Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​បំពង់​ទីប​ដែក​ការដ្ឋាន​សំណង់ The Sea Gate មាន​ទីតាំង​ជិត​សាលាខេត្ត​ព្រះសីហនុ ធ្លុះ​ដំបូល​ឡាន​ទំនើប​សំណាងល្អ​មិន​ចំក្បាល​មនុស្ស​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា មាន​រថយន្ត​១​គ្រឿង ត្រូវ​ដែក​បំពង់​ទីប របស់​ការដ្ឋាន​សំណង់​១​កន្លែង មាន​ទីតាំងនៅ​ជិត​សាលាខេត្ត​ព្រះសីហនុ គឺ​ការដ្ឋាន​សំណង់ The Sea Gate បាន​ធ្លាក់​បំពង់​ទីប​ដែក ពី​ជាន់​លើ​ចាក់​ធ្លុះ​ដំបូល​រថយន្ត​ទំនើប​១​គ្រឿង ដោយ​ទម្លុះ​ចូលដល់​កន្លែង​អង្គុយ​កៅអី​ខាងមុខ ប៉ុន្តែ​សំណាងល្អ​គ្មាន​មនុស្ស​របួស​ឬ​ស្លាប់​។​

​សមត្ថកិច្ច​ឱ្យដឹង​បន្តថា ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១៧ វិច្ឆិកា ឆ្នាំ​២០១៨ ប៉ុន្តែ​ចាត់ទុកជា​សំណាង ដែល​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​។​

​ហេតុការណ៍​នេះ ទាំង​សមត្ថកិច្ច មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ចាត់ទុក​ករណីនេះ​ថា ជាការ​ធ្វេសប្រហែស របស់​មេការ ឬ​ជាងសំណង់​នៅក្នុង​ការដ្ឋាន​សំណង់ The Sea Gate​។​

​ទាក់ទិន​បញ្ហា​នេះ ប្រជាពលរដ្ឋ បានឱ្យដឹងថា ករណី​ដូចគ្នានេះ នៅតាម​ការដ្ឋាន​សំណង់​មួយចំនួនទៀត ក្នុង​ក្រុងព្រះសីហនុ ជា​បន្តបន្ទាប់​មកនេះ កន្លង​ក៏​ធ្លាប់មាន​សេចក្តីរាយការណ៍ ពី​ពលរដ្ឋ​មក​ថា មាន​ការដ្ឋាន​ជាច្រើន​ទៀត នៅក្នុង​ក្រុងព្រះសីហនុ ក៏មាន​ករណី​ធ្លាក់​ថ្ម ឈើ ឬ​ដែក​ជា​ថើ​ម ពី​ជាន់​លើ​ធ្លាក់​មកក្រោម នាំឱ្យ​ប៉ះពាល់​ដល់​ដំបូលផ្ទះ ជាពិសេស​មានពេលខ្លះ​ស្ទើរតែ​រងរបួស​ដល់​ម​នុស្ស អ្នកជិតខាង​ជា​បន្តបន្ទាប់​ផងដែរ​។​
​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះសីហនុ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​មាន​វិធាន ទៅ​ម្ចាស់​ការដ្ឋាន​សំណង់​ទាំងអស់ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​កើតឡើង​នា​ថ្ងៃ​ខាងមុខ​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ បានស្នើ​ដល់ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឱ្យជួយ​បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ ឬ​ណែនាំ​ដល់​អ្នកទទួលខុសត្រូវ​ការដ្ឋាន​សំណង់​នានា ក្នុង​ក្រុងព្រះសីហនុ គប្បី​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកទេស ដាក់​សំណាញ់ ឬ​របាំង​ការពារ​ឱ្យបាន​ត្រឹមត្រូវ​។ ក្នុងនោះ ការចុះ​ត្រួតពិនិត្យ​ជាប្រចាំ ទៅលើ​ការដ្ឋាន​សំណង់​នានា ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ គឺជា​កិច្ចការ​ចាំបាច់​បំផុត​៕ ដោយ​៖ ដែន សីមា​

spot_img
×