Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកណា​ស្គាល់​ជួយ​ប្រាប់ តែ​ដំបូង​ឡើយ សូម​ស្តាប់​ការបរិយាយ​របស់​ប្រធាន​វិទ្យាស្ថាន​ឱសថ​បុរាណ ខេត្ត THAI NGUYEN វៀតណាម ស្តី​ពី​ផ្សិត “​លិង្គ​សុនក​”

spot_img

​តាម​វេជ្ជបណ្ឌិត Hoang Sam ប្រធាន​វិទ្យាស្ថាន​ឱសថ​បុរាណ​វៀតណាម ប្រចាំខេត្ត THAI NGUYAN ឲ្យដឹងថា ប្រជាជន​ភាគតិច​នៅ​ខេត្ត Hagiang (​ជាប់​ប្រទេស​ចិន​) ចាត់ទុក​ផ្សិត “​លិង្គ​សុនក​” គឺជា​ឱសថ​ទិព្វ ។​

​តាម​បងប្អូន​ប្រជាជន​ភាគតិច នៅ​តំបន់​នោះ​ប្រាប់ថា ផ្សិត​នេះ​មាន​ប្រសិទ្ធិភាព​បង្កើន​ចំណង់​ផ្លូវភេទ​ខ្លាំងណាស់ ហេតុ​នេះ​ប្រសិន​បើ​ប្តី​ផឹក តែ​ប្រពន្ធ​មិន​ផឹក​នឹង​នាំឲ្យ “​បែកបាក់​ព្រាត់ប្រាស់​” ព្រោះ​តែ​នឹង​កើត​រឿង​រួមភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ។ ប៉ុន្តែ​បើ​ប្តី​និង​ប្រពន្ធ​ផឹក​រួមគ្នា​នោះ ពិតជា​មាន​សុភមង្គល​ល្អ​ណាស់​! ។​

​វេជ្ជបណ្ឌិត​រូបនេះ​បង្ហើប​ប្រាប់ថា ផ្សិត​នេះ​ធាតុ​ពិត​ជា​រុក្ខជាតិ​ផ្ញើខ្លួន​ម្យ៉ាង វា​មាន​នៅ​តំបន់​ព្រៃ​សើ​ម ហើយ​ភ្ជាប់​ខ្លួន​ជាមួយ​ឫស​ឈើ​ប្រភេទ​ខ្លះ​ប៉ុណ្ណោះ ។ វា​ជា​ប្រភេទ​រុក្ខជាតិ “​គ្មាន​ភេទ​” ពោល​គឺ​មាន​ទាំង​ផ្កា​ឈ្មោល និង​ផ្កា​ញី​នៅ​ដើម​តែ​មួយ ។​

​វិទ្យាស្ថាន​នេះ​បាន​វិភាគ​ឃើញថា រុក្ខជាតិ​នេះ​មាន​ផ្ទុក anthoxyanozit , L-Arginin ដែល​វា​នឹង​បំប្លែង​ក្នុង​រាងកាយ​បង្កើតជា Nitric Oxit (NO) ។​

​វា​ពិតជា​មាន​ប្រសិទ្ធភាព​ព្យាបាល​រោគ បាត់​អារម្មណ៍​ផ្លូវភេទ​ចំពោះ​មនុស្ស​ប្រុស និង​ស្រី​ពិតមែន ។​

​មែន​ណា៎ ! អ្នកណា​ដឹង​ជួយ​ប្រាប់​ផង ស្រុក​យើង​មាន​ទេ​!

spot_img
×