Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ជូន​ជនសង្ស័យ​បទល្មើស​គ្រឿងញៀន ៣​នាក់​ទៅ​កាន់​តុលាការ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញុៀន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨
​នេះ បាន​កសាង​សំណុំរឿង​បទល្មើស​គ្រឿងញៀន ៣​នាក់ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។​
​ជនសង្ស័យ​ទាំង​៣​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុម​៥ ភូមិ​១​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ​៖

១- ឈ្មោះ កុយ ឆែ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេការ​សំណង់​។ ស្រុកកំណើត​ភូមិ​ចំការ ៣​ឃុំ​កំពង់ទឹក ស្រុក​ដំណក់​ចង្អើរ ខេត្ត​កែប បច្នុប្បន្ន​នៅ​ភូមិ​៥ សង្កាត់​លេខ​៤​ន​ក្រុងព្រះសីហនុ​។ ២- ឈ្មោះ អាង ច​ន្នី ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ ស្រុកកំណើត​នឹង​បច្នុប្បន្ន​នៅ​ក្រុម ២៧​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

៣- ឈ្មោះ ហែម រតនៈ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ ស្រុកកំណើត​ភូមិ​ព្រៀល ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត បច្នុប្បន្ន រស់នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

សកម្មភាព​នេះ កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ស​ថ្លា ចំនួន ៣​កញ្ចប់ ស្មើ ២,៦៥​ក្រាម​(ទម្ងន់​សុទ្ធ​)

២- ទូរស័ព្ទ ចំនួន​៣​គ្រឿង​

៣- ម៉ូតូ​ចំនួន​១​គ្រឿង​៕ ដោយ​៖ ដែន សីមា​

spot_img
×