Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​ពុំ​ដល់ “​បុគ្គល​ប្រចាំឆ្នាំ​” ដែល​ទស្សនា​វ​ដ្តី​ល្បីល្បាញ “Time” ជ្រើសរើស គឺ​អ្នក​បំបែក​ភាពស្ងប់ស្ងាត់​

spot_img

​ទស្សនា​វ​ដ្តី Time របស់​អាមេរិក​កាលពី​ម្សិលមិញ​នេះ បានប្រកាស​ផ្សាយ​ជា​សាធារណៈ​នូវ​បុគ្គល​ប្រចាំ​ឆ្នាំ​គឺ “​អ្នក​បំបែក​ភាពស្ងប់ស្ងាត់​” ជនរងគ្រោះ​ទាំងឡាយ​ដែល​ហ៊ាន​បកអាក្រាត​យ៉ាង​ក្លាហាន ថ្កោលទោស​ទង្វើ រំខាន​ផ្លូវភេទ​។​

រូបភាព​បុគ្គល​ប្រចាំឆ្នាំ​២០១៧ តាម​ការបោះឆ្នោត​ជ្រើសរើស​របស់ Time គឺ​រូបភាព​នៃ​ស្ត្រី​ក្លាហាន​ហ៊ាន​ថ្កោលទោស​ទង្វើ រំខាន​ផ្លូវភេទ។​

​បកស្រាយ​ឲ្យ​ការជ្រើសរើស​នេះ Time សរសេរថា ៖ “​ក្រុម​ស្ត្រី និង​បុរស​បាន​បំបែក​ភាព​ស្ងៀមស្ងាត់ កំពុង​ក្រសោប​លើ​គ្រប់​អម្បូរ​សាសន៍ គ្រប់​ស្រទាប់​នៃ​ប្រាក់​ចំណូល គ្រប់​មុខរបរ ហើយ​ជាក់ស្តែង​នោះ​គឺ​នៅ​គ្រប់​ក្រឡុក​ក្រ​លៀត​លើ​ពិភពលោក​”​។​

​ជាមួយ​ជម្រើស​នេះ​លើ​ក្រប នៃ​ទស្សនា​វ​ដ្តី​ល្បីល្បាញ​នេះ គឺ​រូបភាព​នៃ​ស្ត្រី​មួយ​ចំនួន​ហ៊ាន​ថ្កោលទោស​ដោយ​នាំ​យក​រឿង​ពិត​នៃ​ជីវិត​របស់​ខ្លួន ដើម្បី​ចោទប្រកាន់​លើ​ទង្វើ​រំខាន​ផ្លូវភេទ​របស់​អតីត​អ្នកដឹកនាំ​រឿង Hollywood Harvey Weinstein ។​

​រឿងអាស្រូវ​របស់ Harvey Weinstein ត្រូវបាន​បកអាក្រាត​ដោយ​ចោទប្រកាន់ ១០​ករណី ពី​ការរំខាន​ផ្លូវភេទ តាំងពី​ឆ្នាំ ១៩៧០​មក​។​

​ក្នុង​បញ្ជី​នេះ ប្រធានាធិបតី Trump ឈរ​លំដាប់​ទី​២ ហើយ​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ឈរ​នៅ​លំដាប់​បន្ទាប់​៕ ចន្ទ្រា​

 

spot_img
×