Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវត្តិ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

spot_img

​បុណ្យអុំទូក ជា​ពិធីបុណ្យ​ជាតិ​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ជាតិ​ធំៗ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កម្ពុជា​ប្រារព្ធ​ធ្វើឡើង​រៀងរាល់ខែ​វិច្ចិកា ដែល​ជា​ខែ​ចេញ​វស្សា នៃ​រដូវ​រកត្រី ពិធី​បុណ្យ​អុំទូក​ត្រូវគេ​ជឿថា ត្រូវបាន​គេ​ប្រារព្ធ​ធ្វើ​តាំងពី​សម័យ​បុរាណកាល​មក ក្នុង​រជ្ជកាល​ព្រះបាទ ជ័យវរ្ម័ន​ទី​៧ ក្នុង​ឆ្នាំ (១១៧៧ នៃ គ​.​ស​) ដល់​ឆ្នាំ (១១៨១ នៃ គ​.​ស​) ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​ខ្មែរ ដែល​បាន​រំដោះទឹកដី​រួចផុត​ពី​ការជិះជាន់ របស់​ពួក​ខ្មាំង​សត្រូវ (​ពួក​ចាម​ជ្វា​) ក្នុង​ចម្បាំង​លើ​ទូក​នា​បឹង​ទន្លេសាប ។

ពិធី​បុណ្យ​អុំទូក​មាន​រយៈពេល ៣​ថ្ងៃ ដោយ​ថ្ងៃ​ទី​មួយ ជា​ថ្ងៃ​បើក​កិច្ច​ប្រណាំង​ទូក ព្រះរាជា​ត្រូវ​រៀបចំ​ព្រះទីនាំង​ទូក​សត្វ​មករ​២​ទន្ទឹមគ្នា ធ្វើ​ជា​ទី​ព្រ័ត ដែល​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​ក្នុង​រាជ​ព្រះបាទ​ស៊ី​សុវត្ថ ក្នុង​ឆ្នាំ ១៩១៤ ។

នៅក្នុង​តឹកតាង​នៃ​ចម្លាក់​ទូក​ក្នុង ប្រាសាទ​បន្ទាយឆ្មារ និង ប្រាសាទ​បាយ័ន ត្រូវបាន​គេ​ជឿថា ស្ថាប័ត្យកម្ម​ខ្មែរ​បាន​ប្រើសប្រាស​ការ​រចនា​មូដ​ទូក​ជាច្រើន​ប្រភេទ​ដូចជា ទូក សត្វ​មករ ទូក​នាគ​ក្បាល​៥ ទូក​គ្រុឌ ទូក​នាគ​ក្បាល​មួយ ទូក​រាជហង្ស ទូក​ក្បាលដំរី ទូក​ក្រពើ ទូក​ហនុមាន​ជិះ​យក្ស ទូក​សុវណ្ណ​មច្ឆា …​។ នា​ពេល​ចូល​ដល់​ពេល​ល្ងាច គេ​មាន​ការ​លយប្រទីប​នៅ​ម៉ោង 7 : 00 PM ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ​ពី ព្រះ​ម៉ែ​គង្គារ ដែល​មានឈ្មោះ​ថា នាង​គ​ង្ហី​ង ព្រះធរណី ដែល​កវី​ខ្មែរ​ផ្សារភ្ជាប់​ទៅ​និង​រឿងព្រេង​និទានរឿង​នាង​រំសាយ​សក់ ដែល​បាន​ផ្ដល់​នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការនេសាទ​ត្រី ដែល​ជា​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ។

នៅពេល​យប់ តាម​ក្រសួង​នីមួយៗ មាន​បណ្ដែតប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជាទី​គយគន់ និង​បាញ់​កាំ​ជ្រួច អបអរ​ភាពរុងរឿង​សំបូរ​ស្បាយ​របស់​ជាតិ ។ ចំណែក​ថ្ងៃទី​២ នៃ ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​រម្លឹក​ដល់ ព្រះ​ឥន្ទ្រាធិរាជ ដែល​ក្រឡា​ខ្លួន​ជា​សត្វ​ទន្សាយ​ហើយ​បាន​លះបង់​អាយុ​សង្ខារ​ក្នុង​ការបំពេញ​សេចក្ដី​ស្រែក​ឃ្លាន​របស់​បុរស​ព្រាហ្មណ៍ ដែល​សន្យា​ជាមួយ​ព្រះឥន្ទ​ក្នុងពេលដែល​ព្រះឥន្ទ​សាកល្បង​ភាព​សាច្ចៈ​របស់បុរស​ព្រាហ្មណ៍ ដែល​សន្យា​ថា​ខ្លួន​មិន​បរបាញ់​សម្លាប់សត្វ​នៅ​ថ្ងៃសីល​ឡើយ បុរស​ព្រាហ្មណ៍​បាន​អស់កម្លាំង​បាន​សំរាក​បង្កាត់ភ្លើង​នៅក្រោម​គុម្ព​ដើម​ឬ​ស្សី​មួយ បុរស​ព្រាហ្មណ៍​បាន​និយាយ​ក្នុង​ចិត្ត​ថា “​ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន​ធ្វើ​ម្ដេចនឹងបាន​អាហារ​បរិភោគ​” ពេល​នោះ​ដោយ​ភាព​រំជួលចិត្ត​របស់ ព្រះ​ឥន្ទ្រាធិរាជ ដោយ​ឃើញ​បុរស្ស​ព្រាហ្មណ៍​នោះ​ទ្រាំ​អត់​អាហារ​ជិត​ស្លាប់ ព្រះ​ឥន្ទ្រាធិរាជ ក៏​ក្រឡា​ខ្លួន​ជា​សត្វ​ទន្សាយ​ហើយ​លោត​ចូល​ក្នុង​ភ្លើង​ឲ្យបាន​ជា​អាហារ​បរិភោគ​ដល់​បុរស​ព្រាហ្មណ៍​នោះ​មួយ​រំពេច ។ ក្រោយពេល​បុរស​ព្រាហ្មណ៍ បរិភោគ​រួច មាន​ភាព​តូចចិត្ត​អាណិត​ដល់ស​ត្វ​ទន្សាយ​យ៉ាងខ្លាំង បាន​បួងសួង​ព្រះ​វិស្ណុះ​សុំ​ឲ្យ​រូប​ទន្សាយ​បានដិតជាប់​ក្នុង​ដួង​ព្រះច័ន្ទ។ ព្រះ​វិស្ណុះ បាន​ប្រមើរមើល​ឃើញ​ការដាក់​អាយុសង្ខា​ររបស់​ព្រះឥន្ទ និង​ការ​បួងសួង​របស់​បុរស​ព្រាហ្មណ៍ ទ្រង់​បាន​យក​ថ្មកែវ​ម្នាងសិលា​ពី​ឋានសួគ៌​គូសរូប​ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ចន្ទ​អម​ជាមួយ​និង​គុម្ព​ដើម​ឬ​ស្សី ចាប់​តាំងពី​នោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​១៥​កើត ។ ក្រោយមក​បុរស​ព្រាហ្មណ៍​តែង​រៀបចំ​សែនព្រេន​ដួង​ព្រះ​ខែ​ដើម្បី​ឧទ្ទិស​ភក្ដីភាព​មាន​ចំពោះ​ទន្សាយ​នោះ ចំណែក​អ្នកស្រុក​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះឥន្ទ នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយ​មាន​ចេក អំ​បុក ទឹកដូង ផ្លែឈើ​ផ្លែឈើ​ជា​រៀងរាល់ឆ្នាំ​ក្រុង​និង​ខេត្ត​បាន​ចូលរួម​នៅក្នុង​មហោស្រព​នេះ ​ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​ដ៏​ធំ​បំផុត​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ដោយ​មាន​ការ​ប្រណាំងទូក​តាម​បណ្តោយ​ផ្លូវ​ស៊ីសុវត្ថិ​។

សម្រាប់​បី​ថ្ងៃ​ប្រជាពលរដ្ឋមកពី​គ្រប់​ខេត្ត​ចូលរួម​ជាមួយ​អ្នករស់នៅ​ទីក្រុង​ដើម្បី​អបអរ​ដោយ​យប់​និង​ថ្ងៃ​។ ហើយ​រំលឹក​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​វស្សា​របស់​ប្រទេស​នេះ ក៏​ដូច​ជា​ការ​ផ្ទុយស្រឡះ​នៃ​លំហូរ​នៃ​ទន្លេសាប រួមបញ្ចូល​ទាំង​ការ​ប្រណាំងទូក និង ការប្រគំ​តន្ត្រី និង ការទាក់ទាញ​ជាច្រើន​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​​ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×