Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំភើបនឹកស្មាន​មិន​ដល់​! ខណៈ សា​លិ​ក កំពុង Live វីដេអូ​បំណង​ចង់​ជួប​ស្ត្រី​ម៉ាឡេស៊ី​យ៉ាងខ្លាំង ដើម្បី​ថ្លែង​អណរ​គុណ​គាត់​ដែល​ជួយ​ឲ្យ​រូបគេ​ល្បី ស្រាប់តែ​… (​វីដេអូ​)

spot_img

​ដោយ​សារបាន​ស្ត្រី​ទេសចរ​ម៉ាឡេស៊ី​ម្នាក់ បង្ហោះ​វីដេអូ​សន្ទនា​ធ្វើតេស្ត​លេងៗ​ជាមួយ សា​លិ​ក ដែល​អាចនិយាយបានរ​ហូត​ដល់​ជាង ១០ ភាសាបរទេស ខណៈ​ទិញដូរ​វត្ថុ​អនុស្សាវរីយ៍​នៅ​ប្រាសាទតាព្រហ្ម នៅលើ​ទឹកដី​អង្គរ ខេត្ត​សៀម ពុំនោះសោត ក្មេងប្រុស​រូបនេះ ប្រហែលជា​គ្មាន​ថ្ងៃ​បាន​ល្បី​ខ្លាំង​មកទល់ពេលនេះ​នោះទេ ។

​ហេតុដូចនេះ ដើម្បី​ជាការ​តបស្នង​ដឹងគុណ​ដល់​ស្ត្រី​ម៉ាឡេស៊ី​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Venus Gwc ថ្មីៗ​នេះ ប្អូនប្រុស ធុច សា​លិ​ក បាន​និយាយថា ប្អូន​ពិតជា​ចង់​ជួប និង​ថ្លែងអំណរគុណ​ដល់​គាត់ ដែល​បានធ្វើ​ឲ្យ​រូបគេ​បាន​ល្បី​យ៉ាង​លឿន​នៅលើ​ពិភព​អ៊ី​ន​ធើរ​ណែ​ត​ដុំ​ពុំ​នឹកស្មាន ជាពិសេស​បាន​លេចលឺ​ដល់​ថ្នាក់ដឹកនាំ​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចាប់អារម្មណ៍​ពេញចិត្ត និង​អាណិតអាសូរ ផ្តល់​ការលើកទឹកចិត្ត​នូវ​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ដល់​កុមា​រវ័យ​១៤​ឆ្នាំ​រូបនេះ តាមរយៈ​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​រស់នៅ ក៏​ចូ​ជា​សម្រាប់​បន្ត​ការសិក្សា​រហូតដល់​ចប់​ចុង​ចប់​ដើម ក្លាយជា​ធនធានមនុស្ស​ដ៏​ពូកែ​របស់​សង្គមជាតិ ។​

​យ៉ាងណាមិញ ខណៈ​ប្អូនប្រុស សា​លិ​ក កំពុង​ទទួល​ការធ្វើ​បទសម្ភាសន៍​តាមរយៈ​ការ Live វីដេអូ​ជាមួយ​លោក K01 ក្នុង​បំណងប្រាថ្នា​ដ៏​ធំ​មួយ គឺ​ចង់​ជួប​មុខ​នារី​ម៉ាឡេស៊ី​ដែល​ធ្វើ​ឲ្យ​រូបគេ​បាន​ល្បី​ដល់​ថ្ងៃនេះ ហើយ​សុំ​ឲ្យ​បងប្អូន​ជួយ​ចែករំលែក​វីដេអូ​មួយ​នេះ ឲ្យ​គាត់​បាន​ដឹងផង ទោះ​ឲ្យ​ប្អូន​ធ្វើ​អ្វី​ក៏​ប្អូន​ព្រម​ដែរ ។ សា​លិ​ក ក៏បាន​បង្ហាញ​អារម្មណ៍​ដឹងគុណ​មួយ​នេះ​ទៀតថា ប្រសិនជា​នាង​បាន​មកដល់​ភ្នំពេញ​នៅពេលណា​នោះ ប្អូន​នឹង​មក​ទទួល​រង់ចាំ​ស្វាគមន៍​នាង​នៅ​ព្រលានយន្តហោះ​តែម្តង ។​

​ពិតជា​រឿង​ដ៏​ពុំ​នឹកស្មាន​មែន កំពុងតែ Live ស្រាប់តែ​ស្ត្រី​ម៉ាឡេស៊ី​រូបនេះ បាន​ចូលមក comment តែម្តង ។ អ្វីដែល​ធ្វើ​ឲ្យ​សាលី​ក មាន​ក្តីរំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​នោះ គឺ​ខណៈពេលដែល​នាង​បានធ្វើ​ការនិយាយ​ផ្ទាល់​ខ្លះៗ​ជាមួយ​រូបគេ បើទោះបី​វីដេអូ​តាមរយៈ​ការ Live មាន​ភាពរអាក់រអួល​​ដ៏ពិបាកឆ្លើយឆ្លងគ្នាថា នាង​នឹង​មកជួប​ផ្ទាល់​ជាមួយ សាលី​ក នៅ​ខែក្រោយ ប៉ុន្តែ នាង​ពុំទាន់​បញ្ជាក់ថា​នឹង​មកលេង​ប្រទេស​កម្ពុជា​ម្តងទៀត​នៅ​ថ្ងៃ​ណា​នោះទេ ។ ហើយ​ជាចុងបញ្ចប់​​នៃ​​ការ​សន្ទនា​​នេះ​ផង​ដែរ នាង​​ក៏​បាន​​​​ទូន្មាន​សាលិក ឲ្យ​ខិតខំ​រៀនសូត្រ​កាន់តែ​ខ្លាំង ៕ ដោយ​៖ ឧ​ត្ត​ម

​ចង់​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

spot_img
×