Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ពន្យា​កំណើត​” ដូច​បុរស​ចិន​រូបនេះ ប្រហែល​នៅ​ចាញ់​ការពន្យា​កំណើត​ចូលនិវត្តន៍​នៅ​ស្រុក​ខ្មែរ​ឆ្ងាយ​!

spot_img

​លោក Li Zhongkay ត្រូវបាន​មន្ទិលសង្ស័យ​ថា បាន​កែប្រែ​កំណើត​ដើម្បី​មាន​ពេល “​វែង​” សម្រាប់​ដំណើរ “​ឆ្ងាយ​” ស្វែងរក​បុណ្យ​សក្តិ ។ ព្រោះថា មុខ​លោក​វា “​ចាស់​”​ជាង​វ័យ ៣៨​ឆ្នាំ​។​

លោក Li Zhong Kai ប្រធាន​គណបក្ស​ប្រជុំជន Wanbi ខេត្ត​វូ​ណាន ប្រទេស​ចិន ដែល​ទើប​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ប្រចាំ​តំបន់​នេះ ។​

​តាម SCMP ប្រវត្តិ និង​រូបថត​របស់​លោក Li Zhong Kai មន្ត្រីខេត្ត​វូ​ណាន ប្រទេស​ចិន​ថ្មីៗ​នេះ បាន​រាលដាល​ផ្ទុះ​ក្លាយជា​រឿង​ធំ គ្រា​ដែល​បណ្តាញ​សង្គម​ឈ្លោះប្រកែក​គ្នា​រឿង​… អាយុ​របស់គាត់ ។​

​តាម​នោះ “​ព្រះភ័ក្ត្រ​” របស់លោក Li គឺ​ប្រហែល​ចន្លោះ​ពី ៥០-៦០​ឆ្នាំ តែ​ប្រវត្តិរូប​គឺ​កើត​នៅ​ខែ ៨/១៩៨០ មានន័យ​ថា​ទើប​គម្រប់​៣៨​ឆ្នាំ​ប៉ុណ្ណោះ ។ ប៉ុន្តែ​មតិ​គាំទ្រ​ថា​មក​ពី​លោក​គិត​រឿង “​ប្រទេសជាតិ​” ច្រើនពេក ទើប​ចាស់​មុន​អាយុ ។​

​ប៉ុន្តែ​រដ្ឋ​អំណាច​ប្រចាំ​តំបន់​បានប្រកាសថា ឆ្នាំ​កំណើត​របស់​គាត់​គឺ​ពិត ។ ភាពចំណាស់​មុន​អាយុ​នេះ មក​ពី​គាត់​ត្រូវ​ប្រឈម​នឹង​ការលុបបំបាត់​ភាពក្រីក្រ​នៅ​តាម​ភូមិ​ដាច់ស្រយាល ។​

​លោក Li Zhong Kai (​ស្តាំ​បង្អស់​)

​លោក Li ខ្លួនឯង​ឆ្លើយ​យ៉ាងខ្លី​ថា ៖ ខ្ញុំ​ក៏​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ដែរ សក់​ខ្ញុំ​ស្កូវ​យូរ​មក​ហើយ ។​

​យ៉ាងណា​នេះ​ជា​រឿង​ស្រុក​ចិន ចុះ​ស្រុក​ខ្មែរ​វិញ​នោះ​? តាម​ប្រិយមិត្ត​ករណី “​ពន្យា​កំណើត​” តើ​មាន​ដែរឬទេ​!?

​ចន្ទ្រា​

spot_img
×