Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារព័ត៌មាន​បរទេស​សរសេរ​អំពី សា​លិ​ក ក្រោម​ចំណងជើង​ថា​៖ អនាគត​បាន​បក់ដៃ​ហៅ​កុមារ​កម្ពុជា​ចេះ​និយាយ​ជាង​១០​ភាសា​(វីដេអូ)

spot_img

(​គេហទំព័រ cen.com.kh/ សូម​ធ្វើការ​បកប្រែ​ទាំងស្រុង​អត្ថបទ​ខាងលើ​)

កុមារា​កម្ពុជា​អាចនិយាយបាន​ជាង​១០​ភាសា

Thuch Salik អាយុ​១៤​ឆ្នាំ មុន​នោះ​មាន​កាសែត​ខ្លះ​ថា​ក្មេងប្រុស​នេះ​អាយុ​១០​ឆ្នាំ បាន​ក្លាយជា​តារា​ល្បី​លើ​បណ្តាញ​សង្គម​ក្នុង​មួយ​រាត្រី​ប៉ុណ្ណោះ បន្ទាប់ពី​ភ្ញៀវទេសចរ​សញ្ជាតិ​ម៉ាឡេស៊ី​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរ រួច​បង្ហោះ​ផ្សាយ​ខ្សែ​វីដេអូ ថត​យក​រូបភាព​ក្មេងប្រុស​កម្ពុជា​អាចនិយាយបាន​ជាង​១០​ភាសា​ផ្សេងគ្នា​បង្ហោះ​ឡើង Facebook ។​

​តាម Channel NewsAsia ខ្សែ​វីដេអូ​នេះ​បាន​ក្លាយជា​ល្បីល្បាញ​ពាសពេញ​កម្ពុជា និង​កន្លែង​ជាច្រើន​ទៀត​នៅ​ទ្វីបអាស៊ី ហើយ​បាន​ជួយ​ឱ្យ​ក្មេងប្រុស​ដែល​ធ្លាប់​ងាយ​មើលរំលង​ក្នុងសង្គម​ប្រែក្លាយជា ចំណុច​ស្នូល​នៃ​ចំណាប់អារម្មណ៍​។​

Salik គឺជា​ក្មេង​ម្នាក់​ក្នុងចំណោម​ក្មេង​ជាច្រើន​ដែល​តែង​ឈរ​រ៉ែរ៉​តាម​ច្រកចូល​ប្រាសាទ​ល្បីល្បាញ​ទាំងឡាយ ដោយ​សង្ឃឹមថានឹង​លក់បាន​វត្ថុ​អនុស្សាវរីយ៍​សាមញ្ញៗ​ដល់​ភ្ញៀវទេសចរ ជាអាទិ៍​ដែក​ឆក់​ភ្ជាប់​ទូទឹកកក​និង​កាត​ប៉ូ​ស្តា​ល់​។​

​ប្អូនៗ​លក់ទំនិញ​ទាំងឡាយ​ដែល​ចេះ​ឃ្លាឃ្លោង​មួយចំនួន​តាមរយៈ​ការសន្ទនា​នឹង​ភ្ញៀវទេសចរ -​ច្រើន​ជា​ភាសា​ចិន កូរ៉េ និង​ភាសា​ទ្វីបអឺរ៉ុប -​ជា​រឿង​មិន​កម្រ​ឡើយ ប៉ុន្តែ​Salik នូវ​ធ្វើបាន​ច្រើន​ជាងនេះទៀត​។​

​ក្មេងប្រុស​នេះ​បានប្រែក្លាយ​ទង្វើ​វិល​ចុះ​វិល​ឡើង​បែប​សាមញ្ញ ក្លាយទៅជា​ការប្រើប្រាស់​ភា​សា​ច្រើន ជាហេតុ​នាំឱ្យ​ភ្ញៀវទេសចរ​មានការ​ភ្ញាក់ផ្អើល​។​

​ទេពកោសល្យ​ដែល​ហាក់បីដូច​ជាការ​ស្វ័យ​សិក្សា​របស់​កុមារា​នេះ​ពិតជា​ពូកែ​ឆ្នើម ។ វា​ហាក់ដូចជា​ពុំ​ត្រូវ​ការត្រៀម និង​យក​ដង្ហើម តែ​អាច​រាប់បាន​ពី​១​ដល់​១០ ដោយ​ប្រើ​ភាសា​១៦​ផ្សេងគ្នា រួមមាន​តាំងពី​រុស្ស៊ី ជប៉ុន អ៊ីតាលី អាល្លឺម៉ង់ វៀតណាម​Tagalog និង​ស្នូរ​ភាសា​ចិន​៣​ប្រភេទ ។​

Salik បាន​ចែករំលែក​ទៅកាន់ Channel NewsAsia ថា​៖ «​ក្មួយ​ចាប់ផ្តើម​ដើរ​លក់ទំនិញ​ពី​អាយុ​១១​ឆ្នាំ មកទល់ពេលនេះ​បាន​៣​ឆ្នាំ​ហើយ​។​ដំបូង​ឡើយ​ក្មួយ​ចេះ​និយាយ​តែ​ភាសា​មួយ​ប៉ុណ្ណោះ​។ ក្មួយ​រៀន​ភាសា​អង់គ្លេស​បាន​តិចតួច រួចហើយ​ម្តាយ​ក្មួយ​បាន​ឱ្យទៅ​លក់ទំនិញ​នៅ​ភ្នំ​បាក់​ខែង​។ នៅ​ទីនោះ​មាន​ភ្ញៀវទេសចរ​ចិន​ច្រើនជាងគេ ហើយ​ក្មួយ​បាន​រៀន​ដើម្បី​សន្ទនា​ជាមួយ​ពួកគេ បំណង​លក់ទំនិញ​។ ឥឡូវ​បើ​ជួប​ពួកគេ​នោះ ក្មួយ​នឹង​ច្រៀង​។ ក្មេងប្រុស​នេះ​ពោល​ដូចខាងលើ រួច​ច្រៀង​ចម្រៀង​ភាសា​ចិន​។​

«​ក្រុម​ភ្ញៀវទេសចរ​ចិន​និយាយថា អូ​ហ៍​! ក្មួយ​និយាយ​ភាសា​ចិន​ពូកែ​ណាស់ ក្មួយ​អាច​ក្លាយជា​តារា​មួយ​ដួង​នៅ​ប្រទេស​យើងខ្ញុំ​ណា​។​

​ចំពោះ​ភ្ញៀវទេសចរ​ដែល​និយាយ​ភាសា​អង់គ្លេស Salik ក៏​ប្រើប្រាស់​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា​៖ ក្មេងប្រុស​នេះ​វា​នឹង​សើច ហើយ​ស្រែកច្រៀង​បទ​ចម្រៀង​« “Shape of You របស់ Ed Sheeran.”​។​

Salik យកលុយ​ដែល​លក់ដូរ​ទាំងអស់​ឱ្យទៅ​ម្តាយ ហើយ​ម្តាយ​របស់​ក្មេង​នេះ​នឹង​យកលុយ​នោះ​ទៅ​បង់ថ្លៃ​រៀនសូត្រ ឱ្យ​បងប្អូន Salik ក៏ដូចជា​ចាយវាយ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​។ ពួកគេ​មានតែ​កូន​ផ្ទះ​តូច​មួយ​នៅ​ប៉ុន្មាន រយ​គីឡូម៉ែត្រ​ពី​ប្រាសាទតាព្រហ្ម ហើយ​គ្រួសារ​ទាំងមូល​កំពុង​នៅ​ត្រូវ​ជាប់​សំ​ណុល​គេ​។​

​ម្តាយ​របស់ Salik អ្នកស្រី Mann Vanna អ្នក​ដែល​តែង​នាំ Salik និង​ប្អូនប្រុស​Tithya ទៅកាន់​ប្រាសាទតាព្រហ្ម​រៀងរាល់ថ្ងៃ​ដើម្បី​លក់​វត្ថុ​អនុស្សាវរីយ៍​ឱ្យដឹងថា អ្នកស្រី​មិនអាច​ជឿថា​កូន​របស់ខ្លួន​កំពុង ល្បីល្បាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​អ្នកស្រី​ពោលៈ «​ខ្ញុំ​មាន​អារម្មណ៍​សុភមង្គល​និង​រីករាយ​បំផុត​។ អារម្មណ៍​នេះ​គ្មានអ្វី​ប្រៀបផ្ទឹម​បានឡើយ​។ អ្នកស្រី​ពោល​បន្ត​៖ «​ថ្វី​ត្បិត​ជា​ម្តាយ​របស់​វា តែ​ខ្ញុំ​មិនដឹងថា​វា​ឆ្លាត​បែបនេះ ហើយ​ចេះ​និយាយ​ដល់​ទៅ​ជាង​១០​ភាសា​។ ខ្ញុំ​មិនដែល​គិតថា​កូនប្រុស​ខ្ញុំ​អាច​ទទួលបាន​ចំណេះដឹង​ដល់​ថ្នាក់​នេះ​សោះ ក៏ដូចជា​ខួរក្បាល​របស់​វា​អាច​ចងចាំ​ច្រើនយ៉ាង​ដូច្នេះ ហើយ​វា​អាច​ប្រើប្រាស់​ភាសា​ទាំងនោះ​ដើម្បី​លក់ទំនិញ​ជួយ​ដល់​គ្រួសារ​។​ពិតជា​ពិបាក​ជឿ​! ខ្ញុំ​ស្លុត​ចិត​ផង ហើយ​ស្រឡាំងកាំង​ផង​»​។​

​អ្នកស្រី​ពណ៌នា​កូនប្រុស​ខ្លួន​ថា ជា​ក្មេងប្រុស​ត្រឹមត្រូវ ជា​សិស្ស​ស្វាហាប់​រៀនសូត្រ ហើយ​មិនដែល​រអ៊ូរទាំ អំពី​ការ​ត្រូវ​ស្លៀក​ខោអាវ​ចាស់ៗ ជិះ​កង់​ក្នុង​ចម្ងាយ​មួយ​ឆ្ងាយ​ទៅកាន់​សាលារៀន ឬ​នៅពេលដែល​ពុំបាន​ហូប​ឆ្អែត​។

«​ខ្ញុំ​ដឹងថា​អ្នកដទៃ​ទិញ​ខោអាវ​ថ្មី​ឱ្យ​កូន​គេ ។ ខ្ញុំ​ពិតជា​អស់សង្ឃឹម​ចំពោះ​ខ្លូន​ឯង ព្រោះ​យើងខ្ញុំ​ពុំមាន​សមត្ថភាព​ធ្វើ​រឿងនេះ ហើយក៏​មិនដឹង​ត្រូវធ្វើ​អ្វី​។ យើងខ្ញុំ​បាន​បង្កើត​ពួកវា តែ​យើងខ្ញុំ​គ្មាន​លទ្ធភាព​ចិញ្ចឹម​បីបាច់ ឬ​ឱ្យ​ពួកវា​រៀន​»​។​

​ម្តាយ​របស់​ក្មេងប្រុស​កម្ពុជា​

​បច្ចុប្បន្ន​ជីវិត​របស់​គ្រួសារ​Salik នេះ​កំពុង​ប្រែប្រួល​។​ពួកគេ​ទទួលបាន​សោហ៊ុយ​ធ្វើដំណើរ​ទៅធ្វើជា​ភ្ញៀវ​កិ​ត្តិ​យស​នៅ​ក្នុងកម្មវិធី​ទូរទស្សន៍​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ​។​​ក្រុម​ពាណិជ្ជករ​និង​បណ្តា​អង្គការ​សប្បុរសធម៌ បាន​សន្យា​ឧបត្ថម្ភ​ដល់​ពួកគេ​រាប់ពាន់​ដុល្លារ ទិញ​កង់​ឱ្យ​ពួកក្មេង​និង​ប្រដាប់​លេង​ថ្មី ព្រមទាំង​សន្យា​នឹង​ឧបត្ថម្ភ​ការសិក្សា​រៀនសូត្រ​រហូត​ចប់​មហាវិទ្យាល័យ​។ មាន​ប្រភពព័ត៌មាន​ថា ក្រុមគ្រួសារ​នេះ​ត្រូវបាន​អញ្ជើញ​ទៅ​ទស្សនា​ទីក្រុង​ហុងកុង​។​

​ថ្វិ​ត្បិត​គ្រួសារ​Salik មានភ័ព្វ​សំណាង​ទទួលបាន​មនោសញ្ចេតនា​និង​ចំណាប់អារម្មណ៍​នៅ​ទូទាំងប្រទេស ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ជា​គ្រួសារ​មួយ​ក្នុងចំណោម​គ្រួសារ​ក្រីក្រ​ច្រើន​នា​តំបន់​អង្គរ​។ ហើយ​សូម្បីតែ​នៅ​ពាសពេញ​ទឹកដី​កម្ពុជា​ក្មេងៗ​នៅតែ​ត្រូវបាន​ចាត់ទុកជា​ឧបករណ៍​ពលកម្ម​ដើម្បី​រក​ចំណូល​បន្ថែម​ឱ្យ​គ្រួសារ ភាគច្រើន​ត្រូវ​ទទួលយក​ការបោះបង់​ការរៀនសូត្រ​របស់ខ្លួន​។​

​ថ្វី​ត្បិត​Salik ទៅ​រៀន​រៀងរាល់ថ្ងៃ ប៉ុន្តែ​កុមារា​នេះ​ក៏ត្រូវ​ធ្វើការ​ច្រើន​ម៉ោង​នៅវេលា​ពេល​ល្ងាច​។ ម្តាយ​ក្មេងប្រុស​នេះ​សារភាពថា ពេលខ្លះ​កូន​របស់ខ្លួន​ក៏ត្រូវ​បោះបង់​កិច្ចការ​ច្រើន​របស់​សាលា គ្រា​ដែល​គ្រួសារ​ខ្វះខាត​លុយកាក់​។​

​បច្ចុប្បន្ន​ក្មេង​ជាច្រើន​អាច​នឹង​គ្មាន​ឱកាស​សម្រាប់​ទៅ​រៀន​។ អង្គការ​UNICEF ប្រចាំ​កម្ពុជា​ប៉ាន់​ស្មានថា មាន​ក្មេង​ប្រមាណ​៨០.០០០​នាក់​នៅ​ប្រទេស​នេះ​ពេល​គ្រប់​អាយុ​ពុំបាន​ទៅ​រៀន​ទេ ។ សមាមាត្រ​នៃ​ការជិះជាន់ និង​ការប្រើប្រាស់​កុមារ​នៅ​កម្ពុជា​ក៏​ខ្ពស់​គួរសម ដែល​មូលហេតុ​ដើម​នោះ​គឺ​ភាពក្រីក្រ អត់ឃ្លាន​។​

​ក្មេងៗ​នៅ​ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើ​ការ​ក្នុង​របរ​ដែលមាន​ហានិភ័យ​ច្រើន ជាអាទិ៍ ការផលិត​ឥដ្ឋ​និង​អំបិល​។ តាម Bruce Grant នាយក​ផ្នែក​ការពារ​កុមារ​របស់​UNICEF នៅ​កម្ពុជា គឺ​ការឱ្យ​លុយ​ក្មេងៗ​តាម​រមណីយដ្ឋាន​ទេសចរណ៍ ឬ​ដង​វិថី​កាន់តែ​ធ្វើឱ្យ​ស្ថានការណ៍​អាក្រក់​ឡើង​ប៉ុណ្ណោះ​។​

«​ការ​ទូន្មាន​របស់​យើងខ្ញុំ​គឺ​អ្នក​កុំឱ្យ​លុយ​និង​ឈប់​ទិញ​ទំនិញ​ពី​ក្មេងៗ​។ ខ្ញុំ​ដឹងថា​ពិតជា​ពិបាក​ណាស់ តែ​នេះ​ជា​ប្រការ​ត្រឹមត្រូវ​គប្បី​ធ្វើ​»​។​

​​ពុំមាន​អ្នកណា​ក៏មាន​សំណាង​ដូច Salik ទេ​

«​នៅ​កម្ពុ​ជាមាន​ក្មេង​រាប់ពាន់នាក់​តាម​ដង​វិថី​។​ក្មេង​ជាច្រើន​ក្នុងចំណោម​នោះ​ត្រូវគេ​ចាប់បង្ខំ​ឱ្យ​សុំទាន​។ ការងារ​របស់​ពួកគេ​គឺ​ត្រូវ​បង្ហាញ​ភាព​រីករាយ ហើយ​សើច​ដាក់​ភ្ញៀវទេសចរ​។​ភ្ញៀវទេសចរ​ជា​គោលដៅ​ត្រូវបាន​ផ្តោត​សំដៅ​។ ពួកគេ​នឹងមាន​អារម្មណ៍​អាណិតអាសូរ ហើយក៏​ឱ្យ​លុយ​ទៅ​ពួកវា ប៉ុន្តែ​ក្មេង​ទាំងនោះ​ពុំបាន​ទទួល​លុយ​ទាំងនេះ​ទេ វា​ធ្លាក់​ចូលក្នុង​ដៃ​របស់​មេការ​នៅ​ពីក្រោយ​ខ្នង​»​។​

UNICEF តែង​ទូន្មាន​ភ្ញៀវទេសចរ​ឱ្យ​ស្រាវជ្រាវ​លើ Internet ក្នុងការ​ប្រាស្រ័យ​ជួប​ជាមួយ​ក្មេង​នៅ​កម្ពុជា ក៏ដូចជា​កន្លែង​ច្រើន​ផ្សេងទៀត​។ លោក​បកស្រាយ​ថា ប្រសិនបើ​ក្មេង​ម្នាក់​រកលុយ​បាន​កាន់តែច្រើន នោះ​ការចាប់​បង្ខំ​ឱ្យធ្វើ​ការ​ក៏​កាន់តែខ្លាំង​ដែរ​។​

​ហេតុនេះ «​អ្វីៗ​ដែល​អ្នក​បានធ្វើ ជាក់ស្តែង​វា​កាន់តែ​ច្រាន​ក្មេង​នោះ​ឱ្យ​ធ្លាក់​ជ្រៅ​ក្នុង​ជីវិត​ទាសករ​ប៉ុណ្ណោះ​។
​សុបិន​អនាគត​វេលា​នៃ​ការលក់ទំនិញ​តាម​ប្រាសាទ​របស់ Salik អាច​បញ្ចប់​ក្នុង​លក្ខខណ្ឌ​ដែល​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​ប្រសើរឡើង​។ Salik សម្រេចចិត្ត​បង្កើន​សមត្ថភាព​ភាសា​ក៏ដូចជា​ចំណេះដឹង​របស់ខ្លួន​។​

​ម្តាយ​ក្មេងប្រុស​និយាយថា​៖ ខ្ញុំ​នឹង​ប្រហែល​លែងឱ្យ​ទៅ​លក់ទំនិញ​ទៀត​។ ប្រសិនបើ​វា​ទំនេរ វា​អាចជួយ​ការងារ​ខ្ញុំ​។​ប្រសិនបើ​វា​គ្មាន​ពេល ខ្ញុំ​នឹង​ជំរុញ​ឱ្យ​វា​ប្រមូលផ្ដុំ​លើ​ការរៀនសូត្រ​។​ខ្ញុំ​ចង់ឱ្យ​វា​ក្លាយជា​មនុស្ស​ម្នាក់​មានចំណេះ​ដឹង ពី​ព្រោះតែ​ខ្ញុំ​មិនបាន​រៀនសូត្រ​រួចហើយ ។​

​ពេលនេះ​ក្នុងពេល​សន្ទនា​ជាមួយ Channel NewsAsia ដោយ​អង្គុយ​បោស​ធូលី​នៅជាប់​គល់ឈើ​ធំ​មួយ​កៀក​ច្រកចូល​ប្រាសាទ​ស្រាប់​តែមាន​ប្រុស​ស្រី​ចិន​មួយគូ​សម្លឹង​ឃើញ​Salik ហើយ​ពួកគេ​ក៏​ដើរ​សំដៅ​មក​សួរសុខទុក្ខ​ថតរូប selfie ព្រមទាំង​ត្រួតពិនិត្យ​សមត្ថភាព​និយាយ​ភាសា​ចិន​របស់​ក្មេងប្រុស​នេះ​។​

​បន្ទាប់មក​ពួកគេ​បានឱ្យ​លុយ​ទៅ​ក្មេងប្រុស​នេះ​៥​ដុល្លារ ហើយ​ទិញ​កាបូប​ក្រណាត់​តូច​មួយ​ដើម្បី​ចងចាំ​អំពី អនុស្សាវរីយ៍​បាន​ជួប​ក្មេងប្រុស​ម្នាក់នេះ ហើយ​ប្រហែល​មុននេះ​មួយ​សប្តាហ៍​ពុំ​ប្រាកដថា​គេ​យក​ភ្នែក​មើល​ឡើយ ។​

Salik អួត​៖ «​ក្មួយ​ពិតជា​រំភើប​មែនទែន​! ក្មួយ​មិនដែល​គិតថា​ខ្លួន​អាច​ក្លាយជា​តារា​ល្បីល្បាញ​យ៉ាងនេះ​សោះ​។ សូម្បីតែ​ពេល​ក្មួយ​កំពុង​ហូបបាយ​ថ្ងៃត្រង់​ក៏មាន​អ្នក​មកសុំ​ថតរូប​ជាមួយ​ដែរ​»​។​

សុបិន​របស់​ក្មេងប្រុស​នេះ​គឺ​ក្លាយជា​អ្នក​ណែនាំ​ភ្ញៀវទេសចរ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​។​

ពិតជា​បំណងប្រាថ្នា​មួយ​ផ្សារភ្ជាប់​មាតុភូមិ ក៏ដូចជា​ចំណូលចិត្ត​ពាំនាំ​ពី​ប្រាសាទ​ដែល​ខ្លួន​បាន​ស្គាល់​ទៅកាន់​ដែនដី​ថ្មី​។​

​ពេលនេះ​Salik មានឱកាស​ហើយ ។ ប៉ុន្តែ​រឿង​ដែល​នៅសល់​និង​គួរឱ្យ​ពិបាកចិត្ត​នោះ​គឺ​រឿង​បែបនេះ​ពុំបាន​កើតឡើង​ចំពោះ​ក្មេង​ជាច្រើន​ទាំងឡាយ​ដែល​បាននិងកំពុង​មាន​ខ្សែជីវិត​ដូចជា​Salik៕​សួយ​ន​

spot_img
×