Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ដែល​បាន​អាក្រាតកាយ នៅ​មាត់​ឆ្នេរសមុទ្រ​អូរ​ឈើទាល កើតឡើង​តាំងពី​អំឡុង​ឆ្នាំ ២០០៦

spot_img

​ព្រះសីហនុ ​៖ ក្នុងករណី​ចាប់​ជនបរទេស ដែល​បាន​អាក្រាតកាយ​នៅ​មាត់​ឆ្នេរសមុទ្រ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ ដែល​បាន​ទើបតែ​បង្ក​ការ​ភាព​ភ្ញាក់ផ្អើល តាម​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​សង្គម​ផ្សេងៗ​ថ្មីៗ​នេះ គឺ​កើតឡើង​តាំងពី​អំឡុង​ឆ្នាំ ២០០៦ ហើយ​ត្រូវបាន​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស ឈ្មោះថា Cambodia Expats Online នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ យមក​ផ្សាយ​ម្តង និង Troll Cambodia 2017 យកមក​ផុស កាលពី​ថ្ងៃ​២៥ ខែតុលា ឆ្នាំ​២០១៦ ម្តងទៀត​។

​ក្នុងការ​ស្រាវជ្រាវ​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោយពី​មាន​ព័ត៌មាន​នេះ​ផ្ទុះឡើង​ម្តងទៀត បាន​ឲ្យ​ដឹងថា កាលនោះ​ជនបរទេស​នេះ គឺមាន​សភាព​ស្រវឹង​ជោកជាំ​ខ្លាំង បាត់បង់​ស្មារតី​ម្ចាស់ការ គ្រប់គ្រង​ខ្លួ​ង​ឯង និង​បាន​ដើរ​ស្រាត​បង្ក​ការអុកឡុក តាម​អាហារ​ដ្ឋា​ន​តាម​ឆ្នេរ​អូរ​ឈើទាល និង​បង្ក​ការរំខាន បង្កជម្លោះ​ជាមួយ​ភ្ញៀវ​ទេសចរណ៍​ដទៃទៀត ជាហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ ជា​អាជីវករ និង​អ្នករត់ម៉ូតូឌុប ដែល​នៅ​ជិត​នោះ ចាប់ចង​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍ និង​អធិការ​ខណ្ឌ​មិត្តភាព ដែល​បច្ចុប្បន្ននេះ​ជា​ក្រុងព្រះសីហនុ នាំខ្លួន​យកមក​អប់រំ​ណែនាំ​រួចរាល់​ហើយ ហើយ​ចាប់តាំងពី​ពេល​នោះមក សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ធ្វើ​ការណែនាំ​រឹតបន្តឹង ភាព​ប្រាស្រ័យ​ទាក់ទង​រវាង​កងកម្លាំង​ប្រដាប់អាវុធ និង ភ្ញៀវ​ជាតិ​និង​អន្តរ ជាតិ វិន័យ​កងកម្លាំង​សមត្ថកិច្ច និង​សីលធម៌ ដើម្បី​បញ្ជៀ​ស​ករណី​ណា ដែល​បង្ក​អសន្តិសុខ​សង្គម និង បង្ក​ឲ្យ​បំផ្លាញ​ដល់​វប្បធម៌​ប្រទេសជាតិ​យើង​។

​សូមបញ្ជាក់ ៖ នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែង​ក្នុង​មាត្រា​ទី​២៤៩ ពីបទ​បង្ហាញ​កេរ្តិ៍​
​ភេទ​ជា​សាធារណៈ អាច​មើលឃើញ​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី​៦​ថ្ងៃ​ទៅ​៣​ខែ និង​ពិន័យ ជា​ប្រាក់​ពី​១០០០០០ ​រៀល និង​៥០០០០០​រៀល​។

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សូម​បងប្អូន​ពូ​មីង​ប្រជាពលរដ្ឋ​ទាំង​ជាតិ និង​អន្តរជាតិ​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន ហើយ​មេត្តា​ចូលរួម​គ្នា ក្នុងន័យ​ជា​ខ្មែរ​ដូចគ្នា ទាំង​ក្នុង​បណ្តាញ​សង្គម​នានា ទាំង​ក្រៅ​បណ្តាញ​សង្គម ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ពិត និង​លើកស្ទួយ​មុខមាត់​ខេត្ត​ព្រះសីហនុ និង​ប្រទេសជាតិ​យើង ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×