Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាព​និង​ឥទ្ធិពល​របស់​ព្យុះ​ទី​២៧​ឈ្មោះ​តូ​រ៉ា​ហ្ស៊ី (TORAJI) ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង និង​ខ្យល់​បក់បោក​ខ្លាំង ហើយ​តំបន់​សមុទ្រ​មាន​រលក​ខ្ពស់ៗ​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន ចេញ​សេចក្ដីជូនដំណឹង​អំពី​ស្ថានភាព និង​ឥទ្ធិពល​ព្យុះ​ទី​២៧ ឈ្មោះ តូ​រា​ហ្ស៊ី កំពុងស្ថិត​នៅ​ប្រទេស​វៀតណាម ដែល​នឹង​ធ្វើ​ដំណើរ​កាត់​លើ​ភាគខាងត្បូង ប្រទេស​កម្ពុជា មុន​នឹង​ថយឥទ្ធិពល​វិសម្ពាធ​វិញ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​បើ​តាម​ក្រសួង​ធនធានទឹក ឥទ្ធិពល​នេះ​នឹង​ធ្វើឲ្យ​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង និង​ខ្យល់​បក់បោក​ខ្លាំង ហើយ​តំបន់​សមុទ្រ​មាន​រលក​ខ្ពស់ៗ​។​

​ស្ថានភាព​ទាំងនេះ​ហើយ ក្រសួង​អំពាវនាវ​ដល់​ប្រជា​នេសាទរ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចៀស​វាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​កើតឡើង​ជាត​ថា​ហេតុ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×