Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ការងារ​ថ្មី គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​គំរូ ស្រុក​ថ្មពួក ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​

spot_img

​បន្ទាយមានជ័យ ៖ សមាសភាព​ក្រុម​ការងារ​ថ្មី​ចុះជួយ​ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​នៅ​ទីស្នាក់ការ​បក្ស​ស្រុក​ថ្មពួក​កាលពី​ថ្ងៃ​ទី​៦​ធ្នូ​។​

លោក​នាម ឃា​ម ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​គំរូ​និង​លោក​យង់ យឺន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ថ្មពួក​និយាយថា :​ក្រុមការងារ​ចុះ​ជួយ​ឃុំ​គំរូ ដែល​មាន​សមាសភាព​ចូលរួម​ចំនួន ១១៥​នាក់ ស្រី ១៩​នាក់​។ ឯ​ស្ថានភាព​ជីវភាព​និង​ការពង្រឹង​ពង្រីក​ចិញ្ជឹម​ទស្សន​:​នយោបាយ​រប​សើ​គណបក្ស​បាន​រីកចម្រើន​ជា​លំដាប់​។​

​លោក បោន ប៊ិន អនុប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជូ​ុ​យ​ស្រុក​ថ្មពួក​និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ឃុំ​គំរូ​នា​ថ្ងៃទី​៦​ធ្មូ​ឆ្នាំ​២០១៧ បាន​មានប្រសាសន៍ និង​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​នយោបាយ​ក្នុងប្រទេស និង​ក្រៅប្រទេស ជូន​សមាជិក​អង្គពិធី​ឲ្យបាន​យល់​ច្បាស់ កុំឲ្យ​ចាញ់បោ​កការឃោសនា​មួលបង្កាច់ ពី​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​។​

​លោក​បន្តថា គ្រប់​ក្រុម​ការងារ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ចិញ្ចឹម​ចលនា​នៅ​មូលដ្ឋាន​ឲ្យបាន​ជាប់​ជា​ប្រចាំដូច​ភ្លៀងរ​លឹម​។​ពិសេស​សមាជិក​បក្ស​ដែល​មាន​ស្រាប់ និង​ចលនា​បន្ថែម​ពី​គណបក្ស​ដែល​ទើប​រំលាយ​ថ្មីៗ ដោយ​តុលាការ​កំពូល​។ ក្នុងនោះដែរ​។​
​លោក បោន ប៊ិន បាន​មានប្រសាសន៍​បន្ថែម​ថា ជា​ក្រុមការងារ​ត្រូវមាន​ឥរិយាបទ​សុភាពរាបសារ ស្លូតបូត តែ​ម៉ឺងម៉ាត់ ដើម្បី​ទាក់ទាញ​សមាន​ពី​ប្រជាពលរដ្ឋ គោរព​តាម​គោលការណ៍​ថ្នាក់ដឹកនាំ រាល់​សកម្មភាព​ការងារ​ត្រូវ​មាន​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ ។​

លោក ផ្តាំផ្ញើ​និង​សួរសុខទុក្ខ​ដល់​មន្ត្រី​បក្ស​គ្រប់​លំដាប់​ថ្នាក់​នៅ​មូលដ្ឋាន​ភូមិ​/​ឃុំ និង​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍ ក្នុង​ម្នាក់​ទទួលបាន សារុង ១ និង​ថវិកា ១​ម៉ឺន​រៀល និង​បាន​រៀបចំ​អាហារ​សាមគ្គី​ថ្ងៃត្រង់​៕ ដោយ ៖ បន្ទាយ​

 

spot_img
×