Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ម្នាស់​ប្រសិទ្ធភាព​ជាង​ស៊ីរ៉ូក្អក ៥ ដង

spot_img

ពេលមាន​ជំងឺក្អក​ មនុស្សជាច្រើន​តែងគិត​ដល់ស៊ីរ៉ូក្អក តែមិន​ដឹង​ថាធម្មជាតិ​បានផ្តល់​ឲ្យមនុស្ស​នូវ «ថ្នាំធម្មជាតិ» មួយប្រភេទ​ដ៏ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​រលាក​បំពង់ក​ នោះគឺ​ទឹកម្នាស់ ។

ម្នាស់មាន​គុណប្រយោជន៍​ជាច្រើនសម្រាប់សុខភាព​ អាស្រ័យ​ដោយផ្ទុក​អង់ហ្ស៊ីម​មួយប្រភេទ​ គឺ bromelain ដែលធ្វើសកម្មភាព​ដូច​ជាសារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ ដើម្បីបន្ថយ​រលាក​ហើម ។ វាកម្ចាត់​ចោលបាក់តេរី​ និងប្រឆាំង​ការឆ្លងមេរោគ​ ។

ទឹកម្នាស់​សុទ្ធ១កែវ​ ផ្ទុក ៥០% បរិមាណ​វីតាមីន C សម្រាប់​តម្រូវការរាងកាយ​ក្នុង១ថ្ងៃ ។ នៅទន្ទឹម​នឹង​ bromalain និង​វីតាមីន C, ម្នាស់​ក៏ផ្គត់ផ្គង់​វីតាមីន A, Thiamin, riboflavin , វីតាមីន B6, folate, អាស៊ីត pantothenie, ម៉ាញ៉េស្យូម​, ម៉ង់ហ្គាណែស និង​ប៉ូតាស្យូម ។

រូបមន្ត​ផលិតថ្នាំ​ក្អក​ធម្មជាតិ​ពីផ្លែ​ម្នាស់​រួមមាន៖ ទឹកម្នាស់​សុទ្ធ១ចាន​ចង្កឹះ​, ១/៤ ទឹកក្រូច​ឆ្មារ, ខ្ញី​កិន១បន្ទះ, ទឹកឃ្មុំ១ស្លាប​ព្រា, អំបិល​បន្តិច​ និងម្សៅ​ម្ទេស Cayenne កន្លះ​ស្លាប​ព្រាកាហ្វេ ។

ទទួលទានភេសជ្ជៈ​នេះម្តង ១/៤ កែវ, ១ថ្ងៃ ៣ដង នោះ​អាការៈក្អក​ និងឈឺក នឹង​បាត់យ៉ាងលឿន​ក្នុងរង្វង់ ២ ទៅ ៣ ថ្ងៃ ៕លីសា

spot_img
×