Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជប៉ុន ផ្អើលរ​ក​ជិះ​តាក់ស៊ី ព្រោះតែ​សម្រស់​របស់​ស្ត្រី​អ្នកបើកបរ ពិតជា​ស្អាត​អស្ចារ្យ​

spot_img

Ikuta Kana ល្បីល្បាញ​ពុំ​ត្រឹមតែ​រាងកាយ​ស្វែល ផ្ទៃមុខ​ស្រស់​ស្អាត​ដូច​ទេពអប្សរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ដោយសារ​នាង​កំពុង​ធ្វើ​ការងារ​ពិសេស​មួយ​ដ៏​សាមញ្ញ​បំផុត​ក្នុង​សង្គម​គឺ​៖ បើកបរ​តាក់ស៊ី​។​

​ស្រី​ស្អាត​រូប​នេះ​កើត​នៅ​ឆ្នាំ ១៩៩១ នឹង​ត្រូវ​បាន​ប្រព័ន្ធ​ព័ត៌មាន​ទ្វីបអាស៊ី​ផ្តល់​រហស្សនាម​ថា នារី​បើកបរ​តាក់ស៊ី​ស្អាត​បំផុត​ជប៉ុន​។​
​ឈ្មោះ​របស់​នាង​បាន​ល្បី​រន្ទឺ​នៅតាម​បណ្តា​ប្រទេស​ទ្វីបអាស៊ី ជាអាទិ៍ ចិន កូរ៉េខាងត្បូង ថៃ ហ្វីលីពីន​។​ល​។​
​តាមពិតទៅ​ក្រៅ​ពី​របរ​បើក​បរតាក់​ស៊ី ដែល​នាង​និយម​ចូលចិត្ត​នោះ Ikuta Kana គឺ​ជា​តារា​បង្ហាញ​ឈុត​សម្លៀក​បំពាក់​ហែល​ទឹក បច្ចុប្បន្ន​នាង​កំពុង​បោះជំហាន​ចូល​វិស័យ​ភាពយន្ត ទោះបីជា​តារា​បង្ហាញ​ម៉ូត​ល្បីល្បាញ​ម្នាក់ ប៉ុន្តែ Ikuta Kana ពុំ​បាន​បោះបង់ចោល​អាជីព​បើកបរ​ឡើយ ។ នៅលើ​បណ្តាញ​សង្ក​ម Friend របស់​នាង​ធ្លាប់​សរសេរ​បែប​កំប្លែង​ថា ក្រុមហ៊ុន​តាក់ស៊ី​របស់ Ikuta តែ​សម្បូរ​ភ្ញៀវ ព្រោះ​មិន​ងាយ​ទេ “​ដែល​អាច​នៅ​ក្នុង​បរិយាកាស​ដោយឡែក​មួយ​” ជាមួយ​នាង​។​

 

​និស្ស័យ​ដែល​នាំឲ្យ Ikuta និយម​ចូលចិត្ត​របរ​បើកបរ​តាក់ស៊ី​គឺ​ដោយសារ​គ្រោងការ​សុបិន្ត “Asuka” នេះ​ជា​គ្រោងការ​គមនាគមន៍​សំខាន់បំផុត និង​ជា​គំនូស​បញ្ជាក់​មួយ​នៃ​ការប្រែប្រួល​ក្នុង​ជីវិត​របស់​នាង​។​
​មាន​មនុស្ស​ពុំ​តិច​ទេ ដែល​ប៉ងប្រាថ្នា​បាន​អង្គុយ​លើ​រថយន្ត​បើកបរ​ដោយ​នាង​សូម្បី​តែ​១​លើក ។​
​​ស្រី​ស្អាត​វ័យ​២៦​ឆ្នាំនេះ មាន​រាងកាយ​សិច​ស៊ី​ទន់​ល្វត​ល្វន់​ស្បែក​សស្គុះ ហើយ​មាន​ប្រជ្រុយ​ស្នេហ៍​នៅ​នឹង​ចង្ការ​ខាងឆ្វេង​។​
​ក្រៅ​ពី​ការងារ​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូត​និង​បើកបរ​រថយន្ត Ikuta Kana ក៏​បាន​ដើរតួ​ជា​តារាភាពយន្ត​ទូរទស្សន៍​ផងដែរ​

ក្លាយ​ជា​តារា​សម្តែង​ក៏​ជា​សុបិន្ត​របស់​នាង​តាំងពី​នៅ​វ័យ​កុមារ​។​

 

spot_img
×