Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កុំ​អាង​ថា​ខ្លួន​ជា​តារា​បង្ហាញ​ម៉ូត ចង់​ស្លៀក​អី​ក៏បាន ដល់​ពេល​សារមន្ទីរ​មិនឲ្យ​ចូល​ទើប​…​អាម៉ាស់មុខ​

spot_img

​តាម The Sun កាលពី​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា តារា​បង្ហាញ​ម៉ូត​សញ្ជាតិ​អូស្ត្រាលី Newsha អាយុ ២៥​ឆ្នាំ បាន​ទៅ​ក្រេបទឹក​ឃ្មុំ​ជាមួយ​មិត្ត​ប្រុស​នៅ​ប៉ារីស ហើយ​នាង​បាន​ពើបប្រទះ​នឹង​ព្រឹត្តិការណ៍​ដ៏​អាម៉ាស់ ដោយ​ពុំ​បាន​អនុញ្ញាតឲ្យ​ចូល​ទស្សនា​សារមន្ទី​រវិចិ​ត្រ​សិល្បៈ Louvre ព្រោះតែ​ស្លៀកពាក់​របៀប​…​ស្រើបស្រាល​ពេក​។​

​យ៉ាងណា​ក៏​តារា​បង្ហាញ​ម៉ូត​រូបនេះ បាន​សម្តែង​មតិ​ថា ខ្ញុំ​ពិតជា​កើតទុក្ខ ព្រោះ​មិន​បាន​ទស្សនា​សារមន្ទីរ​ល្បីល្បាញ​របស់​ពិភពលោក ។ យ៉ាងណា​ប៉ារីស​ពិតជា​ស្អាត ស្អាត​ក្នុង​ដួងចិត្ត​របស់ខ្ញុំ ពុំមែន​សម្រាប់​ការបង្ហាញ​អ្វី​ផ្សេង​ឡើយ ។ ម្យ៉ាងទៀត រឿង​ដែល​គួរឲ្យ​អស់ សំណើច​គឺ​ខ្ញុំ​ពុំ​បាន​ចូល​ទស្សនា​ផ្ទាំងគំនូរ​ដ៏​ល្បីល្បាញ​ក្នុង​នោះ​ភាគច្រើន គឺជា​រូបភាព​អាក្រាត ។​

​ចំពោះ​ការសម្តែង​មតិ​នេះ សារមន្ទីរ Louvre ពុំទាន់​មាន​ការបកស្រាយ​ឆ្លើយតប​អ្វី​ឡើយ ៕

​ចន្ទ្រា​

spot_img
×