Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេ​វ៉ាឡង់ នៃ​អ្នកជំងឺ​ទឹកនោមផ្អែម នៅ​កម្ពុជា នៅ​ទាប​ជាង​បណ្តា​បណ្តា​ប្រទេស នៅ​អាស៊ីអាគ្នេយ៍​

spot_img

​សៀមរាប ​៖ យោងតាម​អង្គការ​សុខភាព​ពិភពលោក បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០៣០ ជំងឺ​ទឹកនោមផ្អែម​នឹង​ក្លាយជា​មូលហេតុ​ទី​៧ នៃ​មរណភាព​នៅលើ​ពិភពលោក ខណៈ​បច្ចុប្បន្ន​មនុស្ស​ជាង​៤២៥​លាន​នាក់ កំពុង​រស់នៅ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម​។ សម្រាប់​នៅ​កម្ពុជា អត្រា​នៃ​ជំងឺ​ទឹកនោមផ្អែម នៅ​ទាប​ជាង​បណ្តា​បណ្តា​ប្រទេស នៅ​អាស៊ីអាគ្នេយ៍​នៅឡើយ ប៉ុន្តែ​កម្ពុជា មាន​ប្រេ​វ៉ាឡង់ នៃ​អ្នកជំងឺ​ទឹកនោមផ្អែម ស្ថិតនៅ​វ័យ​ចន្លោះ​ពី​២០​ឆ្នាំ ទៅ​៣០​ឆ្នាំ ខ្ពស់ជាង​បណ្តា​ផ្សេងៗ​ទៀត​។​

​ទិវា​ទឹកនោមផ្អែម​ពិភពលោក ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា ប៉ុន្តែ​សម្រាប់​កម្ពុជា នៅ​ឆ្នាំ​២០១៨​នេះ ធ្វើ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីលាន​មុខ​ប្រាសាទបន្ទាយស្រី ខេត្តសៀមរាប ដែល​មានការ​ដង្ហែរ​ក្បួន និង​កាន់​បដា​រំលេច សារ អប់រំ​ខ្លី ពី​សំណាក់​សិក្សា​នុ​សិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​៨០០​នាក់​។ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​ទឹកនោមផ្អែម និង​លើកកម្ពស់​តួនាទី​របស់​គ្រួសារ​ក្នុងការ​ថែទាំ ការ ពារ និង​ការអប់រំ ទាក់ទង​ជំងឺ​ទឹកនោមផ្អែម ក្រុមហ៊ុន​ផលិត​ឱសថ​សាណូ​ហ្វី​កម្ពុជា សហការ​ជាមួយ​សមាគម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា បានរៀបចំ​ទិវា​ទឹកនោមផ្អែម​ពិភពលោក ក្រោម​ប្រធានបទ​”​គ្រួសារ និង​ទឹកនោមផ្អែម​”​។

​លោក​សាស្ត្រាចារ្យ លឹម កើ​ក​គី ប្រធាន​សមាគម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅ​ខេត្តសៀមរាប មាន​អ្នកជំងឺ​ទឹកនោមផ្អែម ជា​មធ្យម​ប្រហែល​៤.០០០​នាក់ បានមក​ពិនិត្យ​ព្យាបាល នៅ​សមាគម​ជំងឺ​ទឹកនោមផ្អែម សាខា​ខេត្តសៀមរាប ក្នុងនោះ​អ្នកជំងឺ​ប្រមាណ​២.០០០​នាក់​ប៉ុណ្ណោះ បានមក​ទទួល​សេវា​ព្យាបាល​ជាប្រចាំ​។​

​លោក​សាស្ត្រាចារ្យ​បាន​បន្តថា ភាគច្រើន​នៃ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺ​ប្រភេទ​ទី​២ ដែលជា​ប្រភេទ អាច​ការពារ​បាន​យ៉ាងច្រើន តាមរយៈ​សកម្មភាព​មួយចំនួន​ដូចជា ការធ្វើ​លំ​ហាត់ប្រាណ ឱ្យបាន​ទៀងទាត់ ការបរិភោគ​អាហារ ដែលមាន​តុល្យភាព និង​កា​លើកកម្ពស់​ជីវភាព​រស់​នៅ ប្រកបដោយ​ផាសុកភាព​។​

​លោក​សាស្ត្រាចារ្យ បានបញ្ជាក់​ទៀតថា ជំងឺ​ទឹកនោមផ្អែម មិនអាច​ព្យាបាល​បានជា​សះស្បើយ​ទេ ប៉ុន្តែ​អ្នកជំងឺ​មិន​ស្លាប់ ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ឡើយ បើ​ពួកគេ​គោរព​តាម​បទបញ្ជា​របស់​គ្រូពេទ្យ​។ លោក​សាស្ត្រាចារ្យ​រំពឹងថា ការយល់ដឹង​ទាក់ទង នឹង​ជំងឺ​ទឹកនោមផ្អែម របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​បាន​អត្រា នៃ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា មូលហេតុ​ចម្បង​សំខាន់​បួន​យ៉ាង សម្រាប់​សម្គាល់​ជំងឺ​ទឹកនោមផ្អែម គឺ​នោម​ច្រើន ស្រេកទឹក ចុះ​ស្គម អស់កម្លាំង ហើយ​ដែល​កាន់តែច្បាស់​បញ្ជក់​ថា អ្នកមាន​ជំងឺ​ទឹកនោម គឺ​ទឹកនោម​ស្រមោច​រោម​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×