Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហូរឈាមពេលដុសធ្មេញ៖ សញ្ញា​សុខភាព​អ្នកមិន​គួរមើលស្រាល

spot_img

ពុំត្រឹម​តែជាសញ្ញា​ព្រមាន​សុខភាព​មាត់ធ្មេញ​របស់អ្នក​កំពុង​ជួប​បញ្ហា​នេះនៅជាសញ្ញាមួយបង្កប់ហានិភ័យ​កើតជំងឺ​អំពីថ្លើម, ឈាម​ ឬខ្វះ​សារជាតិ​ក្នុងរាងកាយ ។

ហូរឈាម​ពេលដុសធ្មេញ​ អាច​ដោយសារ​អ្នកធ្វើ​អនាម័យ​មាត់​ធ្មេញ​ពុំទាន់​បានត្រឹមត្រូវ ហេតុនេះធ្វើឲ្យធ្មេញ​ត្រូវឆ្លងមេរោគ, នាំឲ្យរលាក​អញ្ចាញ​ ។ ប្រសិន​សង្កេត​ឃើញស្ថានភាព​នេះអូសបន្លាយ​ នោះអ្នកមិន​ត្រូវអត្តនោម័ត​ ដោយគួរ​ទៅពិនិត្យ​កាន់តែឆាប់​កាន់តែល្អ ។ បន្ថែម​លើនេះ, វានៅជាសញ្ញា​ព្រមាន​បង្ហាញ​សុខភាព​មួយចំនួន​ដូចខាងក្រោម៖

– កើត​ជំងឺ​អំពីឈាម៖ អ្នក​អាច​កើតជំងឺ​ដូចជាឈាម​មិនកក, មហារីក​ឈាមបង្កការឆ្លងមេរោគ ឬ ហូរ​ឈាម​ជើងធ្មេញ ។

– កើតជំងឺអំពីថ្លើម៖ អ្នក​មានដឹងទេថា ថ្លើម​ជាកន្លែង​ចូល​រួមនៅក្នុងការ​សំយោគ​សារជាតិ​បង្ក​កឈាម​គឺវីតាមីន K ។ អាស្រ័យហេតុនេះ ពេលថ្លើម​ធ្វើសកម្មភាព​មិនល្អ នោះសារជាតិ​ទាំងនេះនឹងមិនអាច​សំយោគ​បាន ហេតុនេះនាំ​ដល់បាតុភូត​ឈាម​មិនកក ។ នោះជាមូលហេតុ​កើត​មានស្ថានភាព​ហូរ​ឈាមធ្មេញ, ពិសេស​ពេលដុសធ្មេញ ។

– ខ្វះ​សារជាតិ៖ អាចអ្នក​កំពុង​ត្រូវខ្វះ​ប្រភព​សារជាតិ​សំខាន់​ ២ គឺវីតាមីន C និងវីតាមីន K ។ ក្នុងនោះ​ វីតាមីន​ C ដើរតួនាទីសំខាន់​ជួយ​ធ្វើឲ្យសះរបួស​លឿន រីឯ​វីតាមីន K ជាសារជាតិជួយសរីរាង្គបង្កក​ឈាមលឿន ៕ លីសា

spot_img
×