Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស Bangkok ពីររូប​ត្រូវ​បណ្ដេញ ព្រោះ​ជំរិត​លុយ​ភ្ញៀវទេសចរ​បរទេស​

spot_img

ហេតុការណ៍​នេះ​កើតឡើង​កាលពីដើម​ខែវិច្ឆិកា ខណៈពេលដែល​ប៉ូលិស​២​រូប​នៅ​សង្កាត់ Thonglor បាន​ដើរល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ហើយក៏​ប្រទះឃើញ​ភ្ញៀវទេសចរ​ហុងកុង ឈ្មោះ Adrian Wu អាយុ​៤២​ឆ្នាំ កំពុង​បញ្ជា​ទោចក្រយានយន្ត​ក្នុង​ច្រក​ផ្លូវ​តូច​មួយ​។ ប៉ូលិស​ទាំង​២​នាក់​នេះ​បាន​សំណូមពរ​ត្រួតពិនិត្យ​លិខិតស្នាម ទោះបីជា​ភ្ញៀវទេសចរ​រូបនោះ​ពុំមាន​បំពាន​ទោស​អ្វី​ទាំងអស់​។​

ប៉ូលិស​ល្បាត​តាម​វិថី​ក្រុង Bangkok

​លោក​វូ (Wu) ក៏​បង្ហាញ​លិខិតឆ្លងដែន​និង​ប័ណ្ណបើកបរ​ម៉ូតូ​តាម​សំណូមពរ ប៉ុន្តែ​ខ្វះ​លិខិតបញ្ជាក់​កម្មសិទ្ធិ​យានជំនិះ​ដែល​លោក​ជួល​។​ប៉ូលិស​ទាំងពីរ​នាក់​បាន​សំណូមពរ​លោក​វូ នាំទៅ​សណ្ឋាគារ​ដើម្បី​ត្រួតពិនិត្យ​កន្លែង​ស្នាក់នៅ​។

​ក្រោយពី​ពុំ​ឃើញ​មាន​អ្វី​មន្ទិលសង្ស័យ ពួកគេ​បាន​នាំ​លោក​ទៅកាន់​ប៉ុស្តិ៍​ដើម្បី​បន្ត​សាកសួរ​ចម្លើយ ក្នុងនោះ​គឺ​បង្ក​ការ លំបាក​ដល់​ពលរដ្ឋ​ហុងកុង​នេះ​។ លោក​វូ សំណូមពរ​ទូរស័ព្ទ​ទៅ​មិត្តភក្តិ​ថៃ ប៉ុន្តែ​គេ​បាន​បដិសេធ​។​

​ប៉ូលិស​ទាំងពីរ​សំណូមពរ​លុយ​មួយចំនួន​បើ​ចង់បាន​វិលត្រឡប់​ទៅវិញ ហើយ​ការ​តថ្លៃ​បាន​ប្រព្រឹត្ត​ទៅក្នុង​ប៉ុស្តិ៍​តែម្តង ព្រោះតែ​ភ័យខ្លាច លោក​វូ​យល់ព្រម​ប្រគល់​លុយ​ចំនួន ៤០.០០០​បាត មុនពេល​វិលត្រឡប់​ទៅ​សណ្ឋាគារ​វិញ​។​

​ក្រោយមក​មិត្តភក្ដិ​របស់លោក​បា​នព​ន្យ​ល់​ថា ប៉ូលិស​ធ្វើបែបនេះ​គឺ​ខុស ហើយ​ណែនាំ​លោក​វូ ឱ្យធ្វើ​លិខិត​ប្តឹង​។ ប៉ូលិស​ទាំងពីរ​រូបនោះ​បាន​បដិសេធ​ការចោទប្រកាន់​នៅពេល​ថ្នាក់លើ​ហៅ​ទៅ​សួរចម្លើយ​។ ប៉ុន្តែ​ដោយសារ​មាន ភស្តុតាង​ច្រើន​ពី​ករណី​ជំរិត​ទារប្រាក់ ទោះបី​មិន​សារភាព ក៏​ស្នងការ​ប៉ូលិស​នៅតែ​សម្រេច​បណ្ដេញ​ចេញពី​ការងារ រួច​បញ្ជូន​ឱ្យ​ស្ថាប័ន​ស៊ើបអង្កេត​អំពើពុករលួយ​មាន​វិធាន​ការបន្ត​។​

​នេះ​ស្រុក​គេ សង្ឃឹមថា​ស្រុក​យើង​កុំឱ្យ​មានរឿង​បែបនេះ​ឱ្យសោះ​៕​លី​សា​

spot_img
×