Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នា​ក់មក​យឺត​ជើងយន្តហោះ បាន​បុក​ទម្លុះ​របាំង​សន្តិសុខ និង​រត់​ដេញតាម​យន្តហោះ​ដែល​កំពុង​រៀប​ហោះហើរ ធ្វើ​ឲ្យ​សន្តិសុខ​ចាប់​សឹង​ពុំ​ឈ្នះ (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​សន្ម​ត់​ថា​បាន​ខក​ជើងហោះហើរ​រប​ស់​នាង ចាក​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ Ngurah Rai នៅ​កោះ Bali ប្រទេស​ឥណ្ឌូនេស៊ី ដោយសារ​ជាប់​ស្ទះចរាចរណ៍​នៅតាម​ផ្លូវ ត្រូវបាន​ចាប់​ឃាត់​ដោយ​សន្តិសុខ ខណៈ​នាង​ព្យាយាម​ដេញតាម​យន្តហោះ នៅលើ​ផ្លូវ​ហោះហើរ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ។​

​យ៉ាងណាមិញ វីដេអូ​ឃ្លី​ប​ដែល​បានបង្ហាញ​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់​ឃាត់ និង​បន្ទាប់មក ច្រាន​ទៅនឹង​ដី ខណៈ​នាង​ព្យាយាម​ដេញតាម​ឡើង​ជិះ​យន្តហោះ បាន​កំពុង​រីក​រាល​នៅលើ​បណ្តាញ​សង្គម នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។​

​ជើងហោះហើរ Citilink QG193 ត្រូវបាន​ដឹងថា បាន​កំពុងធ្វើដំណើរ​ទៅកាន់​អាកាសយានដ្ឋាន Halim Perdanakusuma នៃ​ទីក្រុង​ហ្សា​កាតា ជាមួយនឹង​ពេលវេលា​ចាកចេញ​ដំណើរ​នៅ​ម៉ោង ៧ និង ២០ នាទី​ព្រឹក ។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ មិនបាន​បញ្ជាក់ថា តើ​ហេតុអ្វី​បានជា​ស្ត្រី​អាច​ចូល​បំបែក​របាំង​សន្តិសុខ ចូល​ទៅដល់​ក្នុង​កណ្តាលផ្លូវ​ហោះហើរ ដោយ​ងាយស្រួល​បែបនេះ​នោះទេ ។​

​លោក Rathy Astari R ដែលជា​លេខាធិការ​របស់ PT Citilink Indonesia VPR & CSR ដែល​បាន​ដកស្រង់​សម្តី​ដោយ Liputan6 បានបញ្ជាក់​ឲ្យ​ដឹងថា​៖ «​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៧ និង ១០ នាទី​ព្រឹក ។ អ្នកដំណើរ​ម្នាក់​ដែល​មក​យឺត​សម្រាប់​ជើងយន្តហោះ​របស់​នាង បាន​បុក​ទម្លុះ​ឆ្លងកាត់​ច្រកទ្វារ ដែល​ត្រូវបាន​កាង់​ការពារ​មន្ត្រី​របស់ Citilink និង​មន្ត្រី​ព្រលានយន្តហោះ ។ ជើងហោះហើរ QG193 ត្រូវបាន​កំណត់​វេលា​ចេញដំណើរ​នៅ​ម៉ោង ៧ និង​២០ នាទី​» ។​

​ទោះយ៉ាងណា បន្ទាប់ពី​ស្ត្រី​រូបនោះ​ត្រូវបាន​នាំ​ចេញពី​ផ្លូវ​ហោះហើរ ហើយ​ប្រកាសថា «​ហោះហើរ​មាន​សុវត្ថិភាព​», Citilink ក៏បាន​នាំ​នាង​ទៅកាន់​ជើងហោះហើរ QG683 Denpasar សម្រាប់​ការហោះហើរ​របស់​នាង​ទៅកាន់ Soekarno-Hatta (​អាកាសយានដ្ឋាន​ដ៏​សំខាន់​មួយ​នៅក្នុង​ទីក្រុង​ហ្សា​កាតា​) នៅវេលា​ម៉ោង ៤ និង ៤០ នាទី​ល្ងាច ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ coconuts)

spot_img
×