Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិតណាស់​! ប្រពន្ធ​ស្លុតចិត្ត​ដួលសន្លប់​មុខ​រោងការ ខណៈ​ឃើញ​ប្តី​កំពុង​រៀបការ​ជាមួយ​ស្រី​ថ្មី​បែបនេះ រីឯ​អ្នកដឹង​រឿង​ច្បាស់ បាន​ហែកកេរ្តិ៍​ភូមិ​ហ្នឹង​ថា​…

spot_img

​មង្គលការ​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ភ្ញៀវ​មក​ចូលរួម ខណៈ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រពន្ធដើម​របស់​កូនកំលោះ បានមក​ដួលសន្លប់​នៅមុខ​រោងការ​គួរ​ឲ្យ​អាសូរ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​អង្គរកា ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ។​

​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «CPC NEWS» បាន​សរសេរ​រៀបរាប់ថា​៖ «ប្រពន្ធ​ពេល​មក​ទាន់​ឃើញ​ប្ដី​របស់គាត់​រៀបការ​ជាមួយ​ស្រី​ថ្មី បាន​ដួលសន្លប់​បាត់ស្មារតី នៅ​នឹង​មុខ​រោងការ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​អង្គរកា ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ​» ។​

​ទោះយ៉ាងណា ពុំ​ដឹងថា សាច់រឿង​របស់​ពួកគាត់​យ៉ាងណា​នោះទេ ខណៈ​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ចូល​ខ​មិន​លើក​ជា​ចម្ងល់​ថា​៖ «​តើ​បុរស​ជា​ប្តី​នឹង​បាន​លែងលះគ្នា​ដាច់​ស្រាច់​ឫ​នៅ​ជាមួយ​ប្រពន្ធដើម​របស់គាត់ បើ​គាត់​មិនទាន់បាន​លែងលះគ្នា​ទេ បុរស​នោះ​ជាប់ទោស​ពី​ភិត​», «​ចុះបើ​មាន​ប្រ​ព្ធ​ន​ហើយ​ម្តេច​បាន​ច្បាប​ចេញ​លិខិត​អោយ​ការ​ទៀត​ចឹ​ង​, តើ​នៅ​ទី​នឹង​មេឃុំ​គេ​កិត​មេច​បានអោយ​ការ​» ។ ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កូន​មាន់ តូច បានខ​មិន​បក​ហែកកេរ្តិ៍​អ្នកភូមិ​ហ្នឹង​ថា​៖ «​អ្នកភូមិ​អង្គរកា​និង​50%​ចូលចិត្ត​យកប្តី​គេ​ណាស់​,…» ៕ ដោយ៖ ចន្ទី

  

spot_img
×