Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​ឃើញ សា​លិ​ក និយាយ​ចិន​ឡើង​រូ តែ​ដល់ពេល​ឃើញ​ប្អូនប្រុស​របស់គេ​បញ្ចេញ​វិញ​ម្តង ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​សើច​​ចង់​ដាច់​ផ្ងារ (​វីដេអូ​)

spot_img

​កន្លងមកនេះ យើង​ធ្លាប់តែ​បានឃើញ​ប្អូនប្រុស​របស់ ធុច សា​លិ​ក គឺ​ឈ្មោះ ធុច ទិ​ត្យា មានឱកាស​បញ្ចេញ​សមត្ថភាព​និយាយ​ភាសាបរទេស​ផ្សេងៗ ជាមួយ​អ្នកសារព័ត៌មាន​សម្ភាស​ន៍ បានត្រឹមតែ​បន្តិចបន្តួច​តែប៉ុណ្ណោះ ព្រោះតែ​អ្នកសារព័ត៌មាន​ផ្តោតទៅលើ​បងប្រុស​របស់គេ​ខ្លាំង​ជាង ។ ប៉ុន្តែ យើង​ពិតជា​ពុំ​នឹកស្មាន​នោះទេ​ថា ប្អូនប្រុស​របស់គេ​ម្នាក់នេះ ក៏​មិនធម្មតា​នោះទេ ក្នុងការ​និយាយ​ភាសាបរទេស​ជាពិសេស​ភាសា​ចិន ។​

​វីដេអូ​ថ្មី​មួយ ទើប​ត្រូវបាន​បញ្ចេញ​នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​ប្អូនប្រុស​របស់ សា​លិ​ក និយាយ​ភាសា​ចិន​យ៉ាង​ស្ទាត់ជំនាញ ទៅកាន់​ភ្ញៀវ​ទេស​ចិនៗ ដែល​ធ្វើ​ឲ្យ​ពួកគេ​សើច​រហូត​តែម្តង ។ តាមរយៈ​វីដេអូ​នេះ ឃើញថា ប្អូនប្រុស​ពុំ​ត្រឹម​តែមាន​សមត្ថភាព​និយាយ​ភាសា​ចិន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ តែ​គាត់​ថែមទាំង​មាន​ទេពកោសល្យ ពូកែ​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ភ្ញៀវ​បរទេស​ជួយ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ទៀតផង ឃើញ​ហើយ​ពិតជា​មិន​សរសើរ​មិនបាន​មែន ៕ ដោយ​៖ ចន្ទី​

​ចង់ដឹងថា​ប្អូនប្រុស​របស់ សា​លិ​ក ម្នាក់នេះ និយាយ​ភាសា​ចិន និង​លេងសើច​ជាមួយ​ភ្ញៀវ​ជនជាតិ​ចិន គួរ​ឲ្យ​សរសើរ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​

spot_img
×