Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បងថ្លៃ រំលោភ​ប្អូនថ្លៃ ក្រោយ​ពេល​វាយ​សន្លប់​នៅ​កណ្តាលវាល​

spot_img

​ខេត្ត​បន្ទាយមានជ័យ ៖ បុរស​ម្នាក់ ជា​បងថ្លៃ បានធ្វើ​សកម្មភាព​ចាប់រំលោភ​ប្អូនថ្លៃ​ឯង បាន​សម្រេច​រួច​រត់គេច​ខ្លួន​បាន​៣​ថ្ងៃ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ ចាប់​ឃាត់ខ្លួន​បាន​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ ឈ្មោះ​កែវ វណ្ណឌី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់បង្ខំ​និង​ដាល់​២​ដៃ​ឲ្យ​សន្លប់​ប្អូនថ្លៃ រួច​រំលោភ​ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លើ ការបំភ្លឺ​របស់​ក្មេងស្រី​រងគ្រោះ និង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក បាន​កសាង​សំណុំរឿង បញ្ជូន​មក​ការិយាល័យ​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់ ។​

​លោក​វរសេនីយ៍ទោ​សៅ សារឿ​ន អធិការនគរបាល​ស្រុក​ថ្មពួក​បានឲ្យដឹងថា​៖ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល នៅ​វត្ត​តេជោ​ភ្នំ​ឆ័ត្រ ភូមិសាស្ត្រ ភូមិ​ថ្ម​ឆ័ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ នគរបាល​បាន​ចាប់​ជនសង្ស័យ​ឈ្មោះ កែវ វណ្ណឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ម​ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ថ្ម​រមៀល​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។ ចំណែក​ជនរងគ្រោះ អាយុ​១៧​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​ជនល្មើស នៅ​ភូមិ​ថ្ម​រមៀល​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​លោក​អធិការ​បាន​បញ្ជាក់ថា តាម​ការបំភ្លឺ​ពី​ក្មេងស្រី​រងគ្រោះ នៅ​ថ្ងៃកើតហេតុ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨ និង​៣០​នាទី​យប់ នាង​បាន​ឲ្យ​បង​ថ្លៃជា​ជនសង្ស័យ ឌុប​ម៉ូតូ​ទៅផ្ទះ តែ​បងថ្លៃ​មិន​ឌុប​ទៅផ្ទះ ដល់​ផ្លូវ​ចូល​ផ្ទះ ក៏​បើក​ម៉ូតូ​បង្ហួស​ទៅ​ចូល​ផ្លូវលំ​របស់​ក្រុម ហ៊ុន​ជាតិ​អភិវឌ្ឍន៍​ចម្ងាយ​៥០០​ម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៥៨ ចូល​ព្រៃ​ស្ងាត់​បាន​ចាប់បង្ខំ​នាង​រំលោភ តែ​នាង​មិន​ព្រម​ក៏​ដាល់​ពោះ​ចំនួន​២​ដៃ នាង​ចុក​រហូតដល់​សន្លប់ ហើយ​ជនល្មើស​បាន​ធ្វើ​សកម្មភាព​រំលោភ បាន​សម្រេច​ទើប​ដឹងខ្លួន​វិញ ហើយ​នាង​បាន​អង្វរ​ឲ្យ​ជន សង្ស័យ ឌុប​នាង​មក​ផ្ទះ មកដល់​ពាក់កណ្តាល​ផ្លូវ ជួប​អ្នក​ឆ្លុះ​សត្វ​ក៏​ស្រែក​ឲ្យគេ​ជួយ ជនល្មើស​ភ័យ​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ហើយ​នាង​បាន​ប្រាប់​ម្តាយ​នាង និង​នាំ​មក​ប្តឹង​មេភូមិ​និង​សមត្ថកិច្ច ។​

​លោក​អធិការ​បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​បណ្ដឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ លោក​បាន​ចាត់តាំង​កម្លាំង​នគរបាល​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក ស្រាវជ្រាវ​រក​ឃើញ​ជន​ប្រព្រឹត្ត​បទល្មើស​ទៅ​សម្ងំ​លាក់ខ្លួន នៅ​វត្ត​តេជោ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​តេជោ​ភ្នំ​ឆ័ត្រ ឃុំ​ស្វាយចេក រួច​បាន​នាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ថ្មពួក ដើម្បី​សាកសួរ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×