Heng Wei ប្រធានស្ថាប័នប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) ហើយក៏ជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខចិន បានបាត់ខ្លួនកាលពីខែកញ្ញា ក្រោយមកក្រុងប៉េកាំងឱ្យដឹងថា លោកត្រូវបានឃាត់ខ្លួនដើម្បីស៊ើបអង្កេតករណីពុករលួយ។

ប្រធាន Interpol Heng Wei ថ្លែងសុន្ទកថានៅសិង្ហបុរីថ្ងៃទី៤កក្កដា ឆ្នាំ២០១៧
នៅថ្ងៃទី៧ខែតុលា អគ្គលេខាធិការ Interpol Jurgen Stock បញ្ជាក់ថា ស្ថាប័ននេះបានទទួលលិខិតរបស់រដ្ឋាភិបាលចិន ប្រកាសប្រាប់ថា លោកHeng Wei លែងជាតំណាងរបស់ពួកគេនៅ Interpol ទៀតហើយ ។ហេតុនេះ Interpol នឹងបើកមហាសន្និបាតនៅឌូបៃ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មី៕លីសា