែងរក​ចាប់ខ្លួន ជនសង្ស័យ​យក​ម​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ ដោយ​៖​កូឡាប​

spot_img
×