Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាប់​មែន​! ព្រោះ​ពុំ​ព្រម​អាប់​លុយ​ប៉ុន្មាន​កាក់​កើត​រឿង​ប្រតាយប្រតប់​ប៊ិះ​គ្រោះថ្នាក់​មនុស្ស ១…​រថយន្តក្រុង (​វីដេអូ​)

spot_img

​តាម Shanghaiist ឲ្យដឹងថា នៅ​ថ្ងៃ​ទី ១១ ខែវិច្ឆិកា លើ​រថយន្ត​ក្រុង​ទៅ​ទីក្រុង Zhengzhou ខេត្ត​ហ៊ី​ណាន បាន​ឲ្យ​លុយដុំ​ច្រើនជាង ១ យ័ន ដល់​អ្នកបើកបរ​ឡាន​ក្រុង (​ជា​នារី​ដូចគ្នា​) តែ​អ្នកបើកបរ​ពុំ​ព្រម​អាប់​លុយ ហើយ​ថែម​មាន​សម្តី​ពុំ​សមគួរ​ហ៊ាន​ហៅ​គេ​ថា “​ឡប់ៗ​”។​

​ទ្រាំ​មិន​បាន​អ្នកដំណើរ​រូប​នេះ​បាន​ក្របួច​អាវ​អ្នកបើកបរ​មុន ក្នុង​ពេល​រថយន្ត​កំពុង​បើក ។ អ្នកដំណើរ​ផ្សេង​ទៀត​បាន​ឃាត់​រថយន្ត​ឲ្យ​ឈប់ ។​

​ចុង​ក្រោយ​ស្ត្រី​អ្នកដំណើរ ដែល “​វាយប្រហារ​” មុន​ត្រូវ​ពិន័យ​ឲ្យ​ជាប់ពន្ធនាគារ ៤​ថ្ងៃ ខណៈពេល​អ្នកបើកបរ​ត្រូវ​ពិន័យ​ជា​ប្រាក់ ៣០០​យ័ន (​ប្រមាណ ៤៣​ដុល្លារ​) ។​

​បណ្តាញ​សង្គម​ចិន​ចោទថា ដំណោះស្រាយ​នេះ​ពុំ​យុត្តិធម៌​ឡើយ ចុះ​អ្នក​វិញ​យល់​យ៉ាងម៉េច​ដែរ​?

​សូម​ទស្សនា​វីដេអូ​

​ចន្ទ្រា​

spot_img
×