Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ប្រមឹក​ម្នាក់ ផឹកស៊ី​ស្រវឹង មកដល់​ផ្ទះ​ត្រូវ​ប្រពន្ធ​ស្តីបន្ទោស វាយ​ប្រពន្ធ​បាក់ក​ស្លាប់ ហើយ​ត្រូវ​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ

spot_img

​បន្ទាយមានជ័យ ​៖ ប្តី​ប្រមឹក​ម្នាក់ បានធ្វើ​សកម្មភាព​ប្រើ​អំពើ​ហឹ​ង្សា វាយ​ប្រពន្ធ​របស់ខ្លួន រហូត​សន្លប់​ស្តូកស្តឹង ព្រោះតែ​ទំនាស់​ពាក្យសម្តី​ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​បុរស​ជា​ប្តី​ដើរ​ផឹកស៊ី​ស្រវឹង​រាល់ថ្ងៃ​។ ក្រោយ​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ ត្រូវបាន​អ្នកភូមិ​បញ្ជូនទៅ​សង្គ្រោះ​ហើយ​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ក៏ដោយ​។ ចំណែក​ជនដៃដល់​ត្រូវបាន​នគរបាល​ចាប់ខ្លួន​ភ្លាមៗ ដែល​ហេតុការណ៍​នេះ​ត្រូវបាន​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ប៉ុ​ស្តី​ផ្សារកណ្តាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ប្តី ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ចក ឆក អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង ជា​កម្មករ​។ ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ឈឿន ហៃ អាយុ​៣៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​ជា​ស្រី្ត​មេផ្ទះ​។ បច្ចុប្បន្ន​២​នាក់​ប្តី​ប្រពន្ធ​នេះ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

លោក ប្រឹម សុផល នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សង្កាត់​ផ្សារកណ្តាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ ចក ឆក ត្រូវបាន​កម្លាំង​នគរបាល​យើង​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​បាន​ប្រើ​អំពើ ហឹ​ង្សា​វាយដំ​ប្រពន្ធ​របស់ខ្លួន រហូតដល់​សន្លប់​បាត់ស្មារតី ក្រោយមក​ស្ត្រី​រងគ្រោះ​ត្រូវបាន​អ្នកស្រុក​ប្រជា​ការពារ និង​កម្លាំង​នគរបាល ចុះ​អន្តរាគមន៍​បញ្ជូនទៅ​សង្គ្រោះ តែ​អកុសល់​ស្ត្រី​រងគ្រោះ ក៏​ដាច់ខ្យល់​នៅ​មន្ទីរពេទ្យ​។​

​លោក បាន​បន្តថា នៅ​ចំពោះមុខ​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ បាន​សារភាពថា មុខ​ពេល​កើតហេតុ រូបគេ​នឹង​អ្នកជិតខាង​បាន​ផឹកស្រា​ជាមួយគ្នា​តាំងពីព្រឹក លុះ​ស្រវឹង​ក៏បាន​ត្រឡប់មកផ្ទះ​វិញ បន្ទាប់មក​ឮ​ប្រពន្ធ​ស្តីបន្ទោស និង​បាន​ជេរ​កូន ពេលនេះ ជនសង្ស័យ​គិតថា​ប្រពន្ធ​ជេរ​ឌឺ​ខ្លួន ក៏បាន​ចូលទៅ​ក្នុងផ្ទះ និង​បាន​ទាត់​ប្រពន្ធ ពេល​កំពុង​បំបៅ​ដោះ​កូន ចំនួន​៣​ជើង និង​ទះ​១​កំផ្លៀង​កណ្តាល​មុខ បណ្តាល​ឲ្យ​ប្រពន្ធ​ដួលសន្លប់ និង​បាន​ទៅ​បិទទ្វា​មិន​ឲ្យ​នរណា​ចេញចូល ហើយ​បាន​កោសខ្យល់​និង​ធ្វើ​ចលនា​ឲ្យ​ប្រពន្ធ​ដឹងខ្លួន​វិញ ដោយ​មិនឃើញ​ប្រពន្ធ​ងើប​វិញ ក៏រ​ត់ទៅ​ហៅ​អ្នកស្រុក​មកជួយ និង​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ឲ្យ​ដឹង​តែ​ស្រវឹង​ម្តងៗ ជនដៃ ដល់ តែងតែ មានទំនាស់​ពាក្យសម្តី​និង​វាយដំ​លើ​ប្រពន្ធ​កូន​ជា​ញឹកញាប់ លើកចុងក្រោយ​នេះ បែប​ជ្រុលដៃ ទើប​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​។​

លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន យកមក​សួរនាំ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕ ដោយ ​៖ បញ្ញា​ស័ក្តិ​

spot_img
×