Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ទូរស័ព្ទ ពេល​សាក​ថ្ម ឆេះ​រាល​ផ្ទះ​ដូរ​លុយ និង​លក់​មាស នៅ​ផ្សារ​វាល​យន្ត ផ្អើល​ក្រុង​ស្វាយរៀង

spot_img

​ខេត្តស្វាយរៀង ៖ ​ដោយសារតែ​ការ​សាក​ថ្ម​ទូរស័ព្ទ​ទុកចោល​លើ​ពូក ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ផ្ទះ​ដូរ​លុយ និង​លក់​មាស​មួយកន្លែង នៅ​ខាងត្បូង​ផ្សារ​វាល​យន្ត ស្ថិតក្នុង​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ប៉ុន្តែ​សមត្ថកិច្ច​បាន​អន្តរាគមន៍​ជួយ​ទាន់ពេល​។​

ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៤៖០០​រសៀល ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក ទូច ធី ចៅសង្កាត់រង​ទី​១ សង្កាត់​ស្វាយរៀង ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ម្ចាស់ផ្ទះ​បាន​បញ្ចូលភ្លើង​ទូរស័ព្ទ ដោយ​ដាក់​លើ​ពូក​ក្នុង​បន្ទប់ដេក បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​ពូក​ហុយផ្សែង​ផ្អើល​ដល់​ពលរដ្ឋ​ជិតខាង យក​បំពង់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​៤​បំពង់ ប៉ុន្តែ​មិន​រលត់​នោះទេ ទើប​ម្ចាស់ផ្ទះ​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង មួយគ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​២​គ្រឿង មកជួយ​បាញ់​ពន្លត់ ទើប​រលត់​ទាំងស្រុង នៅវេលា​ម៉ោង​៥៖២០​នាទី​ល្ងាច​។​

​ប្រភព​ខាងលើ​បន្តទៀតថា ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ សំ ទី អាយុ​៥០​ឆ្នាំ មានមុខរ​បរជា​អាជីវក​ដូរ​លុយ និង​លក់​មាស​។ ហើយ​ទំហំ​នៃ​ការខូចខាត គេ​ពុំទាន់​ដឹងថា ខូចខាត​អស់​ប៉ុន្មាន​នោះដែរ​។​

លោក ណុប ចំរើន អភិបាល​ស្តីទី​ក្រុង​ស្វាយរៀង បាន​ក៏​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ដែល​បង្កដោយ​ការឆ្លង​ចរន្តអគ្គិសនី ភ្លើងទៀន ភ្លើង​ធូប ភ្លើងចង្ក្រាន​ជាដើម​។ ជាមួយគ្នា លោក​ក៏​សំណូមពរ​ដល់​ប្រជា​ពលរ​ដ្ក៏​ដូចជា​អាជីវករ​លក់ដូរ​ទាំង​អស់ សូមកុំ​ដាក់លក់​នូវ​មុខទំនិញ​មក​ចិ​ញ្ជើ​ម​ថ្នល់​ជុំវិញ​ផ្សារ ដែល​បង្ក​ឲ្យ​កកស្ទះ​ពេល​មាន​អាសន្ន​ម្តងៗ​៕​​ ដោយ ៖ វ៉ៃ​គោ​

spot_img
×