Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិន​អំណោយផល​ល្អ ជួប​រឿង​ស្មុគស្មាញ​ច្រើន ។ លុយកាក់ គួរ​សន្សំសំចៃ បញ្ចៀស​ការ​ត្រូវ​ខ្ចីបុល​អ្នកដទៃ ។មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី កុំ​បង្ក​ការ​អាក់អន់ចិត្ត​គ្នា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​នឹងនរ អាច​ត្រូវ​ទៅ​បេសកម្ម​ផ្លូវ​ឆ្ងាយ ។ លុយកាក់ រង​សម្ពាធ​ហិរញវត្ថុ​ច្រើន ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ប្រយ័ត្ន​បញ្ចៀស​កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុន​ពេល​សម្រេច​ចិត្ត​វិនិយោគ ។ មនោសញ្ចេតនា មិនល្អ​ហាក់​មាន​ភាព​កក្រោះ​នឹង​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ រលូន​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដូច​បំណង ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ច្រើន​ពី​ការវិនិយោគ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការបង្ហាញ​ក្តីស្រឡាញ់ ។​

​ឆ្នាំ​រោង ៖ ការងារ ប្រយ័ត្ន​ពាក្យសម្តី​ដែល​នាំ​ឲ្យ​បង្កទំនាស់​ក្នុង​ការងារ ។ លុយកាក់ ត្រូវ​ទុកដាក់​របស់របរ លុយកាក់​ឲ្យ​គត់មត់​បញ្ចៀស​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា គួរប្រើ​សម្តី​ទន់ភ្លន់​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​ចេះ​អត់ធ្មត់ និង​រៀនសូត្រ​បទពិសោធន៍​ពី​អ្នក​មុនៗ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការ​ធ្វើ​ការសម្រេច​ចិត្តធំៗ​ពាក់ព័ន្ធ​ដល់​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​មមី ៖ ការងារ រវល់​ច្រើន​ធ្វើឲ្យ​ស្មារតី​នឿយណាយ អស់កម្លាំង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​វិវត្តន៍​ល្អប្រសើរ ប្រភព​ចំណូល​កើនឡើង ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​ប្រឹងប្រែង​ហួស​កម្លាំង ត្រូវ​លៃ​ពេល​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ ។ លុយកាក់ មិនល្អ ចំណូល​តិច ចំណាយ​ច្រើន ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ចេះ​សម្រប​ខ្លួន​ជាមួយ​គ្រប់​គ្នា​នៅ​ជុំវិញ ទើប​ការងារ​រីកចម្រើន ។ លុយកាក់ ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា ត្រូវ​សកម្ម ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ គួរ​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់លើ​ឲ្យ​ម៉ត់ច​ត់ កុំ​ធ្វើ​អ្វី​ដោយ​អត្តនោម័ត ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​បី​បណ្តា​ខ្ទង់​វិនិយោគ​សមស្រប​មុនៗ​នេះ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំចរ ៖ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​ធ្វេសប្រហែស ព្រោះ​ងាយ​កើត​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការស្វែងរក​លាភ​ចូល ។ មនោសញ្ចេតនា ត្រូវ​មាន​ភាព​ជឿជាក់​ចំពោះ​គ្នា​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ចេះ​ក្តាប់​ឱកាសល្អៗ​នៅ​ចំពោះមុខ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា​៕​

spot_img
×