Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​ផ្ទុះ​កំហឹង ទាមទារ​បណ្ដេញ​ក្រុម​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​ជាប់​អាមេរិក​

spot_img

តាម Fox News ហ្វូង​ជនអន្តោប្រវេសន៍​ជិត​៣.០០០​នាក់ គិតថា​នឹង​ទទួលបាន​ភាពកក់ក្តៅ​ក្នុងអំឡុង​មួយខែ​កន្លង មកជា​បន្តទៀត ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​ត្រូវបាន​ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​ធ្វើការ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា ខណៈពេលដែល​ពួកគេ​ទៅ ដល់​តំបន់​ព្រំដែន​ជាប់​ជាមួយ​រដ្ឋ California អាមេរិក​។​

បាតុករ​ម្នាក់​លើក​ផ្លាក​ទាមទារ​បណ្តេញ​ជន​អន្តោប្រវេសន៍​មកពី​អាមេរិក​កណ្ដាល នៅ​ទីក្រុង Tijuana, Mexico ថ្ងៃទី​១៨​វិច្ឆិកា​

ជនអន្តោប្រវេសន៍​ភាគ​ច្រើន​កំពុង​ប្រមូល​ផ្តុំគ្នា​ដេក​នៅ​តារាង​បាល់​មួយ នា​មជ្ឈមណ្ឌល​កីឡា ទីក្រុង Tijuana ដែល​ពី​ក្រៅ​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ដែក​លួស​បន្លា​។ ព័ត៌មាន​អំពី​ការដែល​ជន​ចំណាកស្រុក​ទាំងនេះ​ស្រែក​ឡូឡា ជេរប្រទេច គប់​ដុំថ្ម វាយតប់​គ្នា បានកើត​ឡើងជា​ប្រចាំ​។ ប្រហែលជា​ទ្រាំលែងបាន ទើប​ចៅហ្វាយក្រុង Tijuana Juan Manuel Gastelum បាន​ហៅ​ជន​ចំណាកស្រុក​ទាំងនោះ​គឺជា​«​ពួក​ឈ្លើង​» ហើយ​ផ្តើម​យោបល់​ថា គួរ​ធ្វើ​ប្រជាមតិ​មួយ​ពី​ការអនុញ្ញាតឱ្យ​អ្នក​ទាំង​នោះបាន​នៅ​ទីក្រុង​នេះដែរ​ឬទេ​។​

​ជន​ចំណាកស្រុក​ទាំងនោះ​កំពុង​ច្រាន​ម៉ិ​ក​ស៊ិ​ក​ឱ្យ​ធ្លាក់​ក្នុង​សភាព​លំបាក ម្យ៉ាង​ត្រូវ​ប្រឈម​នឹង​ការ​គំរាម​ពី​សំណាក់​អាមេរិក​ក៏ដូចជា​បញ្ហា​ន​យ​បាយ​ក្នុងប្រទេស​។​ការចាប់ ឬ​បណ្ដេញ​ជន​ចំណាកស្រុក ប្រាកដជា​ធ្វើឱ្យ​ប្រធានាធិបតី​អាមេរិក Donald Trump សប្បាយចិត្ត ប៉ុន្តែ​វា​នឹង​បង្កបញ្ហា​ថា​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​រណប​អាមេរិក​។

​សង្គ្រាម​ធ្វើឱ្យ​ពលរដ្ឋ​ត្រូវ​ចំណាកស្រុក ហើយ​រង​ទទួល​នូវ​ការមើលស្រាល​បែប​នេះឯង​៕​សូ​យ​ន​

spot_img
×