Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«​បិតា​បរមាណូ​» ចិន​ទើប​បានដឹង​ច្បាស់​ពេល​គាត់​ទទួលមរណភាព​ក្នុង​វ័យ​១០០​ឆ្នាំ​

spot_img

​រូប​វិទូ Cheng Kaijia ដើរតួនាទី​យ៉ាង​ធំធេង​ក្នុង​ដំណើរការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​ក្នុងអំឡុង​ច្រើន ទសវត្ស​មកហើយ​។​

លោក Cheng Kaijia ទទួល​រង្វាន់​ពី​ប្រធាន​រដ្ឋ​ចិន Xi Jinping នៅ​ឆ្នាំ​២០១៤

​​ស្ថានីយ RT បាន​ចុះផ្សាយ​ព័ត៌មាន​ថា លោក Cheng Kaijia ដែលជា​បុគ្គល​ដ៏​សំខាន់​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ចិន បានទទួល​មរណភាព​នៅ​ប៉េកាំង កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ក្នុង​ជន្មាយុ​១០០​ឆ្នាំ ។

​តាម​មូលនិធិ HLHL នៅ​ហុងកុង ដែល​ជំនាញ​ផ្តល់​រង្វាន់​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ចិន​បាន​លើកឡើងថា​៖ លោក Cheng មានគុណ​បំណាច់​ដោយបាន​សកម្ម​ចូលរួម​ការស្រាវជ្រាវ អភិវឌ្ឍ និង​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ដំបូង​របស់​ចិន​«​ក្នុង​ក្របខ័ណ្ឌ​ទ្រឹស្តី បច្ចេកទេស​
​ពិសោធន៍ និង​វិទ្យាសាស្ត្រ​»​។​

​ពិសេស​លោក Cheng ដោះស្រាយបាន​នូវ​បញ្ហាសំខាន់​ក្នុង​ដំណើរ​ការផលិត​អាវុធ​នុយក្លេអ៊ែរ គ្រា​ដែល​លោក​បង្កើតបាន​ទម្រង់​ទ្រឹស្តីបទ​អំពី​យន្ត​ការផ្ទុះ​នៅ​ខាងក្នុង​គ្រាប់បែកនុយក្លេអ៊ែរ​។​

​កាលពី​ឆ្នាំ​១៩៦០ រូប​វិទូ​នេះ​ក៏បាន​គណនា​សីតុណ្ហភាព​និង​សម្ពាធ​នូវ​ស្នូរ​ផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​ដោយ​ពុំមាន​ការប្រើប្រាស់ Computer ទេ​។ លោក​ក៏​ចូលរួម​ក្នុង​ការផលិត​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​របស់​ចិន​នៅ​ឆ្នាំ​១៩៦៧ ។​

​តាម​មូលនិធិ​ខាងលើ​ដដែល អ្នកវិទ្យាសាស្ត្រ​រូបនេះ​នូវបាន​ស្រាវជ្រាវ​អំពី​ឥទ្ធិពល​នៃ​ការ​បំផ្ទុះ​នុយ​ក្លែ​អ៊ែរ​និង​សកម្ម​ចូលរួម​ក្នុង​កម្មវិធី​ស្រាវជ្រាវ​សំដៅ​កាត់បន្ថយ​ប្រតិកម្ម​ទាក់ទង​ដល់​វិទ្យុសកម្ម​នុយ​ក្លែ​អ៊ែរ​ផងដែរ​៕​សូ​យ​ន​

spot_img
×