Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​ពី​បទ​ជម្លោះ​ហិង្សា ស្លាប់​មនុស្ស​ម្នាក់​

spot_img

​ខេត្ត​ព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យ​ដឹងថា បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​ពី​បទ​ជម្លោះ​ហិង្សា បណ្តាលឱ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​។

ក្នុង​នោះ​ជនសង្ស័យ​មាន​គ្នា ៣​នាក់ ដែល​បាន​ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣ និង​០០​នាទី នៅ​ចំណុច​ផ្លូវ​កោះ​ព្រាប (​ក្បែរ​កន្លែង​នគរបាល​ព្រំដែន​ទឹក​)​។ សមត្ថកិច្ច​នគរបាល​ឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​មាន​ឈ្មោះ ៖

១- ឈ្មោះ ឆាយ ស្រ៊ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កូនដៃ​ទូក​អូរ​ប៊័រ ក្រុមហ៊ុន ស៊ី​.​ស៊ី​.​ប្ល៊ូ​.​ស៊ី ស្នាក់​នៅ​លើ​អូរ​ប៊័រ​។​

២- ឈ្មោះ ឆាយ កុង​ស៊ុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កូនដៃ ទូក​អ​រប៊័រ ស៊ី​.​ស៊ី​.​ប្ល៊ូ​.​ស៊ី ស្នាក់​នៅ​លើ​អូរ​ប៊័រ ។​

៣- ឈ្មោះ ប៊ុន ដា​រា ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ កូនដៃ​ទូក​អូរ​ប៊័រ ស៊ី​.​ស៊ី​.​ប្ល៊ូ​.​ស៊ី ស្នាក់​នៅ​លើ​អូរ​ប៊័រ​។​

​ចំណែក​ជនរងគ្រោះ​(​សព​) ឈ្មោះ ស៊ុន វិច្ឆិកា ភេទ ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ កូនដៃ​ទូក​អូរ​ប៊័រ​ក្រុមហ៊ុន​ចិន ស្នាក់​នៅ​លើ​អូរ​ប៊័រ ស្រុកកំណើត​នៅ​ភូមិ ទួល​ទទឹង ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា មូលហេតុ​ដំបូង ដែលនាំឱ្យ​ជនសង្ស័យ​ទាំង
៣​នាក់ និង​ជនរងគ្រោះ​(​សព​) គឺ​ពួកគេ​បាន​ផឹកស៊ី​ជាមួយគ្នា នៅលើ​ចិញ្ចើម​ផ្លូវ​កន្លែងកើតហេតុ ដោយ​ជនរងគ្រោះ​ស្រវឹង​ជោគជាំ ហើយ​បាន​ទាស់​ពាក្យសម្ដី​គ្នា រួច​ក៏​វាយ​ប្រតាយប្រតប់​គ្នា បណ្ដាល​ឱ្យ ឈ្មោះ ស៊ុន វិច្ឆិកា (​សព​) ធ្លាក់​ពីលើ​ផ្លូវ បុក​ថ្ម បែកក្បាល បាក់ ក ស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្ដង​៕ ដោយ​៖ ដែន សីមា​

spot_img
×