Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លឹក​ដំឡូងជ្វា​ជា «​គុណ​ឱសថ​» ជួយ​ដល់​អ្នកមាន​បញ្ហា​ទាំង​៦​នេះ​ពុំដែល​បានដឹង​

spot_img

​មុននេះ ស្លឹក​ដំឡូងជ្វា​ត្រូវបាន​ប្រើប្រាស់​ដូច​ពពួក​បន្លែ​បៃតង​ធម្មតា​, ប្រជាជន​នៅ​តំបន់​ជនបទ​ចូលចិត្ត​បរិភោគ​វា​បំផុត ។ តែ​បន្ទាប់មក ពេល​សង្គម​រីកចម្រើន បានធ្វើ​ឲ្យ​ប្រែប្រួល​ទម្លាប់​បរិភោគ​បន្លែ​របស់​មនុស្ស​ជាច្រើន​, ស្លឹក​ដំឡូងជ្វា​មិន​នៅ​ឈរ​នៅ​ទីតាំង​ខ្ពស់បំផុត​ក្នុង​អាហារ​ប្រចាំថ្ងៃ ។ តាម​វេជ្ជសាស្ត្រ​បុរាណ រឿងនេះ​គួរ​ឲ្យ​ស្តាយ​បំផុត ព្រោះ​យើង​បាន​បោះបង់​នូវ​ប្រភព​ជីវជាតិ​ដ៏​មានតម្លៃ​បំផុត​មួយ​ដែល​បន្លែ​ផ្សេងៗ​ជាច្រើន​ពុំមាន ។ ព្រោះ​តាម​ការស្រាវជ្រាវ សឹងតែ​ទាំង​អស់នៃ​សារជាតិ​របស់​ស្លឹក​ដំឡូងជ្វា​ខ្ពស់ជាង​ច្រើន ប្រៀប​នឹង​បន្លែ​ពួយ​ឡេង​, ឃិនឆាយ និង​បន្លែ​ផ្សេងៗ​ទៀត ពិសេស​គឺ​សារជាតិ Carotenoids ខ្ពស់ជាង ៣ ដង ប្រៀប​នឹង​ការ៉ុត​ធម្មតា និង​ខ្ពស់ជាង ៦០០ ដង ប្រៀប​នឹង​ពោត​ស្រស់ និង​មើមត្រាវ ។​

​ខាងក្រោម​នេះ​ជា​តម្លៃ​ជីវជាតិ​របស់​ស្លឹក​ដំឡូងជ្វា​៖

១ – ជួយ​ផលិត និង​ជំរុញ​ការបញ្ចេញ​ទឹកដោះ​ច្រើន​

​មាតា​មានកូន​បៅដោះ គួរ​ចាប់អារម្មណ៍​ដល់​ស្លឹក​ដំឡូងជ្វា ។ នេះ​ជា​អាហារ​ផ្ទុក​ប្រភព flavonoid ដ៏​ច្រើន ។ សារជាតិ​នេះ​អាច​ជំរុញ​ការបញ្ចេញ​ទឹកដោះ​ច្រើន ជួយ​ឲ្យ​មាតា​សម្បូរ​ទឹកដោះ​សម្រាប់​កូនបៅ ។​

២ – បង្កើន​ចក្ខុប្រសាទ​, ជួយ​ក្មេង​បញ្ចៀស​ជំងឺ​មី​ញ៉ូ​ប​

​ស្លឹក​ដំឡូងជ្វា​សម្បូរ​វីតាមីន A, បរិភោគ​តែ​ប្រមាណ ៣០០ ក្រាម គឺអាច​បំពេញ​គ្រប់​តម្រូវការ​វីតាមីន A ក្នុង ១​ថ្ងៃ ។ វីតាមីន A មាន​ប្រសិទ្ធភាព​ការពារ​ចក្ខុប្រសាទ ។ បរិភោគ​ស្លឹក​ដំឡូងជ្វា​ច្រើន ក៏​អាច​បញ្ចៀស​ជំងឺ​មី​ញ៉ូ​ប​, ខ្វាក់មាន់ ។​

៣ – អាច​កែប្រែ​ប្រសើរឡើង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​, ពន្យារ​ភាព​ចាស់​

​ស្លឹក​ដំឡូងជ្វា​សម្បូរ​ប្រូតេអ៊ីន និង​ជាតិ​រំអិល អាចជួយ​បង្កើន​ប្រព័ន្ធ​អាហារ ជំរុញ​ការ​បំប្លែង​សារជាតិ ។ ក្រៅពីនេះ ប្រភព​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​សម្បូរ​ក្នុង​ស្លឹក​ដំឡូងជ្វា អាច​សម្អាត​នូវ​សារជាតិ​កាកសំណល់​ក្នុង​រាងកាយ ជួយ​ពន្យារ​ភាព​ចាស់ ។​

៤ – បំបាត់​ស្ថានភាព​ទល់លាមក​
​បរិភោគ​ស្លឹក​ដំឡូងជ្វា​ជាប្រចាំ អាច​ជំរុញ​ជាតិ​រំអិល​ផ្លូវ​ពោះវៀន បង្កើន​មុខងារ​រំលាយ​អាហារ ទប់ស្កាត់​អាកា​រៈ​ទល់លាមក ។

៥ – ទប់ស្កាត់​ខ្វះ​ឈាម​

​ស្លឹក​ដំឡូងជ្វា​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ អាច​ជំរុញ​ការ​បំប្លែង​សារជាតិ ផ្តើម​ពី​នោះ​អាច​ទប់ស្កាត់​ការខ្វះ​ឈាម ។​

៦ – បង្ការ​មហារីក​

​ស្លឹក​ដំឡូងជ្វា​សម្បូរ polyphenol អាច​ទប់ស្កាត់​មហារីក​កោសិកា ។ ក្រៅពីនេះ វា​មាន​ផ្ទុក​ច្រើន​សារជាតិ phytosterol មាន​មុខងារ​ដូចជា​អ័រម៉ូន​សម្រួល​មុខងារ​សរីរាង្គ ៕ លី​សា​

spot_img
×