Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ក្នុង​មួយ​ថ្ងៃ សំណល់​រឹង​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ បាន​កើន​រហូត​ដល់ ៣០០០ តោន​

spot_img

​ភ្នំពេញ​ ៖ យោងតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន បច្ចុប្បន្ននេះ នៅ​ក្នុង​មួយ​ថ្ងៃ សំណល់​រឹង​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​រហូត​ដល់ ៣០០០ តោន ក្នុងនោះ ៦៥% ជា​សំរាម​សើ​ម ២០%​ជា​ថង់ប្លាស្ទិក និង​ជាង ១០% ជា​សំណល់​រឹង​។ ចំណែក​ការ​ការច្នៃ​សំរាម មាន​ត្រឹមតែ ២០%​ប៉ុណ្ណោះ​ដែល​ធ្វើឱ្យ​អាត្រា​សំរាម​ដែល​ត្រូវ​បោះចោល​នៅ​ទី​លាន​សំរាម​មាន​ពី ៧០ ទៅ ៨០% និង​សំរាម​មួយចំនួន​ទៀត​ត្រូវបាន​បោះចោល​អនាធិបតេយ្យ​នៅតាម​ផ្លូវ​សាធារណៈ​នានា​។ សំណល់​ដែល​ត្រូវបាន​អ្នកចូលរួម​ប្រមូល​បាន​គឺ​ភាគច្រើន​ជា​សំណល់​សំរាម ថង់ប្លាស្ទិក​ដែល​ត្រូវបាន​បោះ​រាយប៉ាយ​នៅ​តាមធី​ធ្លា​សាធារណៈ​នានា​ក្រោយ​ពី​ការដើរ​កម្សាន្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​មិន​បាន​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​

​ចំពោះមុខ​នៃ​បញ្ហា​កំណើន​សំរាម​ក្នុង​ទីក្រុង​នេះ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក នេត្រ ភ​ក្ត្រា បាន​អំពាវនាវ​ថា យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ ទីក្រុង​របស់​យើង​ទាំងអស់គ្នា​ដោយ​៖ ទី​១) ធ្វើការ​ញែក​សំរាម​តាម​ប្រភេទ​សំរាម​ជា​សំណល់​សរីរាង្គ សំរាម ប្លា​ស្ទិក និង​សារ​ធារ​តុ​គ្រោះថ្នាក់ និង​វេច​ខ្ចប់​និង​គ្រប់គ្រង​សំរាម​ដែល​ខ្លួន​បង្កើត​ឱ្យបាន​ត្រឹមត្រូវ​។ ទី​២) អនុ វត្ត​នូវ​គោលការណ៍ ៣​អ៊ែរ (​កាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ និង​ការកែច្នៃ​ឡើងវិញ​) ចំពោះ​សំណល់​ថង់ ប្លា​ស្ទិក​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​បំផ្លាញ​សោភ័ណភាព​ទីក្រុង​យើង​។ ទី​៣) ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ទីក្រុង​យើង​ដោយ​ចាត់ទុក «​គ្រប់​ទីកន្លែង​ទាំងអស់​ជា​ផ្ទះ​របស់​យើង​» ដែល​ត្រូវតែ​ស្អាត និង មាន​ផា​សុកភាព​គួរ​ឱ្យ​រស់នៅ​។ ទី​៤) ចូលរួម​ដាំ​ដើមឈើ​ដើម្បី​បង្កើត​ភាព​បៃតង និង​បង្កើន​គុណភាព​ខ្យល់ និង​ទី​៥) សូម​កុំ​ចោល​សំរាម​ផ្តេសផ្តាស​ត្រូវ​ទុកដាក់​សំរាម​ក្នុង​ធុង​ឱ្យបាន​ត្រឹមត្រូវ​។ កិច្ចការ​ទាំងនេះ​នឹង​ជួយ​ធ្វើឱ្យ​ទីក្រុង​របស់​យើង​មាន​អនាម័យ​បរិស្ថាន​កាន់តែ​ល្អ​ស្អាត​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×