Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ជោរ ! បង “​បង​ពានរ​” ម្នាក់នេះ ធ្វើឲ្យ​គេ​ឈ្លោះ​គ្នា​…​បែកផ្សែង​!

spot_img

​តាម AFP ឲ្យដឹងថា ៖ នៅ​ថ្ងៃ​ទី ៦/២ អង្គការ PETA និយាយថា គេ​ចង់​លើក​តម្កើង​ស្វា Naruto ដែល​ថតរូប Selfie នា​ប្រទេស​ឥណ្ឌូណេស៊ី ក្លាយជា “​បុគ្គល​ប្រចាំឆ្នាំ​” បំណង​ទទួលស្គាល់​តម្លៃ​របស់​វា​។​

Naruto ជា​អម្បូរ​ស្វា Macara nigra ស់​នៅលើ​កោះ Sulawesi ប្រទេស​ឥណ្ឌូណេស៊ី ដែល​ល្បីល្បាញ​នៅ​អំឡុង​ឆ្នាំ ២០១១ គ្រា​បាន “​លួច​” យក​ម៉ាស៊ីន​ថត​របស់​ជាង​ថតរូប​សញ្ជាតិ​អង់គ្លេស David Slater ហើយ “​ផលិត​” បាន​រូបភាព​ច្រើន​សន្លឹក​ក្នុងនោះ​មាន​រូប​វា “Selfei” ខ្លួនឯង​យ៉ាង​ប្រិមប្រិយ​។​

រូបភាព Selfei ដែល​ស្វា Naruto ថត​ដោយ​ខ្លួន​វា​ផ្ទាល់​

​​រូបភាព​ទាំងនេះ បាន​រីក​សុះសាយ​លើ​បណ្តាញ​សង្គម ហើយ PETA បាន​ដាក់ពាក្យ​ប្តឹង​ជំទាស់​ដោយ​ចាត់ទុកថា ពា​នរ អាយុ​៦​ឆ្នាំ ពេល​នោះ​គួរតែ “​ត្រូវបាន​ប្រកាស​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​រូប​របស់​វា​នេះ​”​។​

Ingrid Newkirk មេដឹកនាំ​អង្គការ PETA ប្រកាស​កាលពី​ថ្ងៃ​ទី ៦/១២ ម្សិលមិញ​ថា ៖ “​រូប​សែ​ល​ហ្វី ជា​ប្រវត្តិសាស្ត្រ​របស់ NARUTO បាន​ចោទ​សំណួរ​ចំពោះ​ទស្សនៈ​ថា បញ្ហា​អ្នកណា​ជា “​បុព្វហេតុ​” ហើយ​អ្នក​ណា​ពុំមែន​ជា​មនុស្ស ហើយ​ក៏​ឈាន​ដល់​ករណី​ប្តឹងប្តល់​ពុំ​ធ្លាប់​មាន​លើ​ពិភពលោក តាមរយៈ​ការ​សំណូមពរ​ឲ្យ​សត្វ​១ ដែល​ពុំមែន​ជា​មនុស្ស ជា​ម្ចាស់​ទ្រព្យសម្បត្តិ ពុំមែន​ចាត់ទុក ស្វា​១​ក្បាល​នេះ ជា​…​មុខ​ទំនិញ​ទេ​។​

​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​កំពុង​ហក់​ចូល​លើក​ភស្តុតាង​ទាញ​ទល្ហីករណ៍​ឡើង “​ដល់​” តែម្តង​។​

​ចំពោះ “​ចុងចោទ​” Stater ជា​ម្ចាស់​ម៉ាស៊ីន​ថត បាន​ការពារ​ទស្សនៈ​ថា គាត់​មាន​សិទ្ធិ​ជា​ម្ចាស់ នៃ​រូបភាព​ទាំងនោះ ព្រោះ​លោក​ជា “​ស្ថាបនិក​” នៃ​ការបង្កើត​ឲ្យមាន​រូប​ភាព​ទាំងអស់​នោះ​ឡើង -​បាន​រៀប​ទម្រ​ជើង​ម៉ាស៊ីន​ថត (Tripod ) ។ លោក​បាន​ឈ្នះ​ក្នុង​រឿងក្តី​នេះ ក្នុង​សវនាការ​តុលាការ​នា​រដ្ឋ California ប៉ុន្តែ PETA បាន​ប្តឹង​ទៅ​កាន់​តុលាការ​ថ្នាក់លើ​បន្តទៀត​។​

David Slater និង​រូបភាព​ដ៏​ល្បីល្បាញ​

​ហេតុការណ៍​ក្រោយមក​ត្រូវបាន​សម្រុះសម្រួល​នៅ​ខែ ៩/២០១៧ មុន​សាលក្រម​សម្រេច​ដោយ Slater យល់ព្រម​កាត់​ប្រាក់​ចំណូល​ពី​រូបថត​នេះ ២៥% ឲ្យ​ផ្នែក​ការពារ​បរិស្ថាន​រស់នៅ​របស់​អម្បូរ​ស្វា​នេះ នា​ប្រទេស​ឥណ្ឌូណេស៊ី​៕ អាទិត្យ​

 

spot_img
×