Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កុំ​ចេះតែ​ហ៊ាន​អានាង​! ចោរ​ស្ទាវ​ម្នាក់​ប្លន់​ប៉ះចំ​ស្រី​ស្អាត​ចេះ​យូដូ មានអី​ដេញចាប់​ក្លេ ស្រែក​រោទិ៍​ដូច​គោ​អីចឹង (​វីដេអូ​)

spot_img

​ចោរ​ស្ទាវ​ម្នាក់​ដែល​បាន​ប៉ុនប៉ង​ប្លន់​ទូរស័ព្ទ​នៅ Jorge Teixeira ដែលជា​តំបន់​ជិតខាង Manaus ប្រទេស​ប្រេ​ស៊ី​ល កាលពីពេល​ថ្មីៗ​នេះ បានទទួល​រង​នូវ​មេរៀន​ដ៏​ឈឺចាប់​បំផុត ពី​សំណាក់​ស្រី​ស្អាត​វ័យក្មេង​ម្នាក់​ចេះ​តៃ​ក្វាន់​ដូ ។​

​យោងតាម The Sun នារី​ស្រស់ស្អាត​ឈ្មោះ Sabrina Leite អាយុ ២២ ឆ្នាំ បាន​កំពុង​ព្យួរ​ហាល​ខោអាវ នៅមុខ​ផ្ទះ​របស់​នាង នៅពេលនោះ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​មក​ឈប់​ពីមុខ​នាង ។ ម្នាក់​ក្នុងចំណោម​ពួកវា បាន​ចុះ​ពី​ម៉ូតូ​ដើរ​សំដៅ​មកកាន់​នាង ហើយ​បាន​សម្លុត​នាង​ឲ្យ​ប្រគល់​ទូរស័ព្ទ​របស់​នាង​ភ្លាមៗ ។ ប៉ុន្តែ វា​ជា​រឿង​ច្រឡំ​ធំ​ហើយ អា​អូន​… ។​

Sabrina បាន​និយាយថា​៖ «​ខ្ញុំ​បាន​សង្កេតឃើញថា ពួកវា​ពុំមាន​អ្វីៗ (​អាវុធ​) នោះទេ ពួកវា​ចូលមក​គ្រាន់តែ​គំរាម​ឲ្យ​ខ្ញុំ​ហុច​ទូរស័ព្ទ​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​សន្ម​ត់​ថា ពួកវា​ពុំមាន​អាវុធ​នៅ​នឹង​ដៃ​នោះ ខ្ញុំ​ក៏បាន​ប្រតិកម្ម​តប ។ ប្រសិនជា​ពួកវា​មាន​អាវុធ​វិញ​នោះ ខ្ញុំ​ក៏​មិន​ហ៊ាន​តបត​នោះដែរ​» ។​

​បន្ទាប់ពីនោះ Sabrina បាន​ឆ្លើយតប​យ៉ាង​លឿន ដោយបាន​គប់​ទូរស័ព្ទ​របស់​នាង​ចូលក្នុង​ផ្ទះ​របស់​នាង ដែល​ធ្វើ​ឲ្យ​ចោរ​ទាំងពីរ​ភ្ញាក់ផ្អើល និង​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ។ ទោះយ៉ាងណា ពួកវា​ត្រូវបាន​ជួយ​រារាំង​ដោយ​អ្នកជិតខាង​ម្នាក់​ដែល​ជិះ​រថយន្ត​ឆ្លងកាត់​ទីនោះ ។​

Sabrina បន្ថែមថា​៖ «​ខណៈ​ចោរ​ម្នាក់​នោះបាន​កំពុង​រត់គេចខ្លួន នៅពេលនោះ អ្នកជិតខាង​ខ្ញុំ​ម្នាក់​ក៏បាន​បើករថយន្ត​ដេញតាម ហើយ​កៀរ​វា ។ បន្ទាប់មក ខ្ញុំ​ក៏បានរ​ត់ទៅ​ចាប់​ក្លេ​វា​ជាប់​តែម្តង ។ ខ្ញុំ​បាន​ដេក​ទៅនឹង​ដី ហើយ​បន្ត​ក្លេ​» ។​

Sabrina ក៏បាន​បញ្ជាក់ថា៖ «តិចនិច​ទាំង​អស់នេះ គឺ​ខ្ញុំ​កំពុង​​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ ៤ ឆ្នាំ​ មកហើយ ។ ទោះយ៉ាងណា ខ្ញុំ​នៅ​តែ​​​​​​មិន​​ទាន់​ទទួល​​​​បាន​ខ្សែ​​ក្រវ៉ាត់​​ខ្មៅ​នោះទេ ។ ប៉ុន្តែ ​រឿង​ឡើង​​លំដាប់​ថ្នាក់ ឬ ខ្សែ​​ក្រ​វ៉ាត់​ វា​​មិន​មែន​​ជា​បញ្ហា​​សំរាប់​​ខ្ញុំ​ទេ​»

​ឈុត​ឆាក​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវបាន​កត់ត្រា​ដោយ​អ្នកដំណើរ​ម្នាក់ ហើយ​វីដេអូ​នៃ​ហេតុការណ៍​នេះ ក៏បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ។ ដៃ​ម្ខាង​របស់​វា​ត្រូវបាន​កៀប​ជាប់​នឹង​ភ្លៅ​របស់ Sabrina ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​ស្រែក​ឈឺចាប់​យ៉ាងខ្លាំង នៅពេល​នាង​រឹត​ខ្លាំង​ម្តងៗ រហូត​ទាល់តែ​ប៉ូលីស​មក​អន្តរាគមន៍ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ worldofbuzz)​

spot_img
×